ពិធីសម្ពោធជាផ្លូវការសហគ្រាសលីងកាហ្វេ និងប្រកាសលក់ផលិតផលកាហ្វេថ្មី ២ប្រភេទ របស់ក្រុមហ៊ុនខូហ្វី

  • 2022-05-08 12:07:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ភ្នំពេញ ចុះថ្ងៃទី ៨ ខែ ឧសភា ឆ្នាំ២០២២, ក្រុមហ៊ុន ខូហ្វី ថ្ងៃនេះបានប្រកាសបើកដំណើរការជាផ្លូវការនៃសហគ្រាសលីងកាហ្វេ និង ប្រកាសលក់ផលិតផលកាហ្វេថ្មី ២ប្រភេទ ។ ការសម្ពោធបើកឱ្យដំណើរការនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនខូហ្វីតែម្តង ។

សហគ្រាសលីងកាហ្វេថ្មីនេះ មានសមត្ថភាពខ្ពស់ក្នុងការផលិតនិងមានភាពទំនើបជាងគេនៅក្នុងប្រទេសកម្ពុជា ដែលបានបំពាក់នូវបច្ចេកវិទ្យាទំនើបចុងក្រោយគេបង្អស់ពីសហគមន៍អ៊ឺរ៉ុបដោយបានប្រើប្រាស់ម៉ាស៊ីនលីងម៉ាកប្រូបាត(Probat Roasting Machine) ដែលជាម៉ាកដ៏ល្បីរបស់ប្រទេសអាឡឺម៉ង់(Germany) ក្នុងការលីងកាហ្វេ និងបច្ចេកវិទ្យាគ្រប់គ្រងសង្វាក់ផលិតកម្មនិងការលាយបញ្ចូលគ្នាដោយស្វ័យប្រវត្តិពីប្រទេសអ៊ីតាលី(Italy) ។

ជាងនេះទៅទៀត ខូហ្វី នឹងធ្វើការប្រកាសលក់ផលិតផលក្នុងស្រុកថ្មី២ប្រភេទបន្ថែមទៀត នោះគឺកាហ្វេវាយោ និង កាហ្វេវេហា សម្រាប់អតិថិជនយកទៅឆុងនៅតាមផ្ទះនិងតាមការិយាល័យ។ កាហ្វេទាំងពីរប្រភេទនេះ ជាផលិតផលដាំដុះដោយកសិករខ្មែរខេត្តមណ្ឌលគិរី លាយបញ្ចូលគ្នាជាមួយកាហ្វេនាំចូលពីបរទេស ផលិតឡើងដោយមានស្តង់ដានិងស្របតាម បទដ្ឋានអន្តរជាតិ និង ទទួលបានវិញ្ញាបនប័ត្រ GHPs និង HACCP ក្នុងការវាយតម្លៃសង្វាក់ផលិតកម្មចំណីអាហារឱ្យស្របទៅតាមស្តង់ដាអនាម័យពិភភលោក។

ពិធីសម្ពោធនេះបានដឹកនាំដោយ លោកស្រី ឈាន ឃីម ប្រធាននាយកផ្នែកអាជីវកម្មរបស់ក្រុមហ៊ុន ខូហ្វី ព្រមទាំងវត្តមានដៃគូរសហការ និងភ្ញៀវកិត្តិយសទាំងអស់ផងដែរ។ ខូហ្វី គឺជាក្រុមហ៊ុនផ្គត់ផ្គង់គ្រាប់កាហ្វេ និងជាអ្នកនាំចូលចែកចាយម៉ាស៊ីនឆុងកាហ្វេពីក្រៅប្រទេស មកកាន់ប្រទេសកម្ពុជា។ ក្រៅពីការផ្គត់ផ្គង់ម៉ាស៊ីនកាហ្វេ និងគ្រាប់កាហ្វេ ខូហ្វី ថែមទាំងមានការផ្តល់ជូនដល់អតិថិជនរបស់ខ្លួននូវថ្នាក់បង្រៀនសេវាបច្ចេកទេស ការច្នៃប្រឌិតនូវភេសជ្ជៈ និងសេវាកម្មប្រឹក្សាយោបល់ផងដែរ។

លោកអ្នកអាចតាមដានព័ត៌មានលម្អិតផ្សេងៗ ដែលនឹងបង្ហោះនៅលើផេកហ្វេសប៊ុកផ្លូវការរបស់ ខូហ្វី ដែលមានឈ្មោះជាភាសាអង់គ្លេសថា KOFI Co., Ltd និងសម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងទៅកាន់ក្រុមហ៊ុនខូហ្វីតាមរយៈ ៖

ទីតាំង៖ ផ្ទះលេខ ៨៦ ផ្លូវម៉ៅសេទុង សង្កាត់បឹងត្របែក ខណ្ឌចំការមន ភ្នំពេញ! https://goo.gl/maps/yAwd1fTUPqK2ek1f8

Tel: 069 666 999 / 077 777 970

Website: www.kofi.com.kh

អត្ថបទថ្មី