ដើម្បី​ឲ្យ​អតិថិជន​មាន​ភាព​ងាយ​ស្រួល ក្រុមហ៊ុន EFG បើកដំណើរការជាផ្លូវការមជ្ឈមណ្ឌលទូរស័ព្ទថ្មីទៀតហើយ!

  • 2022-06-09 03:48:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ថ្មី​ៗ​នេះ ក្រុមហ៊ុន EFG (Express Food Group) Co. Ltd. បានបើកដំណើរការជាផ្លូវការមជ្ឈមណ្ឌល ទូរស័ព្ទថ្មី ឬ ហៅថា(Call-Center) ដែលមានទីតាំងនៅជាន់ទី២ ដែលក្នុងអាគារតែមួយជាមួយនឹងហាង The Pizza Company សាខាចោមចៅ តាមបណ្តោយមហាវិថីសហព័ន្ធរុស្សី រាជធានីភ្នំពេញ ។

មជ្ឈមណ្ឌលហៅទូរសព្ទថ្មីទំហំ ២០០ម៉ែត្រការ៉េ ដែលអាចបង្កើនសមត្ថភាពឆ្លើយតមសេវាកម្មអតិថិជន បានទ្វេដង និងផ្តល់នូវការិយាល័យដ៏រស់រវើកសម្រាប់បុគ្គលិកផងដែរ ក្នុងការពង្រីក ប្រតិបត្តិការរបស់ខ្លួនលើការបម្រើសេវាទូរស័ព្ទ ការបញ្ជាទិញតាមអ៊ីនធឺណិត និងកម្មវិធីទូរស័ព្ទ។

ក្រុមហ៊ុន បើកជារៀងរាល់ថ្ងៃចាប់ពីម៉ោង ៨ព្រឹកដល់ម៉ោង ១១យប់ ៧ថ្ងៃក្នុងមួយសប្តាហ៍ មជ្ឈមណ្ឌលហៅទូរសព្ទថ្មីនេះមានការរចនាបែបទំនើបធំទូលាយ ដែលរួមមានបន្ទប់ប្រជុំ ក្តារខៀន ទូផ្ទះបាយ បន្ទប់សម្រាក និងកន្លែងអង្គុយចំនួន៥០ ដែលរួមទាំងការផ្តល់ឧបករណ៍ការងារគ្រប់គ្រាន់ និង ការបណ្តុះបណ្តាលដែលពួកគេត្រូវការដើម្បីផ្តល់នូវសេវាកម្មយ៉ាងល្អបំផុតដល់អតិថិជន។ លោក Martin Darby នាយកគ្រប់គ្រងនៃក្រុមហ៊ុន EFG Group បានមានប្រសាសន៍ថា "បុគ្គលិកគឺជាទ្រព្យសម្បត្តិដ៏សំខាន់បំផុតរបស់យើង ហើយដើម្បីផ្តល់នូវសេវាកម្មអតិថិជនដ៏ល្អបំផុត នោះយើងគួរណាស់តែចាប់ផ្តើមពីការយកចិត្តទុកដាក់ដល់បុគិ្គលិកជាមុនសិន និងត្រូវធានាអោយបានថា យើងផ្តល់ឱ្យក្រុមមជ្ឈមណ្ឌលហៅទូរស័ព្ទរបស់យើងជាមួយនឹង បរិយាកាសការងារដែលមានភាពស្មើរគ្នា រស់រវើក និងការគាំទ្រដល់ការអភិវឌ្ឍន៍ និងការរីកចម្រើនអាជីពរបស់ពួកគេជានិច្ច”។

ដូចគ្នាផងដែរ ក្រុមហ៊ុន អ៊ី អេហ្វ ជីគឺត្រូវបានទទួលស្គាល់ថាជា "ក្រុមហ៊ុនល្អបំផុតសម្រាប់បុគ្គិលិកជ្រើសរើសបម្រើការជាមួយ នៅអាស៊ីក្នុងឆ្នាំ ២០២១" ដោយ HR Asia ។ មជ្ឈមណ្ឌលហៅទូរសព្ទថ្មីនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ ក្រុមហ៊ុន អ៊ី អេហ្វ ជី ក្នុងការផ្តល់នូវបទពិសោធន៍បុគ្គលិកល្អបំផុត ខណៈពេលដែលរួមបញ្ចូលកម្មវិធី Dolphin នៅគ្រប់មុខងារទាំងអស់របស់វា។ Dolphin គឺជាកម្មវិធីគ្រប់គ្រងបុគ្គលិកផ្ទៃក្នុងរបស់ ក្រុមហ៊ុន អ៊ី អេហ្វ ជី ដែលមើលថែទាំសុខុមាលភាព និងសុខុមាលភាពបុគ្គលិករបស់ខ្លួន។

អំពី ក្រុមហ៊ុន អ៊ី អេហ្វ ជី (អិចប្រេស ហ្វូដ គ្រុប) EFG (Express Food Group) Co. Ltd.

មានទីស្នាក់ការកណ្តាលនៅទីក្រុងបាងកក ប្រទេសថៃ ក្រុមហ៊ុន EFG Group មានបុគ្គលិកជាង 1,300 នាក់ និងមានប្រតិបត្តិការនៅក្នុងប្រទេសចំនួន ៣គឺកម្ពុជា មីយ៉ាន់ម៉ា និងឡាវ។ ក្រុមហ៊ុន អ៊ី អេហ្វ ជី គឺជាដៃគូនៃជម្រើសសម្រាប់ម៉ាកយីហោអាហារ និងភេសជ្ជៈឈានមុខគេនៅអាស៊ីអាគ្នេយ៍ រួមមាន Minor Food International & Food Passion Group - និងសម្រាប់ម៉ាកយីហោអាមេរិកខាងជើង - International Dairy Queen, Krispy Kreme និង Texas (Church's) Chicken ដែល ក្រុមហ៊ុន អ៊ី អេហ្វ ជី ជាអ្នកទទួលបានសិទ្ធិផ្តាច់មុខសម្រាប់ប្រទេសឡាវ។

នៅឆ្នាំ ២០២០/២១ ក្រុមហ៊ុន អ៊ី អេហ្វ ជី បានបើកដំណើរការម៉ាកយីហោផ្ទាល់ខ្លួនរបស់ខ្លួនគឺ Hungry? (get.hungryapp.asia) ដែលជាអាជីវកម្មដឹកជញ្ជូនម្ហូបអាហារ ដែលមានប្រតិបត្តិតាមអេឡិចត្រូនិក និង Eat Together 一起吃 ដែលជាយីហោនិម្មិតរបស់ចិនដែលផ្តល់សេវាកម្មដោយ cloud kitchen ។ នៅឆ្នាំ ២០២១ ក្រុមហ៊ុន អ៊ី អេហ្វ ជី ខេមបូឌា ទទួលបានពានរង្វាន់ជាក្រុមហ៊ុនល្អបំផុតសម្រាប់ធ្វើការនៅអាស៊ី ដោយ HR Asia ។

អត្ថបទថ្មី