កម្មវិធី "ថៃហ្វ្រេនឆាយដេយ៍ ឆ្នាំ2022” ឱកាសសម្រាប់ប្រជាជនកម្ពុជា ស្វែងយល់ ដើមទុនតិច តែរីកចម្រើនលឿន!
- 2022-06-18 02:35:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្មវិធី "ថៃហ្វ្រេនឆាយដេយ៍ ឆ្នាំ2022” ឱកាសសម្រាប់ប្រជាជនកម្ពុជា ស្វែងយល់ ដើមទុនតិច តែរីកចម្រើនលឿន!
ចន្លោះមិនឃើញ
លោក នីរៈវ៉ាត់ រង្ស៊ីកានចានៈ អគ្គទីប្រឹក្សាផ្នែកពាណិជ្ជកម្ម អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិនៃក្រសួងពាណិជ្ជកម្មថៃ (DITP) បានថ្លែងថា កម្មវិធី ថៃហ្វ្រេនឆាយដេយ៍ ឆ្នាំ2022 ដែលនឹងរៀបចំឡើងនៅថ្ងៃទី 24 ខែមិថុនា ឆ្នាំ2022 នៅសណ្ឋាគារ ហៃយ៉ាត់ រីជេនស៊ី ភ្នំពេញ (Hyatt Regency Phnom Penh) នឹងមានធុរកិច្ចហ្វ្រេនឆាយថៃ ច្រើនជាង 10 ក្រុមហ៊ុន មកធ្វើបទបង្ហាញធុរកិច្ចជូនដល់អ្នកធុរកិច្ចកម្ពុជា ដែលក្នុងនោះមានធុរកិច្ចជាច្រើនប្រភេទដូចជា ធុរកិច្ចភោជនីយដ្ឋាន/ភេសជ្ជៈ និងធុរកិច្ចសាលាបង្រៀនភាសា ដែលធុរកិច្ចទាំងនោះសុទ្ធសឹងតែបានទទួលជោគជ័យនៅប្រទេសថៃរួចមកហើយ។
ការរៀបចំកម្មវិធីនាលើកនេះ គឺជាឱកាសដ៏ល្អសម្រាប់ប្រជាជនកម្ពុជា ក្នុងការជ្រើសរើសវិនិយោគឱ្យសមស្របតាមតម្រូវការ ដែលជាធុរកិច្ចងាយស្វែងយល់ ចំណាយដើមទុនតិច ព្រមទាំងមានម្ចាស់ហ្វ្រេនឆាយជួយមើលការខុសត្រូវ និងណែនាំពីកិច្ចដំណើរការធុរកិច្ចរបស់លោកអ្នកដើម្បីឱ្យទទួលបានជោគជ័យ។ លោក នីរៈវ៉ាត់ រង្ស៊ីកាន់ចានៈ បានថ្លែងដូច្នេះ។
អាស្រ័យហេតុនេះ សម្រាប់អ្នកធុរកិច្ចដែលមានចំណាប់អារម្មណ៍ចូលរួមក្នុងកម្មវិធី ថៃហ្វ្រេនឆាយដេយ៍ ឆ្នាំ2022 សូមទំនាក់ទំនងក្រុមការងាររៀបចំ តាមរយៈទូរស័ព្ទលេខ 076 6666 618 / 015 667 666 ដើម្បីទទួលសំបុត្រអញ្ជើញ។
DITP កំណត់ចំនួនអ្នកចូលរួមក្នុងកម្មវិធី Thai Franchise Day 2022 (អ្នកចូលរួមតម្រូវឱ្យមានសំបុត្រអញ្ជើញ)។ លោកអ្នកអាចទំនាក់ទំនងដើម្បីចុះឈ្មោះបាន ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី 21 ខែមិថុនា ឆ្នាំ2022 ។ DITP នឹងផ្តល់ជូនអាហារថ្ងៃត្រង់ និងអាហារសម្រន់ជូនដល់លោកអ្នក ក្នុងអំឡុងពេលចូលរួមក្នុងកម្មវិធីនេះ ដោយមិនគិតថ្លៃ ។
កម្មវិធីនេះរៀបចំដោយ DITP , អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិនៃក្រសួងពាណិជ្ជកម្មថៃ ៕