គន្លឹះសំខាន់ៗដែលត្រូវពិចារណាសម្រាប់បងប្អូនដែលចង់បើកក្រុមហ៊ុនផ្តល់សេវាអាជីព សវនកម្ម គណនេយ្យ និងពន្ធដារ
- 2022-05-13 03:03:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គន្លឹះសំខាន់ៗដែលត្រូវពិចារណាសម្រាប់បងប្អូនដែលចង់បើកក្រុមហ៊ុនផ្តល់សេវាអាជីព សវនកម្ម គណនេយ្យ និងពន្ធដារ
ចន្លោះមិនឃើញ
ជំហានទី១៖ វាយតម្លៃគុណវុឌ្ឍន៍របស់ភាគហ៊ុននិក
ជាទូទៅភាគហ៊ុននិកដែលមានវិញ្ញាប័នប័ត្រគណនេយ្យករជំនាញនិងសវនករឯករាជ្យ ត្រូវមានភាគហ៊ុនលើសពី៥០%។ បងប្អូនអាចមានភាកហ៊ុននិកច្រើនជាងម្នាក់។ ប៉ុន្តែលក្ខណ្ឌចាំបាច់តម្រូវតាមច្បាប់គឺត្រូវធានាថាភាគហ៊ុននិកដែលជាគណនេយ្យករជំនាញនិងសវនករឯករាជ្យត្រូវមានភាគហ៊ុនលើសពី៥០%។
ជំហានទី២៖ រៀបចំចុះបញ្ចីនៅក្រសួងនិងស្ថាប័នផ្សេងៗ
បងប្អូនត្រូវចុះបញ្ចីក្រុមហ៊ុននៅក្រសួងពានិជ្ជកម្ម ក្រសួងការងារ និងអគ្គនាយកដ្ឋានពន្ធដារ។ បច្ចុប្បន្ននីតិវិធីនៃការចុះបញ្ចីគឺងាយស្រួលព្រោះស្ថាប័នទាំងបីបានបញ្ចូលនីតិវិធីរួមគ្នាតាមប្រព័ន្ធរួចទៅហើយ។
ជំហានទី៣៖ រៀបចំចុះបញ្ចីឈ្មោះនៅ ស្ថាប័ននិយ័តករគណនេយ្យនិងសវនកម្ម និង វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.)
ជំហាននេះក៏សំខាន់និងចាំបាច់។ ក្រុមហ៊ុនបងប្អូនត្រូវចុះឈ្មោះជាមាជិករបស់វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) ដោយមានអ្នកតំណាងម្នាក់ដែលជាគណនេយ្យករជំនាញនិងសវនករឯករាជ្យ។ អ្នកតំណាងនោះផងដែរក៏ត្រូវតែជាសមាជិកសកម្មរបស់វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា។ បងប្អូនត្រូវបំពេញគ្រប់លក្ខណ្ឌទាំងអស់ទើបវិទ្យាស្ថានអនុញ្ញាតឱ្យក្រុមហ៊ុនបងប្អូនក្លាយជាសមាជិករបស់វិទ្យាស្ថាន។ លើសពីនេះទៅទៀត បងប្អូនត្រូវទៅចុះឈ្មោះនៅស្ថាប័ននិយ៏តករគណនេយ្យនិងសវនកម្មដើម្បីសុំសេចក្តីសម្រេចប្រកបអាជីវកម្មពីអគ្គនាយកដ្ឋាននេះ។
សម្រាប់បងប្អូនដែលចង់ផ្តល់សេវាភ្នាក់ងារពន្ធដារ បងប្អូនត្រូវទៅដាក់ពាក្យនៅអគ្គនាយកដ្ឋានពន្ធដារដោយឡែក។ ក្រុមហ៊ុនដែលមានសេចក្តីសម្រេចឱ្យប្រកបអាជីវកម្មផ្តល់សេវា គណនេយ្យ និងសវនកម្មពីនិយ័តករគណនេយ្យនិងសវនកម្មហើយមិនតម្រូវឱ្យមានសញ្ញាប័ត្រភ្នាក់ងារពន្ធដារនោះទេ។
រូបខាងក្រោមនេះតំណាងឱ្យសេចក្តីសម្រេច អាជ្ញាបណ្ណភ្នាក់ងារពន្ធដាររបស់ក្រុមហ៊ុន Apollo Investment & Consulting និងសមាជិកភាពទាំងក្រុមហ៊ុន និងបុគ្គលតំណាងជាមួយនឹង វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា
រៀបរៀងដោយ៖ លោក សាន្ត ចន្ទកុម្ភៈ
ក្រុមហ៊ុន៖ Apollo Investment & Consulting Co., Ltd.
មុខងារ៖ គណនេយ្យករជំនាញ និងសវនករឯករាជ្យ
លេខទូរសព្ទ៖ 081 288 858
អ៊ីម៉ែល៖ apolloinvestment.manager@gmail.com/ sankompheak@gmail.com