ធនាគារ ហ្វីលីព ផ្លាស់ប្ដូរម៉ោងបើកដំណើរការសម្រាប់សាខាទាំងអស់

  • 2022-06-03 04:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ធនាគារ ហ្វីលីព ដែលជាធនាគារពាណិជ្ជនៅប្រទេសកម្ពុជា ដែលមានភាគទុនិកសញ្ជាតិសិង្ហបុរី បានប្រកាសពីការផ្លាស់ប្ដូរម៉ោងបើកដំណើរការនៅគ្រប់សាខាទាំងអស់ ចាប់ពីម៉ោង ៨ ព្រឹក ដល់ ម៉ោង ៤ រសៀល ដើម្បីបន្ថែមនូវភាពងាយស្រួលមួយកម្រិតទៀតលើសេវាកម្មបម្រើអតិថិជន។

ការផ្លាស់ប្ដូរម៉ោងបើកដំណើរការលឿនជាងមុន (៨:៣០ព្រឹក) នឹងផ្តល់ឱកាសឱ្យអតិថិជនធនាគារ ហ្វីលីព អាចធ្វើប្រតិបត្តិការធនាគារចាប់ពីម៉ោង ៨:០០ ព្រឹក នៅតាមបណ្តាសាខាណាមួយរបស់ធនាគារ។

ការផ្លាស់ប្ដូរម៉ោងបើកដំណើរការថ្មីនេះ នឹងរួមបញ្ចូលទាំងសេវាកម្មផ្សេងៗទៀតរបស់ធនាគារដែលមានដូចជា ម៉ោងដំណើរការនៃទីតាំងផ្តល់សេវាកម្មអាទិភាព (Priority Lounge) របស់ធនាគារ ក៏ដូចជាសេវាកម្មប្រតិបត្តិការធនាគារផ្សងៗ។

ទីតាំងផ្តល់សេវាកម្មអាទិភាព (Priority Lounge) អតិថិជនអាចធ្វើការស្នើសុំជាអតិថិជនអាទិភាពរបស់ធនាគារ និងរីករាយជាមួយនឹងអត្ថប្រយោជន៍ជាច្រើន ដូចជាបុគ្គលិកផ្នែកទំនាក់ទំនងដោយផ្ទាល់ សេវាពិនិត្យសុខភាពប្រចាំឆ្នាំដោយឥតគិតថ្លៃ ការប្រើប្រាស់កន្លែងសម្រាកនៅតាមព្រលានយន្តហោះជាតិ និងអន្តរជាតិ ក៏ដូចជាកញ្ចប់អត្ថប្រយោជន៍ផ្សេងៗទៀត។

អគ្គនាយក ធនាគារហ្វីលីព លោក ចាន់ ម៉ាច មានប្រសាសន៍ថា ការផ្លាស់ប្ដូរម៉ោងប្រតិបត្តិការនេះ បង្ហាញយ៉ាងច្បាស់ពីការ បេ្ដជ្ញាចិត្តរបស់ធនាគារ ក្នុងការផ្ដល់នូវភាពងាយស្រួលសម្រាប់អតិថិជនតាមរយៈសេវាកម្មនៅតាមបណ្តាសាខា និងសេវាកម្មនៅលើប្រព័ន្ធឌីជីថលរបស់ធនាគារ។

លោក ចាន់ ម៉ាច បានបន្ថែមថា “ការផ្លាស់ប្ដូរម៉ោងដំណើរការសេវាធនាគារ ជាការបន្ថែមពីលើសេវាថ្មី ដែលធនាគារទើបតែដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ពោលគឺ សេវាធនាគារតាមអ៊ីនធឺណិត ដែល អនុញ្ញាតឱ្យអតិថិជនធនាគារ ហ្វីលីព ក្នុងការធ្វើប្រតិបត្តិការធនាគារ ប្រកបដោយភាពងាយស្រួល និងសុវត្ថិភាព។ ថ្មីៗនេះធនាគារ ហ្វីលីព បានធ្វើការសម្ពោធនូវសេវាធនាគារតាមអ៊ីនធឺណិត អតិថិជនអាចធ្វើប្រតិបតិ្តការហិរញ្ញវត្ថុតាមរយៈឧបករណ៍ប្រើប្រាស់ ឬ កុំព្យូទ័រផ្ទាល់ខ្លួនរបស់អតិថិជន។

សេវាធនាគារតាមអ៉ីនធឺណិត ធនាគារ ហ្វីលីព ផ្ដល់ជូនមុខងារពិសេសៗជាច្រើនដូចជា សេវាកម្មបម្រើអតិថិជន ២៤/៧ ការជ្រើសរើសតាមចំណូលចិត្តនូវមាតិកាសមតុល្យទឹកប្រាក់ ដែលអតិថិជនអាចពិនិត្យមើលរាល់ប្រតិបត្តិការធនាគាររួមមានការដាក់ប្រាក់ និងកម្ចីផ្សេងៗ។

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទំនាក់ទំនង៖

  • ហ្វេសបុកផេក៖ PhillipBank Cambodia
  • លេខទូរសព្ទ៖ ០៨៦ ៩៣០ ០០០/ ០៩៨ ៩៨៩ ៨១៨ (២៤/៧)៕

អត្ថបទ៖ សុខុន សុម៉ាភាវី

អត្ថបទពេញនិយម
អត្ថបទថ្មី