ផ្សារទំនើប ព្រីនម៉ល អបអរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជនជាតិខ្មែរ ២០២២
- 2022-04-12 10:09:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្សារទំនើប ព្រីនម៉ល អបអរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជនជាតិខ្មែរ ២០២២
ចន្លោះមិនឃើញ
ខេត្តព្រះសីហនុ-ដើម្បីអបអរសាទរដល់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ផ្សារទំនើបព្រីនម៉ល បានរៀបចំការប្រគំតន្ត្រី បេន និង មានឌីជេ ដើម្បី ចាក់ភ្លេងកំដរបរិយាកាសដល់អតិថិជនរបស់ខ្លួន ដែលនឹង ប្រព្រឹត្តិទៅនៅថ្ងៃទី១៤ ខែមេសាឆ្នាំ២០២១ ខាងមុខនេះ។
ការរៀបចំនេះមិនត្រឹមតែប្រគំតន្ត្រីតែមួយមុខប៉ុណ្ណោះទេប៉ុន្តែអ្នកចូលរួមក៏ដូចជាអតិថិជនទាំងអស់ក៏អាចជាវទំនិញ ជាមួយការបញ្ចុះតម្លៃដ៏ច្រើនយ៉ាង សន្ធឹកសន្ធាប់ ពីម៉ាកប្រេនល្បីៗលំដាប់ពិភពលោកដែលនេះជាបទពិសោធន៍ដ៏ថ្មីមួយសម្រាប់អតិថិជនគ្រប់រូប។
លើសពីការកម្សាន្តសប្បាយ ផ្សារទំនើបព្រីនម៉ល មានការផ្តល់ជូនជាច្រើនសម្រាប់ឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះដោយចំណាយត្រឹមតែ ១៦,៨$ រាល់ការ ទិញទំនិញណាមួយ ពី ផ្សារទំនើបព្រីនម៉ល លោកអ្នកនិងទទូលបាន ប័ណ្ណផ្សងសំណាងដែលមានរង្វាន់វត្តុអនុស្សាវរីយ៍យ៉ាងច្រើនរួមទាំងប័ណ្ណបញ្ចុះតម្លៃស្រាបៀរ (សម្រាប់ស្រាបៀរហនុមាន) ផងដែរ។
ដែលពិសេសនោះ មិនត្រឹមតែការបោះជំរំតង់ តន្ត្រី នោះទេ ។ ផ្សារទំនើបព្រីនស៍ ម៉ល ខេត្តព្រះសីហនុបានរៀបចំនៅតង់ជំរំតន្រ្តី និង ការលេងល្បែងប្រជាប្រិយយ៉ាងច្រើនប្រភេទ ដែលនឹងប្រព្រឹត្តិឡើង ចាប់ពីថ្ងៃទី 14 ដល់ថ្ងៃទី 16 ខែមេសា នៅខាងមុខផ្សារទំនើប ព្រីនស៍ម៉ល ខេត្តព្រះសីហនុ តែម្តង ។ រួមជាមួយការរៀបចំចង្វាក់រាំវង់ រាំប្រពៃណី របាំជូនពរ និងការប្រគុំតន្ត្រី ជាមួយឌីជេល្បីៗទៀតផង ដូចនេះសូមកុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នា។
ចូលឆ្នាំខ្មែរឆ្នាំនេះ ត្រូវតែសាកល្បងសកម្មភាពថ្មីៗ និងទទួលយកបទពិសោធន៍ដ៏អស្ចារ្យទាំងអស់គ្នា! សូមអរគុណ