តាំងទីលំនៅនៅចំណុចស្នូលនៃភាគខាងត្បូងទីក្រុងភ្នំពេញ បុរី អ & អេហ្វ ចាប់ផ្ដើមការរស់នៅក្នុងសហគមន៍អន្តរជាតិមួយដ៏ស្រស់ស្អាត!

  • 2022-07-05 09:21:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


“លោកអ្នកមិនត្រឹមតែជាម្ចាស់នៃខុនដូប៉ុណ្ណោះទេ ថែមទាំងជាសហគមន៍ខ្នាតអន្តរជាតិដ៏ធំមួយនៃតំបន់CBD ស្នូលនៃភាគខាងត្បូងរាជធានីភ្នំពេញ”

បុរី អ & អេហ្វ ស្ថិតនៅចំតំបន់ CBD ស្នូលនៃភាគខាងត្បូងរាជធានីភ្នំពេញ ជាប់នឹងមហាវិថីសម្ដេចហ៊ុនសែន តភ្ជាប់ “ខ្សែផ្លូវសក្ដានុពល” នៃទីក្រុងទាំងមូល ហើយក៏ជាទីតាំងមួយដែលភ្ញៀវជាច្រើនដែលមកចូលរួមកីឡាស៊ីហ្គេមត្រូវឆ្លងកាត់ពីអាកាសយានដ្ឋានអន្តរជាតិថ្មីមក។ ទីតាំងនៅក្បែរនោះគឺជាតំបន់កំពុងប្រជែងគ្នាអភិវឌ្ឍទៅជាតំបន់ពាណិជ្ជកម្ម វិនិយោគខ្នាតធំៗ គម្រោងលំនៅដ្ឋានប្រណិតៗ និងខុនដូជាដើមកំពុងរីករាលដាល។

“គម្រោងពាណិជ្ជកម្មខ្នាតធំៗ” “ប្រជែងគ្នា” “លើដងមហាវិថីសម្ដេចហ៊ុនសែន” គម្រោងលំនៅដ្ឋានប្រណិតៗ និងគម្រោងពាណិជ្ជកម្មខ្នាតធំៗកំពុងរីករាលដាលនៅតាមដងមហាវិថីសម្ដេចហ៊ុនសែន បាននិងកំពុងធ្វើឲ្យតម្លៃដីនៅតំបន់នោះមានការកើនឡើងខ្លាំងក្នុងរយៈពេល 8 ឆ្នាំ ពី $200/m ដល់ $2200/m ដោយកើន11 ដង។ គម្រោងពាណិជ្ជកម្មខ្នាតធំទាំង៣ នឹងដាក់ដំណើរការជាបន្តបន្ទាប់ក្នុងឆ្នាំនេះ ដែលធ្វើឲ្យតំបន់ភាគខាងត្បូងទីក្រុងនេះក្លាយជា “ចំណុចស្នូល” នៃតំបន់ពាណិជ្ជកម្ម។

នៅទីក្រុងភ្នំពេញ ការជ្រើសរើសទីតាំងសម្រាប់ផ្សារទំនើបអ៊ីអនគឺបង្កើតឲ្យមានចំណុចនៃការវិនិយោគ ទំហំពាណិជ្ជកម្មចំនួន ៣០០លានដុល្លារអាមេរិកត្រូវបានវិនិយោគក្នុងគម្រោងយក្សនេះ ដែលឆ្លុះបញ្ចាំងឲ្យឃើញថា ក្រុមហ៊ុនអ៊ីអនមានទំនុកចិត្តខ្ពស់ចំពោះការអភិវឌ្ឍនៅតំបន់ភាគខាងត្បូងទីក្រុងភ្នំពេញនិងតំបន់មហាវិថីសម្ដេចហ៊ុនសែន។ គម្រោងផ្សារទំនើបអ៊ីអន៣ នេះសាងសង់លើផ្ទៃដី17.4 ហិកតា ដែលស្មើរនឹងការបូកបញ្ចូលគ្នារវាងផ្ទៃដីផ្សារទំនើបអ៊ីអន១ និង២ ហើយជាគម្រោងវិនិយោគក្រៅប្រទេស ដ៏ធំមួយក្នុងចំណោមគម្រោងវិនិយោគធំៗផ្សេងទៀតរបស់ប្រទេសជប៉ុន។

ជាងនេះទៅទៀត ក្រុមហ៊ុនប៉េងហួតគ្រុបជាក្រុមហ៊ុនធំមួយក្នុងតំបន់នេះ ក៏នឹងដាក់ដំណើរការផ្សារទំនើបប៉េងហូតខ្នាតអន្តរជាតិផងដែរនៅក្នុងឆ្នាំនេះ ដែលនឹងនាំមកជូនទីក្រុងភ្នំពេញនូវតំបន់ពាណិជ្ជកម្មមួយដ៏អស្ចារ្យ។ ផ្សារទំនើបជីបម៉ុងខ្នាតធំ271 ដែលគ្របដណ្ដបលើផ្ទៃដី15ម៉ឺនហិកតា ក៏នឹងក្លាយជាជម្រើសដំបូងសម្រាប់ការទិញទំនិញទំនើបរបស់ប្រជាជននាភាគខាងត្បូងនៃទីក្រុងភ្នំពេញនាពេលឆាប់ៗនេះផងដែរ។

ការរស់នៅដ៏ប្រណិតជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធគ្រប់សព្វ ផ្សារទំនើបធំៗទាំង៣ដែលនឹងត្រូវបានសាងសង់រួចនេះស្ដែងឲ្យឃើញពីសក្ដានុពល និងគុណសម្បត្តិក្នុងតំបន់តាមដងវិថីសម្ដេចហ៊ុនសែន ហើយតម្លៃអចលនទ្រព្យនៅក្នុងតំបន់នេះក៏មានការកើនឡើងតាមនោះដែរ។ បុរី អ&អេហ្វ ដែលជាគម្រោងសហគមន៍រស់នៅដ៏ធំបំផុតស្ថិតនៅលើមហាវិថីសម្ដេចហ៊ុនសែន ជាគម្រោងដែលមានទីតាំងសក្ដានុពលខ្លាំង និងក្លាយជាជម្រើសដំបូងសម្រាប់តាំងទីលំនៅ និងពាណិជ្ជកម្មសម្រាប់អ្នកវិនិយោគក្នុងនិងក្រៅប្រទេស។

ក្រៅពីផ្សារទំនើបធំៗទាំង៣ដែលបានរៀបរាប់ខាងលើនេះ នៅជុំវិញបុរីអ&អេហ្វថែមទាំងប្រមូលផ្ដុំទៅដោយ ទីស្នាក់ការកណ្ដាលធនាគារប្រទេសថៃ សាលាអន្តរជាតិISPP មន្ទីរពេទ្យកម្ពុជា ចិនទី១ ជាដើម ហើយក្នុងរង្វង់5 គីឡូម៉ែត្រនេះក៏មានមជ្ឈមណ្ឌលពាណិជ្ជកម្ម ស្ថាប័នហរិញ្ញវត្ថុ មន្ទីរពេទ្យ និងស្ថាប័នអប់រំ ដែលនៅជិតលោកអ្នកបំផុត។

ការរស់នៅខ្នាតអន្តរជាតិនឹងនាំមុខគេនាពេលអនាគតក្នុងនាមជាសហគមន៍រស់នៅបែបសួនច្បារធម្មជាតិដ៏ធំបំផុតក្នុងក្រុងភ្នំពេញ បុរី អ&អេហ្វចាប់តាំងពីពេលចេញប្លង់ដល់ការលេចចេញរូបរាងពិតមក មានការប្រែប្រួលដ៏ស្រស់ស្អាត។ ស្របពេលជាមួយនឹងការបញ្ចប់ការសាងសង់ជាបណ្ដើរៗ បុរី អ&អេហ្វចាប់ផ្ដើមបង្កើតនូវបរិយាកាសទីក្រុងមួយដ៏អស្ចារ្យ នឹងរំលេចនូវរូបភាពសហគមន៍រស់នៅដ៏ស្រស់ស្អាតផងដែរ។

គម្រោងមានសួនច្បារធម្មជាតិលើអាកាសទំហំ 3 ម៉ឺនម៉ែត្រការ៉េ រំលេចូវទេសភាពរដូវក្ដៅដ៏រស់រវើក ផ្ការីកសុះសាយ ដើមឈើធំៗ នៅអមជាមួយនឹងអគារនីមួយៗ។ នេះជាសហគមន៍រស់នៅដែលមានទំហំប្រមាណ56 ម៉ឺនម៉ែត្រការ៉េ ភាពទំនើបស៊ីវីល័យរួមបញ្ចូលជាមួយនឹងទេសភាពធម្មជាតិបៃតង ដែលមានដាំដើមឈើជាច្រើនប្រភេទ រចនាឡើងដោយយកចិត្តទុកដាក់ បង្កើតបានជាទេសភាពមួយដ៏គួរឲ្យចង់គួយគន់ និងមានសណ្ដាប់ធ្នាប់ ប្រៀបដូចជាគំនូរមួយផ្ទាំងដ៏ស្រស់ស្អាតអញ្ចឹង។

ក្លឹបហាត់ប្រាណលំដាប់ផ្កាយប្រមាណ 2800㎡ ជាក្លឹបហាត់ប្រាណលំដាប់ផ្កាយតែមួយគត់ក្នុងទីក្រុងភ្នំពេញ រួមជាមួយនឹងទីតាំងវាយសី ទីតាំងបាល់បោះ បន្ទប់ហាត់ប្រាណ និងបន្ទប់យូហ្គាជាដើម។

យើងបង្កើតការរស់នៅមួយដែលមានសុខភាពល្អសម្រាប់អតិថិជនរបស់យើងដែលស្រឡាញ់ការលេងកីឡា និងការហាត់ប្រាណ ក្នុងទីតាំងហាត់ប្រាណលំដាប់ផ្កាយ។ ប្រភេទកីឡាផ្សេងៗដែលអ្នកគិតដល់ គឺអាចរកបាននៅក្បែរផ្ទះរបស់លោកអ្នកតែម្ដង ហើយយើងក៏មានបន្ទប់លេងអុកសម្រាប់កំសាន្ត និងការហាត់ប្រាណលំហែចិត្ត និងលំហែកាយផងដែរ។

វិថីពាណិជ្ជកម្មអន្តរជាតិ ទំហំជាងម៉ឺនម៉ែត្រការ៉េ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ជាច្រើនទៀត រួមជាមួយនឹងសេវាកម្មថែទាំអចលនទ្រព្យលំដាប់ផ្កាយសម្រាប់ភាពងាយស្រួលក្នុងការរស់នៅរបស់លោកអ្នក។

ដើម្បីបំពេញតម្រូវការកីឡារបស់អតិថិជនរបស់យើង បុរី អ & អេហ្វបានបង្កើតដោយយកចិត្តទុកដាក់នូវទីតាំងបាល់បោះខាងក្រៅអគារ អាងហែលទឹកទេសភាពល្វឹងល្វើយខ្នាតអន្តរជាតិ បន្ទប់វាយកូនហ្គោលក្នុងអគារ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ជាច្រើនទៀត ដែលធ្វើឲ្យ បុរី អ & អេហ្វក្លាយជាសហគមន៍រស់នៅក្នុងទីក្រុងមួយ ដែលអាចបំពេញតម្រូវការរស់នៅ តាមបែបទំនើបសម័យថ្មី និងមានលក្ខណអន្តរជាតិ។

បច្ចុប្បន្ននេះ បុរី អ & អេហ្វអគារតំបន់ A បានដាក់ឲ្យប្រើប្រាស់សួនច្បារលើអាកាស ក្លឹបកំសាន្តលំដាប់ផ្កាយ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ដែលអភិជនបរទេស និងជនជាតិខ្មែរយើងបានចូលរស់នៅក្នុងសហគមន៍ដ៏អ៊ូរអរនៃទីក្រុងមួយនេះ។ ការរស់នៅដ៏ស្រស់បំព្រងបានមកដល់ហើយ លោកអ្នកអាចមើលឃើញពីអនាគតមួយដែលអ្នកចង់បាន។ ជាមួយនឹងការប្រកួតកីឡាស៊ីហ្គេមនៅឆ្នាំក្រោយនេះ ផ្ទះសាងសង់រួចនៃ បុរី អ & អេហ្វដែលជាសហគមន៍សួនច្បារដំបូងគេក្នុងទីក្រុងភ្នំពេញកាន់តែទទួលបានការពេញចិត្តខ្លាំង។ ទិញភ្លាមចូលរស់នៅភ្លាម ឬដាក់ជួលភ្លាម សម្រាប់រស់នៅខ្លួនឯង ឬដាក់ជួលក៏បាន។

បច្ចុប្បន្ននេះ សហគមន៍រស់នៅមាន គម្រោងបច្ចុប្បន្នដែលមានប្រមាណ1,815 គ្រួសារបានទទួលផ្ទះ និងគិតមកត្រឹមខែមិថុនា នេះ មានចំនួន 886 គ្រួសារបានចូលរស់នៅ។ អតិថិជនភាគច្រើនសុទ្ធសឹងតែជាអភិជនក្នុងប្រទេសកម្ពុជា និងជនបរទេស ដែលបង្កើតបាននូវសហគម៍រស់នៅមួយមានលក្ខណៈអន្តរជាតិ។

ស្របពេលនៃការបើកចំហរឡើងវិញនៃប្រទេសកម្ពុជា ជនបរទេសជាច្រើនចាប់ផ្ដើមចូលមកក្នុងប្រទេសកម្ពុជាវិញជាច្រើន ការជួលនៅបុរី អ&អេហ្វ ក៏កាន់តែមានការកើនឡើងគួរឲ្យកត់សម្គាល់ ដោយក្នុងមួយខែជាមធ្យមមានការជួលចេញដល់ 70-80 យូនីត ដែលនេះបានធ្វើឲ្យគម្រោងនេះក្លាយទៅជាគម្រោងលំនៅដ្ឋានទំនើបដែលមានការគាំទ្រយ៉ាងខ្លាំងនៅក្នុងតំបន់។

ទំនាក់ទំនងមកកាន់ពួកយើង ទាក់ទងទីប្រឹក្សាផ្នែកលក់ ដើម្បីទទួលបានព័ត៌មានលម្អិតអំពីប្រភេទផ្ទះ។ ចូលរស់នៅសហគមន៍សួនច្បារ ផ្ដល់ជូនលក់អ្នកនូវបទពិសោធន៍នៃការទស្សនាផ្ទះដ៏អស្ចារ្យ។ លេខទូរសព្ទ័ប្រចាំការ៖ 018 888 2777 (អាចទាក់ទងតាម telegram លេខដដែល) ស្កេនកូដដើម្បីទាក់ទងយើងខ្ញុំ

អត្ថបទពេញនិយម
អត្ថបទថ្មី