ចំណាយពេល ៧ ឆ្នាំក្នុងវិស័យធានារ៉ាប់រងអាយុជីវិត ទីបំផុតស្ត្រីឆ្នើមម្នាក់បានក្លាយជាសមាជិកសមាគមហិរញ្ញវត្ថុលំដាប់ពិភពលោក MDRT

  • 2022-04-20 09:16:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គ្រាន់តែបញ្ចប់ត្រីមាសទីមួយក្នុងឆ្នាំ ២០២២ ភ្លាម លោកស្រី រស់ សុវណ្ណារ៉ា បានក្លាយជាសមាជិកសមាគមលំដាប់ពិភពលោក កម្រិត MDRT(Million Dollar Round Table) ក្នុងឆ្នាំ ២០២៣ ដំបូងគេបង្អស់នៅក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia។

លោកស្រីបានបំពេញគ្រប់លក្ខខណ្ឌតម្រូវពីស្ថាប័នអន្តរជាតិដែលទទួលស្គាល់បុគ្គលឆ្នើមផ្នែកហិរញ្ញវត្ថុមួយនេះដោយចំណាយពេលត្រឹមតែ ៦៧ ថ្ងៃប៉ុណ្ណោះ ដោយផ្អែកទាំងស្រុងលើទំហំបុព្វលាភរ៉ាប់រង (ទឹកប្រាក់ធានារ៉ាប់រងដែលអតិថិជនបង់)។

លោកស្រី រស់ សុវណ្ណារ៉ា បានសម្តែងក្តីរីករាយយ៉ាងខ្លាំង ហើយមានប្រសាសន៍ថា៖ “ក្នុងរយៈពេល ៧ឆ្នាំនៅក្នុងវិស័យធានារ៉ាប់រងអាយុជីវិត នេះជាសមិទ្ធផលធំបំផុតដែលខ្ញុំសម្រេចបាន ។ សមាជិកភាព MDRT តែងតែជាក្ដីស្រមៃមួយដែលខ្ញុំមិនដែលបោះបង់ចោលទេក្នុងរយៈពេល ៧ ឆ្នាំកន្លងមកនេះ ព្រោះខ្ញុំជឿថា ខ្ញុំនឹងអាចធ្វើវាបាននៅថ្ងៃណាមួយ។ ខ្ញុំពិតជាមានក្ដីរំភើបក្រៃលែងដែលក្ដីសុបិននេះបានក្លាយជាការពិតតាមរយៈការបន្តការខិតខំប្រឹងប្រែង ព្រមទាំងការជួយជ្រោមជ្រែងពីក្រុមគ្រួសារ និងក្រុមការងារ ជាពិសេសថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន។”

លោក គី វិសាល ជាស្វាមីរបស់លោកស្រី រស់ សុវណ្ណារ៉ាបានលើកឡើងថា៖ “ខ្ញុំពិតជារំភើប និងមានមោទនភាពខ្លាំងណាស់ចំពោះភរិយារបស់ខ្ញុំដែលទទួលបានភាពជោគជ័យដ៏ធំនេះ ព្រោះខ្ញុំដឹងថានេះជាក្ដីស្រមៃមួយដែលគាត់តែងតែចង់បាន ហើយគាត់ពិតជាខិតខំប្រឹងប្រែងខ្លាំងក្នុងការងាររបស់គាត់ បន្ថែមលើកាតព្វកិច្ចជាភរិយា និងជាម្ដាយរបស់កូនៗទាំងពីរ។”

លោក ចាន់ រដ្ឋា អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia បានមានប្រសាសន៍ថា៖ “ខ្ញុំសូមអបអរសាទរចំពោះ លោកស្រី រស់ សុវណ្ណារ៉ា ហើយខ្ញុំមានមោទនភាពយ៉ាងខ្លាំងចំពោះលោកស្រី ក៏ដូចជាក្រុមការងារទាំងអស់ដែលបានប្រឹងប្រែងយ៉ាងសស្រាក់សស្រាំ ក្នុងការផ្តល់ជូនបទពិសោធថ្មីលើសេវាកម្មធានារ៉ាប់រងជូនដល់ប្រជាជនកម្ពុជា។ សមិទ្ធផលមួយនេះបានឆ្លុះបញ្ចាំងឱ្យឃើញពីការតស៊ូរបស់ស្ត្រីម្នាក់ដែលមិនរាថយ ទោះត្រូវចំណាយពេលប៉ុនណាក៏ដោយ ហើយទីបំផុតគាត់ពិតជាអាចធ្វើបាន។”

អត្ថបទពេញនិយម
អត្ថបទថ្មី