បុរីភូមិសំរោង គម្រោងទីមួយដំបូងគេរបស់ក្រុមហ៊ុន ព្រីន ហ័ន យូ បានប្រារព្ធពិធីបើកសម្ពោធផ្ទះគំរូប្រភេទវីឡាភ្លោះរបស់ខ្លួនហើយ

  • 2022-06-30 08:49:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០២២ បុរីភូមិសំរោង ដែលជាគម្រោងបុរីទីមួយដំបូងគេរបស់ក្រុមហ៊ុន ព្រីន ហ័ន យូ បានប្រារព្ធពិធីបើកសម្ពោធផ្ទះគំរូប្រភេទវីឡាភ្លោះរបស់ខ្លួន ស្ថិតក្នុងបរិវេណ បុរីភូមិសំរោងផ្ទាល់មានទីតាំងនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ជាប់នឹងសាលាខណ្ឌព្រែកព្នៅ។

ក្នុងឱកាសដ៏ពិសេសនេះផងដែរ គេសង្កេតឃើញថាផ្ទះនេះទទួលបានការស្ងើចសរសើរ ពីសំណាក់ភ្ញៀវកិត្តិយស និងអតិថិជន ដោយវីឡាភ្លោះថ្មីនេះមានម៉ូដប្លែកប្រកបដោយភាពច្នៃប្រឌិតខ្ពស់ រចនាដោយស្ថាបត្យករជនជាតិស្វីស ស្រស់ស្អាត ទំនើប ហើយអមដោយធម្មជាតិបៃតងស្រស់ត្រកាលពីខាងមុខ ចំហៀង និងខាងក្រោយផ្ទះទៀតផង។

ក្រឡេកមកមើលម៉ូដផ្ទះវីឡាភ្លោះដែលត្រូវបានសម្ពោធនេះមានលក្ខណៈទំនើបស័ក្ដិសមបំផុតសម្រាប់គ្រួសារសម័យថ្មីនាឆ្នាំ ២០២២នេះ ដោយទទួលបានពន្លឺនិងខ្យល់ធម្មជាតិយ៉ាងត្រកាលចូលទៅបរិវេណលំនៅដ្ឋានផ្នែកខាងក្នុងបានពេញមួយថ្ងៃ អមដោយការរចនាគ្រឿងសង្ហារឹមផ្សេងៗបែប Mid-Century Modern ហាក់បង្ហាញនូវសោភណភាពកាន់តែស្រស់ស្អាតមួយកម្រឹតទៀតផងដែរ។

ជាមួយបន្ទប់គេងរហូតដល់ទៅ៤ បន្ទប់ទឹក៥ គ្រួសារដែលមានសមាជិកមធ្យមអាចទទួលយកនូវបទពិសោធរស់នៅដ៏ទំនើបប្លែកមិនធ្លាប់មាន អមដោយជំនោរខ្យល់ទន្លេ និងបឹងធម្មជាតិដែលនៅសងខាងបុរី ហាក់ផ្ដល់នូវភាពត្រជាក់ស្រស់ស្រាយពេញមួយឆ្នាំ។

លោកអ្នកដែលកំពុងស្វែងរក ឬក៏មានតម្រូវការគេហដ្ឋាន យើងសូមណែនាំនូវប្រភេទវីឡាភ្លោះថ្មីក្នុងបុរីភូមិសំរោងដែលនឹងពាំនាំសុភមង្គលជូនលោកអ្នកប្រកបដោយភាពស៊ីវិល័យ និងផាសុកភាពដែលមិនអាចកាត់ថ្លៃបាន។ ទំនាក់ទំនងសាកសួរព័ត៌មានបន្ថែមតាមរយៈលេខទូរសព្ទ 089 877 533/069 877 533 ៕

អត្ថបទថ្មី