BKK's Retail Central – BKK Avenue សម្ពោធជាផ្លូវការហើយ!
- 2022-07-18 03:17:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
BKK's Retail Central – BKK Avenue សម្ពោធជាផ្លូវការហើយ!
ចន្លោះមិនឃើញ
ក្លាយជាម្ចាស់មួយរូបនៃមជ្ឈមណ្ឌលពាណិជ្ជកម្មប្រភេទហាងអាជីវកម្មដ៏ល្អបំផុតដែលមានទីតាំងនៅចំកណ្តាលតំបន់បឹងកេងកង១ ជាមួយនឹងតម្លៃចាប់ពី $4.xxx/m²។
ការសាងសង់អគារខ្ពស់កប់ពពកប្រចាំតំបន់បឹងកេងកង១ មានកម្ពស់ដល់ទៅ ១៤៥ ម៉ែត្រ កំពុងដំណើរការយ៉ាងរលូន ស្របពេលដែលការសាងសង់បានសង់ឡើងដល់ជាន់ទី៣ហើយ។ BKK AVENUE ជាមជ្ឈមណ្ឌលពាណិជ្ជកម្មដែលបានគ្រោងទុកយ៉ាងល្អបំផុតដំបូងគេក្នុងខណ្ឌបឹងកេងកងទី១ រាជធានីភ្នំពេញ ដែលកំពុងតែសាងសង់ និងបានសម្ពោធជាផ្លូវការហើយ។
ការដាក់ឱ្យដំណើរការ BKK Avenue បានរំជើបរំជួលយ៉ាងខ្លាំងដល់ទីផ្សារអចលនទ្រព្យលក់រាយ ខណៈដែលម៉ាកយីហោល្បីៗជាច្រើនកំពុងប្រញាប់ប្រញាល់ក្នុងការមកកក់ទុកនូវយូនីតរបស់ខ្លួនរៀងៗខ្លួន។ នាពេលបច្ចុប្បន្ននេះម៉ាកល្បីៗដូចជា Tesla, Xiaomi, Starbucks, AEON MaxValue, Papa John's Pizza និងម៉ាកល្បីៗផ្សេងទៀតកំពុងស្ថិតក្នុងដំណាក់កាលនៃការចរចារយ៉ាងស្វិតស្វាញ។ រយៈពេលបីឆ្នាំ ក្រោយពីជំងឺរាតត្បាត BKK Avenue បានក្លាយជាចំណុចសំខាន់នៃការងើបឡើងវិញរបស់អាជីវកម្មក្នុងទីក្រុងភ្នំពេញ។
បុគ្គលដែលជាម្ចាស់អចលនទ្រព្យនៅបឹងកេងកង១ រមែងតែជាអ្នកឈ្នះ
ដែលបានតាំងទីនៅជិតទីសម្គាល់នៃរាជាណាចក្រ វិមានឯករាជ្យ មានព័ទ្ធជុំវិញដោយមហាវិថីសំខាន់ៗចំនួន 4 ស្របពេលដែល ៩០% នៅកៀកនឹងស្ថានទូតនានាមកពីប្រទេសផ្សេងៗ។ ខណ្ឌបឹងកេងកង១ មានគុណសម្បត្តិជាច្រើនបើធៀបនឹងសង្កាត់ដទៃទៀត ដោយសារសង្កាត់បឹងកេងកង១ មានប្រជុំទៅដោយម៉ាកយីហោល្បីៗដែលពុំធ្លាប់មាន។ ម៉ូដទាន់សម័យបែបស៊ីវិល័យ អាហារ និងភេសជ្ជៈ ការកម្សាន្ត សេវាកម្ម ។ល។ មិនថាជាអ្វីនោះទេ តំបន់បឹងកេងកង១ តែងតែជាចំណុចក្តៅគគុកសម្រាប់ឧស្សាហកម្មលក់រាយ។
បើយោងទៅតាមម្ចាស់អាជីវកម្មដែលបានកាន់កាប់នៅតំបន់បឹងកេងកង១ ខណ្ឌនេះមានភាពលេចធ្លោយ៉ាងខ្លាំងដែលត្រូវបានគេស្គាល់ថា ជាសង្កាត់ប្រជុំទៅដោយអន្តរជាតិច្រើនជាងគេក្នុងរាជធានីភ្នំពេញ ហើយក៏ជាខណ្ឌដែលអ្នកមានតម្រូវការប្រើប្រាស់ខ្ពស់ជាងគេក្នុងរាជធានីភ្នំពេញផងដែរ។ យីហោល្បីឈ្មោះដូចជា Aeon MaxValue និង Starbucks មានហាងរបស់ខ្លួនដល់ទៅពីរទៅបីហាងឯណោះ នេះគ្រាន់តែនៅក្នុងតំបន់បឹងកេងកង១ប៉ុណ្ណោះ។ ដូច្នេះ សរុបជាខ្លីមក៖ បុគ្គលណាដែលគាត់មានជាអចលនទ្រព្យនៅតំបន់បឹងកេងកង ១ នោះរូបគាត់នឹងក្លាយជា អ្នកឈ្នះ។
មជ្ឈមណ្ឌលពាណិជ្ជកម្មប្រភេទហាងលក់រាយដែលមានគ្រោងការយ៉ាងល្អ
ការរង់ចាំត្រូវបានបញ្ចប់ហើយ មជ្ឈមណ្ឌលពាណិជ្ជកម្មប្រភេទហាងលក់រាយប្រវែង 120 ម៉ែត្រក្បែរវិថីដ៏មមាញឹក។ មានមនុស្សជាច្រើនដែលហ៊ានចំណាយប្រាក់របស់ពួកគេ ប៉ុន្តែអ្វីដែលជាកង្វះខាតនោះគឺ ការខ្វះខាតនូវប្រភេទមជ្ឈមណ្ឌលហាងទំនិញលក់រាយដែលមានគ្រោងការត្រឹមត្រូវសម្រាប់អោយបុគ្គលទាំងនោះធ្វើការចាយវាយសាច់ប្រាក់របស់ពួកគេ។
ការប្តេជ្ញាចិត្តចំពោះការបង្កើត BKK Avenue ដើម្បីអោយមានភាពលេចធ្លោដាច់គេតែងតែត្រូវបានគ្រោងទុកជានិច្ច នៅពេលដែល WangFu International ចំណាយសាច់ប្រាក់ 18 លានដុល្លារសហរដ្ឋអាមេរិក ក្នុងការធានាអោយបាននូវទីតាំងដីដ៏ធំបំផុតនៅក្នុងសង្កាត់បឹងកេងកង១នោះ។ (BKK AVENUE project rendering)
មជ្ឈមណ្ឌលពាណិជ្ជកម្មប្រភេទហាងលក់រាយលាតសន្ធឹងក្នុងប្រវែង 120 ម៉ែត្រនៅតាមបណ្តោយផ្លូវស្នូលពីរគឺ ផ្លូវលេខ 57 និងផ្លូវលេខ 63 ។ ជាមួយនឹងទីតាំងដ៏ល្អបំផុតសម្រាប់តំបន់លក់រាយ ការចាប់ផ្តើមនូវអ្វីដែលអស្ចារ្យគឺមាននៅនឹងកម្រិតមួយដែលពុំអាចប្រៀបផ្ទឹមបានរួចទៅហើយ នេះជាមូលហេតុធ្វើឱ្យ BKK Avenue ផ្ទុកនូវអត្ថប្រយោជន៍ល្អៗជាច្រើន។ ហើយជាមួយនឹងការបរិយាយទាំងនេះ យើងអាចព្យាករណ៍បានថា ប្រាក់ចំណេញនឹងកើតមានក្នុងពេលឆាប់ៗនេះ។
និរន្តភាពបុគ្គល
ប្រជុំជនពោរពេញទៅដោយវត្តមាននៃក្រុមមនុស្សរមែងជាស្នូលនៃឧស្សាហកម្មលក់រាយ។ វិធីសា្រស្តទាក់ទាញក្រុមមនុស្ស ធ្វើយ៉ាងណារក្សាអតិថិជន ការកែលម្អទៅលើការបញ្ជារទិញរបស់អតិថិជនបែបម៉េច និងរបៀបទទួលបានអតិថិជនជាប្រចាំ សំណួរមួយចំនួននេះតែងតែជាប្រធានបទក្តៅគគុករបស់អ្នកលក់រាយទាំងឡាយ។ ចម្ងល់ទាំងអស់នេះត្រូវបានដោះស្រាយដោយ BKK Avenue ព្រោះពួកយើងមាននូវអ្វីដែលជានិរន្តរភាពខ្លួនឯង ពួកយើងនេះហើយដែលជាក្រុមមនុស្ស ពិសេសបំផុត។
ក្នុងនាមជាលំនៅឋានប្រណិតលំដាប់ខ្ពស់ដែលមានទីតាំងស្ថិតក្នុងសង្កាត់បឹងកេងកង១ Le Condé BKK1 មាន ច្រើនជាង ១.១០០ យូនីតឯណោះ។ នៅលើដីដ៏ពិសិដ្ឋដែលមានទំហំប្រមាណជា 3,000 ម៉ែត្រការ៉េ តូរលេខនៃចំនួនអ្នករស់នៅនឹងកើនឡើងដល់ 3,000 ទៅ 4,000 នាក់។ ក្រៅពីនោះ 90% នៃម្ចាស់លំនៅឋានប្រណិត Le Condé BKK1 គឺជាបុគ្គលដែលមានចំណូលខ្ពស់នៅក្នុងស្រុក។ នេះហើយ ទើបពួកគេត្រូវបានចាត់ថ្នាក់ថា ជាបុគ្គលដែលមានការចំណាយខ្ពស់បើធៀបនឹងគម្រោងដទៃផ្សេងទៀត។ បុគ្គលទាំងអស់នេះ គឺមានលំនៅឋានលើកំពូលនៃ BKK Avenue តែម្ដង ដែលនៅកៀកគ្នាជារៀងរាល់ថ្ងៃ។ ជាមួយនឹងរបស់ទាំងនេះ គ្មានហេតុផលអ្វីដែលត្រូវព្រួយបារម្ភអំពីអាជីវកម្មរបស់លោកអ្នកនោះទេ ព្រោះថាមានអតិថិជនប្រចាំជាង 3,000+ នាក់ស្នាក់នៅពីលើហាងរបស់លោកអ្នកតែម្តង។
គុណសម្បត្តិស្នូលទាំង ៤ ដែលកំណត់នូវភាពជោគជ័យ!
ជាមជ្ឈមណ្ឌលនៃហាងទំនិញលក់រាយមួយដែលមានទីតាំងយុទ្ធសាស្ត្រប្រកបដោយនិរន្តរភាព! ចាប់តាំងពីទីផ្សារបានសន្មត់ថា BKK Avenue នឹងទទួលបានជោគជ័យធំនោះមក BKK Avenue ក៏ធ្វើការផ្តោតសំខាន់យ៉ាងខ្លាំងលើផលិតផលរបស់ខ្លួនដើម្បីបង្កើតបានជាគំនិតច្នៃប្រឌិតបន្ថែមទៀតជាមួយនឹងការសិក្សាស្វែងយល់បន្ថែមលើអត្ថប្រយោជន៍ស្នូលទាំង 4 ក្នុងការពង្រឹងនូវតម្លៃនៃទ្រព្យសកម្មអោយឈានទៅកាន់កម្រិតមួយដែលកាន់តែខ្ពស់ថែមទៀត!
ទិដ្ខភាពដែលគ្មានការរំខាន | ដើម្បីអោយអគារមើលទៅកាន់តែឈានមុខគេក្នុង "យុគសម័យគ្មានខ្សែ" ហើយឆាប់ៗនេះ បឹងកេងកង១ ទាំងមូលនឹងក្លាយទៅជាខណ្ឌដែលស្អាត និងមានសណ្ដាប់ធ្នាប់ដាច់គេក្នុងរាជធានីភ្នំពេញទាំងមូល។ ក្រុមហ៊ុន WangFu International បានបណ្តាក់ទុនជាថវិកាយ៉ាងច្រើនក្នុងការចាត់វិធានការដាក់បង្កប់ខ្សែកាប និងខ្សែភ្លើងទៅក្រោមដីសម្រាប់ផ្លូវលេខ352 ដើម្បីធានាថា អគារ Le Condé BKK1 ទាំងមូលមិនមានការបាំងបិទបង្ខូចសោភ័ណ្ឌភាពដោយខ្សែភ្លើងរយីងរយោងព្យួរជុំវិញអគារ។
កន្លែងចតឡានជាង 200+ ចំណត | បន្ថែមពីលើចំណតរថយន្តជាច្រើននៅលើដងផ្លូវ Le Condé BKK1 បានផ្តួចផ្តើមគំនិតក្នុងការលើកកម្ពស់ដល់ហាងពាណិជ្ជកម្មនៅតាមដងផ្លូវដោយរៀបចំជាចំណតរថយន្តបន្ថែមនៅក្នុងអាគារពាណិជ្ជកម្មសម្រាប់ BKK Avenue ។ នេះជាការដោះស្រាយបញ្ហាចំបងក្នុងតំបន់បឹងកេងកង១។ អាជីវកម្មនៅតំបន់បឹងកេងកង១ បានឈានចូលដល់យុគសម័យនៃសេរីភាពក្នុងការចតរថយន្តរបស់ពួកគេហើយ។
ក្រុមហ៊ុនគ្រប់គ្រងអចលនវត្ថុជប៉ុន | ក្រុមការងារគ្រប់គ្រងអចលនទ្រព្យដ៏ពូកែមួយនឹងធានាបាននូវប្រតិបត្តិការក្នុងរយៈពេលយូរអង្វែង។ Le Condé BKK1 មានចុះកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តជាមួយនឹង Hopetree ដែលជាក្រុមហ៊ុនគ្រប់គ្រងអចលនវត្ថុរបស់ប្រទេសជប៉ុនដ៏ល្បីល្បាញមួយ ដើម្បីធានាអោយបាននូវការចំណេញរយៈពេលវែងដល់ភាពម្ចាស់របស់អ្នករាល់គ្នាដែលនៅទីនោះជាមួយនឹងគំនិតដឹកនាំដោយក្រុមប្រតិបត្តិការប្រកបដោយការគ្រប់គ្រងយ៉ាងមានប្រសិទ្ធភាពរបស់ពួកគេ។
ពិដានដែលមានកម្ពស់ដល់ទៅ ៥ ម៉ែត្រ | ទិញ ១ ថែម ១។ ពិដានដ៏ខ្ពស់អស្ចារ្យដែលមានកម្ពស់ដល់ទៅ ៥ ម៉ែត្រត្រូវបានរចនាឡើងយ៉ាងប៉ិនប្រសប់សម្រាប់ជូនដល់ម្ចាស់យូនីតបែងចែកយូនីតតបស់ខ្លួនទៅជាពីរជាន់។ នេះមានន័យថា នៅកណ្តាលរាជធានី វិនិយោគិនអាចទទួលបាន 1 ជាន់ទៀតដោយឥតគិតថ្លៃពីយូនីតដែលគាត់បានជាវទៅដែលបើកជាឱកាសអនុញ្ញាតឱ្យទទួលបានការវិនិយោគត្រឡប់មកវិញទ្វេដង។
ពេលឱកាសមកដល់ យើងត្រូវតែចាប់អោយបាន!
មនុស្សឆ្លាតចេះបត់បែនតាមកាលៈទេសៈ។ នៅពេលដែលលោកអ្នកមានការខិតខំប្រឹងប្រែង នោះលោកអ្នកនឹងទទួលបាននូវផ្លែផ្កាដែលលោកអ្នកសមនឹងទទួលបាន ប៉ុន្តែការចាប់យកនូវឱកាសមាសនោះ នឹងនាំលោកអ្នកទៅកាន់ទ្រព្យសម្បត្តិមួយកម្រិតទៀត! BKK Avenue គឺជា "ត្បូងដ៏កម្រ" ដែលពិបាករកណាស់សម្រាប់លោកដែលអ្នកចូលចិត្តចាប់យកឱកាសកំពុងតែលាក់ខ្លួនក្នុងស្រមោលនៃទីក្រុងភ្នំពេញ។
ក្នុងកំឡុងឆ្នាំ 2021 BKK Avenue បានបើកដំណើរការលក់ក្នុងដំណាក់កាលទីមួយ គ្រានោះអ្នកទិញជាច្រើនបានសម្រុកចូលមកចាប់យកយូនីតសម្រាប់ខ្លួនឯង។ ចំនួនអ្នកទិញដែលចាប់អារម្មណ៍ គឺច្រើនជាងដល់ទៅបីដងបើធៀបនឹងចំនួនយូនីតដែលមានលក់ជាក់ស្ដែង អ្នកទិញប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញដើម្បីចាប់យកយូនីតសម្រាប់ពួកគេ។ រហូតមកដល់សព្វថ្ងៃនេះ រឿងនេះនៅតែជាការលើកឡើងក្នុងទីផ្សារអចលនទ្រព្យនៃទីប្រជុំជនភ្នំពេញ។
ពេលនេះវត្តមាននៃគ្រាប់ត្បូងរបស់ការលក់រាយបានត្រលប់មកវិញហើយ! BKK Avenue នឹងបើកដំណើរការជាផ្លូវការ បូករួមនឹង Business Forum BKK នឹងធ្វើឡើងក្នុងពេលព្រមគ្នា។ យូនីតដែលរង់ចាំជាយូរមកហើយ ធ្លាប់តែត្រូវបានរក្សាទុកដោយអ្នកអភិវឌ្ឍន៍គម្រោងនឹងបើកលក់ហើយ! យូនីតមានចំនួនកំណត់ ហើយតម្លៃបើកលក់មានចាប់ពី $4,xxx ឡើងទៅ។ ការផ្តល់ជូនដ៏អស្ចារ្យរួមនឹងការបញ្ចុះតម្លៃដ៏អស្ចារ្យ។
ការរាប់ថយក្រោយសម្រាប់ឱកាសនៃការទទួលបាននូវទ្រព្យមហិមាបានចាប់ផ្តើមហើយ លោកអ្នកនៅសល់តែមួយជំហានទៀតប៉ុណ្ណោះពីការទទួលបានហាងដែលអាចរកប្រាក់ចំណេញយ៉ាងច្រើនបំផុតនៅក្នុងទីក្រុងភ្នំពេញ។ ការចូលរួមព្រឹត្តិការណ៍នេះមានចំនួនកំណត់ ត្រឹមតែ៣០កៅអីប៉ុណ្ណោះ តាមអ្វីដែលយើងដឹងនោះគឺថា ចំនួនកៅអីមានកាន់តែតិចទៅៗពីមួយថ្ងៃទៅមួយថ្ងៃ។ សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់លេខ 096 229 9999៕