សុក្រឹតណាស់! កម្មវិធីចាប់រង្វាន់លើកទី ១ របស់ធនាគារហ្វីលីព Live ផ្ទាល់ឆាប់ឆ្នោតអ្នកមានលេខកូដសំណាង

  • 2022-05-16 09:59:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កម្មវិធីចាប់ឆ្នោតផ្សងសំណាងលើកទី១ នៃប្រូម៉ូសិន “សន្សំ និងឈ្នះ” របស់ធនាគារ ហ្វីលីពនគឺមានការផ្សាយបន្តផ្ទាល់នៅលើគេហទំព័រហ្វេសបុកផេក របស់ធនាគារ ហ្វីលីព ផ្ទាល់តែម្ដង។

ការផ្សាយផ្ទាល់នេះ គឺធ្វើឡើងនៅ នៅការិយាល័យកណ្តាលរបស់ធនាគារ ហ្វីលីព ដែលស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស។ សម្រាប់អតិថិជនដែលបានដាក់ប្រាក់សន្សំនៅក្នុងធនាគារហ្វីលីព ដែលមានលេខកូដផ្សងសំណាងក្នុងដៃបើមិនបានតាមដានការផ្សាយផ្ទាល់ទេនោះ លោកអ្នកក៏អាចចូលទៅមើលនៅក្នុងគេហទំព័រហ្វេសបុកផេកបានដែរ។

ការចាប់រង្វាន់លើទី១ នេះ ខាងធនាគារបានចាប់យកលេខកូដ សម្រាប់អតិថិជន ចំនួន ១៥នាក់ដំបូង ហើយការចាប់រង្វាន់នេះគឺមានភាពសុក្រឹតតែម្ដង ព្រោះថា ខាងក្រុមការងារមានការផ្សាយផ្ទាល់ រួមជាមួយនឹងការចាប់ឆ្នោត ក្នុងធុងឆ្នោតភ្លាមៗឱ្យអតិថិជនមើលឃើញតែម្ដង។

សម្រាប់ការចាប់ឆ្នោតផ្សងសំណាងលើកទី១នេះ ខាងធនាគារនឹងផ្ដល់ជូននូវរង្វាន់កង់GiantTalon ចំនួន ៥ រង្វាន់ ទូរសព្ទ iPhone 13 ProMax 256G ចំនួន ៥រង្វាន់ និង ម៉ូតូ HondaDream 2022 ចំនួន៥ រង្វាន់។

ដើម្បីបង្ហាញថា ធនាគារ ហ្វីលីព មិនមានការរៀបចំទុកជាមុនសម្រាប់ដែលបានឈ្នះរង្វាន់ ខាងធនាគារបានរៀបចំជាប្រអប់ចាប់រង្វាន់ដោយធ្វើការបង្វិលគ្រាប់ប៉េងប៉ុង ស្វែងរកលេខកូដផ្សងសំណាងសម្រាប់អតិថិជន។ កម្មវិធីចាប់ឆ្នោតផ្សងសំណាងនេះ ក៏មានការចូលរួមចាប់រង្វាន់ពីថ្នាក់ដឹកនាំជាន់ខ្ពស់ អគ្គនាយក និងនាយកនិងតំណាងភាគទុនិកនៃ ធនាគារ ហ្វីលីព ដើម្បីធ្វើការបង្វិលគ្រាប់ប៉ុងប៉ុង។

អតិថិជនដែលមានសិទ្ធិចូលរួមក្នុងកម្មវិធីចាប់ឆ្នោតផ្សងសំណាងលើកទី១ ជាអតិថិជនដែលបានដាក់ប្រាក់សន្សំចាប់ពីថ្ងៃទី០១ ខែកុម្ភៈ រហូតដល់ថ្ងៃទី៣០ ខែមិនា ឆ្នាំ ២០២២។

សម្រាប់អតិថិជន ដែលមិនទាន់បានដាក់ប្រាក់សន្សំជាមួយ ធនាគារ ហ្វីលីព លោកអ្នកអាចមកកាន់សាខាណាមួយរបស់ធនាគារ ហ្វីលីព ដើម្បីដាក់ប្រាក់សន្សំ ដើម្បីមានឱកាសឈ្នះរង្វាន់នាការចាប់ឆ្នោតផ្សងសំណាងលើកទី២ នាខែកក្កដា និងការចាប់រង្វាន់ធំនាខែកញ្ញាខាងមុខនេះ។

គួរបញ្ជាក់ផងដែរថា៖ កម្មវិធីប្រូម៉ូសិន “សន្សំនិងឈ្នះ” នេះបានចាប់ផ្តើមពីថ្ងៃទី ០១ ខែកុម្ភៈ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២។

អតិថិជនគ្រាន់តែធ្វើការសន្សំជាមួយធនាគារ ហ្វីលីពក្នុងចំនួនទឹកប្រាក់ចាប់ពី១០០០ ដុល្លារ នោះនឹងមានឱកាសឈ្នះរង្វាន់ជាច្រើនដូចជា៖

  • រថយន្ត Lexus LX 570 2021 Kuro Black Edition មួយរង្វាន់
  • ម៉ូតូ Honda Dream 2022 ចំនួន 26 រង្វាន់
  • ទូរសព្ទ iPhone 13 Pro Max 256G ចំនួន 26 រង្វាន់
  • កង់ Giant Talon ចំនួន 26 រង្វាន់។

ចាំអីទៀត? រង្វាន់ធំ រថយន្ត Lexus LX 570 2021 Kuro Black Edition កំពុងតែរង់ចាំអ្នកមានសំណាង។

ធនាគារ ហ្វីលីព នឹងប្រើប្រាស់លេខទូរសព្ទដើម្បីទំនាក់ទំនងទៅកាន់អតិថិជន ដើម្បីជម្រាបជូនដំណឹងទៅកាន់ពួកគាត់ នោះគឺ ០៨៦ ៩៣០ ០០០/០៨៩ ៩៨៩ ៨១៨។

សម្រាប់ចម្ងល់បន្ថែមទាក់ទងនឹងកម្មវិធីប្រូម៉ូសិន “សន្សំនិងឈ្នះ” របស់ធនាគារ ហ្វីលីព សូមទំនាក់ទំនងមកកាន់លេខទូរសព្ទ ០៨៦ ៩៣០ ០០០/០៨៩ ៩៨៩ ៨១៨៕

អត្ថបទ៖ សុខុន សុម៉ាភាវី

អត្ថបទថ្មី