ព្រូដិនសលបានដំណើរការកម្មវិធីប្រកួតប្រជែង Young Trailblazers ប្រកបដោយភាពច្នៃប្រឌិត និងសហគ្រិនភាព

  • 2022-06-09 09:04:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កម្មវិធីប្រកួតប្រជែង Prudential Young Trailblazer ប្រកបដោយភាពច្នៃប្រឌិត និងសហគ្រិនភាពរបស់ក្រុមហ៊ុនព្រូដិនសល (PYT) បានកំពុងតែផ្ដល់ឱកាសដល់និស្សិតសាកលវិទ្យាល័យកម្ពុជា ដើម្បីដាក់ពាក្យស្នើសុំឱកាសនៃការទទួលបានមូលនិធិរហូតដល់ ២០,០០០ ដុល្លារ ដើម្បីនាំយកគំនិតអាជីវកម្មរបស់ពួកគេមកដំណើរការជាក់ស្ដែង។ ការប្រកួតនេះមានការផ្ដល់រង្វាន់ជាសាច់ប្រាក់ព្រមទាំងការប្រគល់វិញ្ញាបនបត្រដល់អ្នកចូលរួមផងដែរ។

កម្មវិធីនេះបានចាប់ផ្តើមនៅឆ្នាំ ២០១៨ នៅប្រទេសសិង្ហបុរី ហើយឥឡូវនេះកម្មវិធីនេះត្រូវបានបើកសម្រាប់និស្សិតសាកលវិទ្យាល័យនៅទូទាំងពិភពលោកផងដែរ។ ការចុះឈ្មោះចូលរួមប្រកួតគឺចាប់ផ្ដើមពីថ្ងៃនេះរហូតដល់ថ្ងៃទី ១៧ ខែមិថុនា ហើយការប្រកួតនឹងចាប់ផ្ដើមនៅថ្ងៃទី ៦ ខែកក្កដា។

ដើម្បីចូលរួមក្នុងកម្មវិធី និស្សិតត្រូវបង្កើតក្រុមមួយដែលសមាជិកពី ២ ទៅ ៥ នាក់ ដែលអាចជានិស្សិតមកពីសាកលវិទ្យាល័យផ្សេងៗគ្នា។ ការប្រកួតប្រជែងនេះគឺ សម្រាប់និស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យ ដែលមានទាំងថ្នាក់បរិញ្ញាបត្រ និងក្រោយឧត្តមសិក្សា ។ ដើម្បីចុះឈ្មោះចូលរួមការប្រកួត សូមតាមដានព័ត៌មានបន្ថែមដែលមាននៅលើទំព័រហ្វេសប៊ុករបស់ព្រូដិនសលកម្ពុជា។ តាមរយៈការចូលរួមប្រកួតកម្មវិធី Prudential Young Trailblazer នេះ និស្សិតកម្ពុជានឹងទទួលបាននូវការចំណេះដឹងផ្នែកមុខជំនួញកាន់តែច្រើន និងអាចភ្ចាប់ទំនាក់ទំនងជាមួយអ្នកដែលមានគំនិតច្នៃប្រឌិតប្លែកៗ និងទទួលបានការបង្ហាត់បង្រៀនពីអ្នកដឹកនាំ និងអ្នកជំនាញរបស់ក្រុមហ៊ុនព្រូដិនសល និងទទួលបានកម្មសិក្សា និងឱកាសការងារនៅព្រូដិនសលផងដែរ។

ព្រូដិនសលកម្ពុជា បាននឹងកំពុងអភិវឌ្ឍន៍សមត្ថភាពសម្រាប់ក្មេងជំនាន់ក្រោយ

លោក Sanjay Chakrabarty អគ្គនាយកនៃក្រុមហ៊ុនព្រូដិនសលកម្ពុជាបានមានប្រសាសន៍ថា “កម្មវិធី Prudential Young Trailblazer នេះ គឺជាគំនិតផ្តួចផ្តើមដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុនព្រូដិនសល និងបានផ្តល់ឱកាសដ៏អស្ចារ្យសម្រាប់និស្សិតក្នុងប្រទេសកម្ពុជា និងជុំវិញពិភពលោកក្នុងការប្រែក្លាយគំនិតអាជីវកម្មនោះឱ្យក្លាយជាការពិត” ។

លោកបានបន្ថែមថា “លើសពីនេះ សិស្សានុសិស្សដែលចូលរួមក្នុងការប្រកួតប្រជែងនេះ ក៏នឹងអាចស្វែងយល់បន្ថែមអំពីក្រុមហ៊ុនព្រូដិនសល និងឱកាសការងារជាច្រើន ដែលយើងផ្តល់ជូនក្នុងវិស័យធានារ៉ាប់រងដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។

វិស័យធានារ៉ាប់រងដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា បាននាំឱ្យមានការកើនឡើងនៃផ្នែកឌីជីថលនីយកម្ម ខណៈដែលតម្រូវការផ្នែកឌីជីថល និងជំនាញទន់នៅកន្លែងធ្វើការមានការកើនឡើង ក្រុមហ៊ុននៅក្នុងវិស័យនេះកំពុងស្វែងរកនិស្សិតបញ្ចប់ការសិក្សានាពេលខាងមុខដើម្បីបំពេញចន្លោះការងារទាំងនេះ។

ព្រូដិនសលកម្ពុជា គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដែលជំរុញការផ្លាស់ប្តូរដ៏ខ្លាំងក្លានេះ ជាមួយនឹងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ក្នុងការរៀបចំការពិភាក្សា និងសិក្ខាសាលាសម្រាប់និស្សិត ដើម្បីផ្តល់ដំបូន្មានអំពីការត្រៀមខ្លួនរបស់ពួកគេឱ្យល្អបំផុតសម្រាប់ឱកាសក្នុងវិស័យការងារឌីជីថល។

ជំនួសឱ្យការពឹងផ្អែកលើថ្នាក់ដឹកនាំសម្រាប់ការណែនាំ និងទទួលបានបទពិសោធន៍យឺតៗ ក្រុមហ៊ុនព្រូដិនសលគឺផ្តោតលើការជំរុញស្មារតីសហគ្រិន និងផ្តល់សិទ្ធិអំណាចដល់បុគ្គលិកថ្មីដើម្បីនាំមុខក្នុងការដោះស្រាយបញ្ហា។ ដើម្បីអានបន្ថែមអំពីឱកាសសម្រាប់និស្សិតបញ្ចប់ការសិក្សាជាមួយក្រុមហ៊ុនព្រូដិនសលកម្ពុជា សូមចុចទីនេះ។

លោកស្រី Magdalene Loh ប្រធានផ្នែកនវានុវត្តន៍នៅក្រុមហ៊ុនព្រូដិនសលសឹង្ហបុរី ដែលជាអ្នកដឹកនាំកម្មវិធីច្នៃប្រឌិតរបស់ក្រុមហ៊ុនព្រូដិនសល បាននិយាយថា "ការប្រកួតត្រូវបានរៀបចំឡើងដោយមានការហ្វឹកហ្វឺន និងការផ្តោតអារម្មណ៍យ៉ាងខ្លាំង ដែលអ្នកចូលរួមអាចទាញយកបទពិសោធន៍ និងជំនាញពីក្រុមការងាររបស់ព្រូដិនសល ដើម្បីនាំយកគំនិតរបស់ពួកគេ ពីការគិតឱ្យក្លាយជាការពិត។ យើងនឹងទន្ទឹងរង់ចាំការសហការបង្កើតដំណោះស្រាយជាមួយក្រុមយុវជនដែលនឹងចូលរួមក្នុងកម្មវិធីនេះ។”

ប្រែក្លាយគំនិតឱ្យទៅជាការពិត

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់កត្តាសំខាន់មួយសម្រាប់កម្ពុជាក្នុងការសម្រេចបាននូវគោលដៅប្រកបដោយមហិច្ឆិតារបស់ខ្លួនក្នុងការក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងផ្គូផ្គងប្រទេសជិតខាងក្នុងតំបន់គឺប្រទេសថៃ និងម៉ាឡេស៊ី។

សម្រាប់ប្រទេសកម្ពុជា ការផ្លាស់ប្តូរផ្នែកឌីជីថលគឺជាការទទួលយក និងការចាប់យក និងបង្កើនអត្ថប្រយោជន៍ជាអតិបរមានៃវឌ្ឍនភាពលើវិស័យបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង និងបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនផលិតភាព និងប្រសិទ្ធភាពសេដ្ឋកិច្ច ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា រដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ និងវិធានការអន្តរស្ថាប័នជាបន្តបន្ទាប់ រួមមាន គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា ២០១៥-២០២៥ គោលនយោបាយអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម វិធានការលើការលើកទឹកចិត្តសហគ្រាសធុនតូច និងមធ្យម ការដាក់ឱ្យដំណើរការវេទិកាចុះបញ្ជីពាណិជ្ជកម្មតាមអ៊ីនធឺណិតនិងយន្តការគាំទ្រក្នុងទម្រង់ជាមូលនិធិ និងស្ថាប័ន៕

អត្ថបទថ្មី