សង្ក្រាន្តកម្ពុជា៣ថ្ងៃនៅសៀមរាបមានភ្ញៀវទេសចរចូលរួមភ្លូកទឹកភ្លូកដីសប្បាយអស់ស្ទះ

  • 2022-04-18 09:02:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាថ្ងៃចូលឆ្នាំ ភ្ញៀវទេសចរណ៍យ៉ាងច្រើនកុះករដែលបានដើរកម្សាន្តនៅតំបន់ផាប់ស្ទ្រីត (Pub Street) ខេត្តសៀមរាប បានចូលរួមកម្មវិធីសង្ក្រាន្តកម្ពុជា Be The Glow ដើម្បីអបអរឆ្នាំថ្មី និងចូលរួមរាំលេងកម្សាន្តជាមួយឌីជេដ៏ស្រស់ស្អាត និងស្រស់សង្ហា ពិសេសក្រេបរសជាតិដ៏ស្រស់ឆ្ងាញ់នៃផលិតផលថ្មី ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ស្រាបៀរ កម្ពុជា បានបង្កើតកម្មវិធីកម្សាន្ត និងការផ្តល់ជូនប្រម៉ូសិនពិសេសនៅតាមតំបន់ទេសចរណ៍នានាទូទាំងប្រទេស ជាពិសេសកម្មវិធីសង្ក្រាន្តកម្ពុជា Be The Glow ក្នុងខេត្តសៀមរាបដែលបានផ្តល់ភាពសប្បាយរីករាយជាខ្លាំងដល់ភ្ញៀវទេសចរណ៍ដែលបានចូលរួម។

ក្នុងនោះ ភ្ញៀវទេសចរណ៍យ៉ាងភ្លូកទឹកភ្លូកដី បានចូលរួមកម្មវិធីសង្ក្រាន្តកម្ពុជា Be The Glow ហើយបានលាត់មាត់សរសើរអំពីរសជាតិស្រស់ឆ្ងាញ់នៃ Cambodia Premium Draft Beer ជាពិសេសការរចនាដបបៃតងយ៉ាងប្រណិត និងទាក់ភ្នែកជាខ្លាំងធ្វើឲ្យពួកគាត់មានអារម្មណ៍ឡូយ និងលេចធ្លោរបំផុត។ ក្រោមបរិយាកាសដ៏រីករាយនោះដែរ ក៏មានការលេងភ្លេងយ៉ាងកន្ទ្រាក់អារម្មណ៍ដោយឌីជេដ៏ស្រស់ស្អាត និងស្រស់សង្ហាទាំង ៤ រូប រួមមាន៖ DJ. ROSE DJ. Mike DJ. VODKA និងDJ. LEMONG ធ្វើឲ្យសង្ក្រាន្តកម្ពុជាកាន់តែសប្បាយមិនអាចបំភ្លេចបាន។

ក្រៅពីទទួលបានការគាំទ្រនៅខេត្តសៀមរាប Cambodia Premium Draft Beer មានការបញ្ជាទិញយ៉ាងច្រើនក្នុងរដូវកាលចូលឆ្នាំសម្រាប់កម្មវិធីជប់លៀងជួបជុំនៅតាមភោជនីយដ្ឋាន ក្លិបកម្សាន្តនានានៅទូទាំងប្រទេសលើសពីការរំពឹងទុករបស់ក្រុមហ៊ុន។

គួរបញ្ជាក់ថា Cambodia Premium Draft Beer គឺជាស្រាបៀរដ្រាហ្វច្រកចូលដបដំបូងបង្អស់នៅកម្ពុជាផលិតឡើងដោយប្រើប្រាស់បច្ចេកវិទ្យា Flash Pasteurization និងបច្ចេកវិទ្យា Special Filler ក៏ដូចជាផ្កាហប់ពិសេស (Special Hops) មានរសជាតិស្រស់បំផុតឬ Super Fresh និងមានអាយុកាលត្រឹម ១៨០ថ្ងៃ ច្រកក្នុងដបពណ៌បៃតងដែលត្រូវបានប្រកាសដាក់លក់ជាផ្លូវការកាលពីពេលថ្មីៗកន្លងមកនេះ។

ជាពិសេសរូបរាងដបយ៉ាងប្រណិតដែលមានឡាប៊ែលពិសេសអាចបញ្ចេញពន្លឺនៅពេលប៉ះជាមួយភ្លើង UV ក្នុងកន្លែងងងឹតឬ Glow in the dark៕

អត្ថបទ៖ ទារិកា

អត្ថបទថ្មី