ព្រួញមួយបាញ់បានសត្វពីរ! ទិញផ្ទះទទួលបានសំបុត្រទៅលេងនៅឌូបៃ និងសិង្ហបុរី ៦ថ្ងៃឯណោះ! លឿនៗចំណេញណាស់

  • 2022-05-14 02:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ឱកាសល្អកម្រមាន ទិញតែម្ដងបានទាំងផ្ទះ បានទាំងដំណើរកម្សាន្តទៅលេងនៅប្រទេសក្រៅ។ ចាប់ពីថ្ងៃនេះ. បុរី ឌឹ ផ្លរ៉ា នឹងផ្ដល់ជូនដល់អតិថិជន ដែលអញ្ជើញមកកក់ផ្ទះណាមួយក៏បានក្នុងគម្រោង និងទទួលបានសំបុត្រយន្តហោះចំនួន ២ចង់ទៅជាប្ដី ប្រពន្ធក៏បាន ចង់ទៅជាមួយប៊ីប៊ីក៏បាន ជាមួយមិត្តភក្តិក៏បាន និយាយរួមបានទៅលេងនៅ ប្រទេសអារ៉ាប់រួម (ឌូបៃ) ឬទៅប្រទេសសិង្ហបុរី រយៈពេល ៦ថ្ងៃពេញតែម្ដង ។

កាន់តែច្បាស់អំពីដំណើរកម្សាន្តទៅ ឌូបៃ តោះ មើលវីដេអូ ខាងក្រោមនេះ៖

កាដូប្រូម៉ូសិនពិសេសនេះ មានផ្ដល់ជូនទាំងអតិថិជនដែលបង់ផ្ដាច់ បង់ដំណាក់កាល និងបង់រំលស់។ ដូច្នេះសម្រាប់លោកអ្នកដែល ចង់ធ្វើការបង់រំលស់ផ្ទះ ក៏អាចទទួលបានប្រូម៉ូសិនខាងលើនេះផងដែរ។

សម្រាប់ការបង់រំលស់ផ្ទះ កាន់តែងាយស្រួល​ លោកអ្នកគ្រាន់តែ៖

  • បង់ប្រចាំខែចាប់ពី 500 ដុល្លារឡើងទៅ
  • បង់ដោយគ្មានប្រាក់កក់ និងគ្មានការប្រាក់
  • កាន់តែពិសេស ឥឡូវនេះទិញភ្លាម កាន់សោចូលនៅភ្លាម មិនចាំបាច់ចាំយូរនោះទេ។

ចាប់អារម្មណ៍រកមើលទិញផ្ទះ? លោកអ្នក អាចអញ្ជើញមកដោយផ្ទាល់នៅបុរី ឌឹ ផ្លរ៉ា ដែលមាន ទីតាំងស្ថិតនៅផ្លូវជាតិលេខ៦A លោកអ្នកគ្រាន់តែធ្វើដំណើរត្រឹម១៥នាទីប៉ុណ្ណោះពីស្ពានជ្រោយចង្វានឹងមកដល់ទីតាំង។

ងាយៗមិនពិបាករក លោកអ្នកអាចចុចមើលតាមលីង៖ Google Maps: http://bit.ly/3oDCate

បុរី ឌឹ ផ្លរ៉ា មានលក់គ្រប់ប្រភេទផ្ទះ ដែលផ្ដល់ជូននូវជម្រើសជាច្រើនដល់អតិថិជន ក្នុងនោះរួមមាន៖ ផ្ទះអាជីវកម្ម វីទ្បាកូនកាត់ វីទ្បាភ្លោះ និងវីទ្បាទោល។ ច្រើនជម្រើស យ៉ាងនេះ ទៅមើលផ្ទាល់កាន់តែពេញភ្នែក។ ចំណែកឯហេដ្ឋារចនាសម្ព័ន្ធនៅក្នុងបុរីវិញមានប្រព័ន្ធទឹក ប្រព័ន្ធភ្លើង ប្រព័ន្ធលូ​ សួនច្បារ កន្លែងក្មេងលេង ដើមឈើអបតាមដងផ្លូវ ក្នុងបុរី ដែលផ្ដល់ជូននូវខ្យល់អាកាសត្រជាក់។

ផ្ដល់ជូននូវឧត្តមភាពនៃការរស់នៅក្នុងសហគមន៍ បន្ថែមពីនេះលោកអ្នកមិនចាំបាច់ទៅណាឆ្ងាយនោះទេ ព្រោះថាក្នុងបុរីមានទាំង៖ ផ្សារទំនើប, កន្លែងរៀបអាពាហ៍ពិពាហ៍, ហាងលក់ទំនិញ, អាងហែលទឹក, កន្លែងហាត់ប្រាណ, និងសួនច្បារធម្មជាតិ។ ទាំងនេះជាការរៀបចំ ជូនដល់អតិថិជន ឱ្យរស់នៅក្នុងភាពប្រណីតនៃសហគមន៍មួយនេះ។

បច្ចុប្បន្ននេះ បុរី ឌឹ ផ្លរ៉ា ​បានសាងសង់ចំនួន ៣គម្រោងរួចមកហើយ។ ក្នុងគម្រោង នីមួយៗលក់នៅសល់ត្រឹមតែ៖

  • គម្រោងទី១ ឌឹ ផ្លរ៉ា លក់អស់ 95%
  • គម្រោងទី២ ឌឹ វើ ប៊ីណា លក់អស់ 80%
  • គម្រោងទី៣ ឌឹ សែន តូហ្សា លក់អស់ 65%។

រួសរាន់ឡើង ទាន់មានប្រូម៉ូសិន ចំណេញបានទាំងផ្ទះ បានទាំងធ្វើដំណើរកម្សាន្ត។

សម្រាប់ព័ត៌មានបន្ថែម និងលក្ខខណ្ឌបង់ប្រាក់នានាអាចចូលទៅកាន់៖

  • លេខទូរសព្ទ៖ 010 366 886 និង 087 366 886
  • ហ្វេសបុកផេក (Facebook ផ្លូវការ) The Flora
  • អ៉ីនស្តាក្រាម (Instagram): boreytheflora
  • តេលេក្រាម (Telegram) : The FLORA
  • យូធូប (youtube): The FLORA

អត្ថបទ៖ សុខុន សុម៉ាភាវី

អត្ថបទថ្មី