ឮតែគេថា ធ្លាប់បានជិះនៅ? សាកល្បងម្ដងទើបដឹង LM Car រថយន្តតាក់ស៊ីដំបូងបង្អស់ផ្ដល់សេវាធានារ៉ាប់រងដល់អ្នកជិះ

  • 2022-04-29 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ធ្លាប់បានដឹងអត់? ជិះតាក់ស៊ីក៏មានធានារ៉ាប់រងដល់អ្នកធ្វើដំណើរដែរ!

តួយ៉ាងLM CAR ជាក្រុមហ៊ុនតាក់ស៊ីដំបូងបង្អស់នៅកម្ពុជា ដែលផ្ដល់នូវសេវាធានារ៉ាប់រងទាំងអ្នកជិះ និងអ្នកបើកបរ ដូច្នេះក្នុងការធ្វើដំណើរដែលជួបបញ្ហាខាងក្រុមហ៊ុនធានារ៉ាប់រងនឹងចេញសង។

ធ្លាប់បានសាកហើយឬនៅ? មែនទែនទៅ បើឮថាជាតាក់ស៊ីទំនើបហើយ លោកអ្នកអាចនឹងគិតថានឹងមានតម្លៃថ្លៃ តែផ្ទុយទៅវិញ តម្លៃរបស់តាក់ស៊ីទំនើបមួយនេះ មិនថ្លៃដូចគិតនោះទេ ជារួមគឺដូចទៅនឹងក្រុមហ៊ុនតាក់ស៊ីដទៃទៀតនៅកម្ពុជា ប៉ុន្តែគុណភាព និងសេវា LM CAR តែងតែផ្ដល់ជូននូវសេវាកម្មដ៏ប្រណីតជូនដល់អ្នកធ្វើដំណើរ។

ងាយស្រួលក្នុងការកក់ហៅ ដោយលោកអ្នកគ្រាន់តែមានអេប LM CAR ក្នុងទូរសព្ទដៃ អាចហៅជិះបាន ២៤ម៉ោងក្នុងមួយសប្ដាហ៍។ កាន់តែពិសេសសម្រាប់មិត្តនារី ផងដែរ ព្រោះថាគ្រប់រថយន្តតាក់ស៊ីទាំងអស់ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន ហេតុនេះអ្នកជិះ អាចធ្វើដំណើរបានយ៉ាងមានទំនុកចិត្ត និងសុវត្ថិភាពបំផុត។

LM CAR ជាជម្រើសល្អសម្រាប់ពេលមានកម្មវិធី ជួបជុំ ពិធីជប់លាង ពិធីមង្គលការ។ល។ ដូចនេះលោកអ្នកអាចពិសាគ្រឿងស្រវឹងដោយមិនបារម្ភក្នុងការធ្វើដំណើរ។

សម្រាប់ការហៅរថយន្ត លោកអ្នកអាច៖

  • ចុចភ្លាមហៅជិះភ្លាមៗ (Pick up) គ្រាន់តែលោកអ្នកកំណត់ទីតាំងរបស់ខ្លួនឯង និងទីតាំងដែលត្រូវទៅ
  • កក់ទុកមុន (Reservation) គ្រាន់តែលោកអ្នកកំណត់ទីតាំងរបស់ខ្លួនឯង ទីតាំងដែលត្រូវទៅ និងបញ្ជាក់ម៉ោងច្បាស់លាស់ជាការស្រេច។
  • សេវាកម្មទៅទទួលនៅព្រលានយន្តហោះ និងជូនទៅព្រលានយន្តហោះ
  • សេវាកម្មជួលឡានក្នុងក្រុង ទៅខេត្ត និងជួលសម្រាប់ក្រុមហ៊ុន។

ផ្ដល់ជូននូវសេវាកម្មលំដាប់ព្រីមៀម យ៉ាងណាមិញ ខាងក្រុមហ៊ុនមិនដែលភ្លេច ជាមួយនឹងប្រូម៉ូសិនប្រចាំខែ គូប៉ុង (Coupon) និងប្រូម៉ូកូដផ្សេងៗជូនដល់អតិថិជនទាំងចាស់ និងថ្មី។

សម្រាប់អតិថិជនថ្មី គ្រាន់តែដោនឡូនអេប ធ្វើការចុះឈ្មោះប្រើប្រាស់ និងទទួលបានគូប៉ុង ១០០ដុល្លារភ្លាមៗពីក្រុមហ៊ុន។ ចាំអីទៀត? គ្រប់រថយន្តតាក់ស៊ីទាំងអស់សុទ្ធតែជារថយន្តថ្មីៗក្នុងនោះរួមមាន៖ Economy, Classic, Business Plus, deluxe, សំខាន់ចង់ជិះ Roll Royce ក៏មានដែរ។

តោះ ដោនឡូត LM CAR APP៖ https://cardatasink.lema.sg/r/v ទុកក្នុងទូរសព្ទដៃម្នាក់មួយទៅ។

  • សម្រាប់ការកក់សម្រាប់ធ្វើដំណើរទៅតាមខេត្ត សូមទំនាក់ទំនងទៅកាន់លេខទូរសព្ទ 018 777 6666 / 096 596 5968 ដើម្បីបានការផ្តល់ជូនពិសេសបន្ថែម។

ជិះដោយសុវត្ថិភាព ជិះជាមួយ LM CAR៕

អត្ថបទ៖ សុខុន សុម៉ាភាវី

អត្ថបទថ្មី