ស្វាគមន៍ការហោះហើរត្រង់ពីភ្នំពេញ ទៅកូឡាឡាំពួរ របស់ក្រុមហ៊ុនអាកាសចរណ៍ឡានម៉ីអ៊ែរឡាញ ជាមួយប្រូម៉ូសិនពិសេស

  • 2022-05-28 11:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ចាប់ផ្ដើមហោះហើរលើផ្លូវអាកាសសាជាថ្មី!

នឹកការធ្វើដំណើរតាមផ្លូវអាកាសអត់? ខកខានប៉ុន្មានឆ្នាំហើយ? តោះ ចាប់ផ្ដើមដំណើរទេសចរណ៍ឆ្លងប្រទេសសាជាថ្មី ជាមួយនឹងក្រុមហ៊ុនអាកាសចរណ៍ ឡានម៉ីអ៊ែរឡាញ (Lanmei Airlines)។

កាលពីព្រឹកថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ២០២២ ក្រុមហ៊ុនអាកាសចរណ៍ឡានម៉ីអ៊ែរឡាញ បានបើកជើងហោះហើរថ្មី ត្រង់ពីភ្នំពេញទៅកូឡាឡាំពួរ ព្រឹត្តិការណ៍នេះបានប្រព្រឹត្តនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

ក្នុងកម្មវិធីនេះធ្វើឡើងដើម្បី អបអរសាទរការភ្ជាប់ជើរហោះហើរថ្មីទៅកាន់ទីក្រុងកូឡាឡាំពួរ ខាងក្រុមហ៊ុនក៏បានផ្ដល់ជូនវត្ថុអនុស្សាវរីយ៍ជូនដល់អ្នកដំណើរដំបូង ជាមួយនឹងការថតរូបអនុស្សវរីយ៍ជាមួយ បាហុនិកាដ៏ស្រស់ស្អាតនិងរួសរាយរាក់ទាក់។

បច្ចុប្បន្ននេះ ខាងក្រុមហ៊ុនមានជើងហោះហើរ១ថ្ងៃ១ជើង ជារៀងរាល់ថ្ងៃសៅរ៍ (LQ770) ដូច្នេះលោកអ្នកអាចកក់សំបុត្រតាមវេបសាយ www.lanmeiairlines.com និង អាចមកទិញសំបុត្រនៅការិយាល័យ ឬទំនាក់ទំនងតាម: 093 466 999 / 093 822 999 និង 096 6011 789 (សម្រាប់ថ្ងៃចុងសប្តាហ៍ និងថ្ងៃបុណ្យជាតិ)។

ការហោះហើរនេះ មិនឆ្ងាយពីប្រទេសកម្ពុជានោះទេ ព្រោះថា ភ្នំពេញទៅកូឡាឡាំពួរ ចំណាយពេលហោះហើរ ២ម៉ោង ប៉ុណ្ណោះ លោកអ្នកអាចដាក់ឥវ៉ាន់បានរហូតដល់ ១៥ គីឡូ និងឥវ៉ាន់យួរដៃ អាចដាក់ជាប់ខ្លួនដល់ទៅ៧គីឡូឯណោះ ដោយធ្វើដំណើរជាមួយនឹងប្រភេទយន្តហោះ Airbus A320 ដែលអាចផ្ទុកអ្នកដំណើរចំនួន180នាក់។

កាន់តែច្បាស់ពីជើងហោះហើរ លោកអ្នកអាចមើលរូបភាពខាងក្រោមនេះ៖

ផ្ដល់ជូនពិសេស សម្រាប់ការបើកជើងហោះហើរថ្មី ពីភ្នំពេញ ទៅកូឡាឡាំពួរ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃ 31 ខែឧសភា ឆ្នាំ ២០២២ សម្រាប់សំបុត្រមួយជើង ត្រឹម ៧៤ ដុល្លារ សម្រាប់សំបុត្រទៅមកត្រឹម ១២៥ ដុល្លារប៉ុណ្ណោះ (លោកអ្នកអាចធ្វើការកក់សំបុត្រ ឬទិញទុកមុន ហើយសំបុត្រនេះមានសុពលភាពពីថ្ងៃនេះរហូតដល់ថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២២។

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកចូលទៅកាន់៖

  • គេហទំព័រហ្វេសបុកផេក៖ Lanmei Airlines

អត្ថបទ៖ សុខុន សុម៉ាភាវី

អត្ថបទពេញនិយម
អត្ថបទថ្មី