Cisco ដាក់ដំណើរការឧបករណ៍វាយតម្លៃប្រព័ន្ធ​សុវត្ថិភាពរបស់ក្រុមហ៊ុន និងស្ថាប័នទូទៅក្នុងប្រទេសកម្ពុជាជាមួយយន្តការ Zero Trust

  • 2022-07-25 08:14:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ថ្ងៃនេះក្រុមហ៊ុន Cisco បានដាក់ឱ្យដំណើរការឧបករណ៍វាយតម្លៃប្រព័នសុវត្ថិភាពថ្មីមួយដែលអាចអនុញ្ញាត អោយក្រុមហ៊ុននិងសហគ្រាសទូទៅក្នុងប្រទេសកម្ពុជា អាចធ្វើការវាយតម្លៃ និងបានយល់កាន់តែច្បាស់អំពីស្ថានភាពនៃប្រព័ន្ធ បណ្តាញសុវត្ថិភាពរបស់ស្ថាប័ននីមួយៗ។

សុវត្ថិភាពលើបណ្តាញប្រព័ន្ធបច្ចេកវិទ្យាបានក្លាយទៅជាប្រធានបទ ដ៏សំខាន់មួយសម្រាប់ស្ថាប័នទូទៅក្នុងពិភព លោករួមទាំងនៅប្រទេសកម្ពុជាយើងផងដែរនៅពេលដែលស្ថាប័នទាំងនោះមានតម្រូវការចំបាច់ក្នុងការផ្តល់លទ្ធភាពអោយ បុគ្គលិកខ្លួនអាចបំពេញការងារបាន ទាំងក្នុងនិងក្រៅការិយាល័យក្រុមហ៊ុន(ធ្វើការពីចម្ងាយ) ប្រកបដោយសុវត្ថិភាព ពីគ្រប់ទីកន្លែង គ្រប់ពេលវេលា និងតាមរយៈឧបករណ៍ផ្សេងៗដូចជា កុំព្យូទ័រ ទូរស័ព្ទឆ្លាតវៃ និង ថេប្លេត ជាដើម។ ប៉ុន្តែកត្តានេះក៏បានពង្រីកឱកាសនៃការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត និងបង្កើនហានិភ័យកាន់តែខ្ពស់ដល់ក្រុមហ៊ុនជា ច្រើនផងដែរដោយសាពួកគេពុំបានធ្វើទំនើបកម្មគ្រប់គ្រាន់លើប្រព័ន្ធសុវត្ថិភាពដែលខ្លួនមាន និងពុំបានយល់ដឹងគ្រប់គ្រាន់អំពីចំនុចខ្វះខាតនៃប្រព័ន្ធរបស់ស្ថាប័នខ្លួន។

លោក ឡុង ឈុនហួរ តំណាងក្រុមហ៊ុន Cisco ប្រចាំប្រទេសកម្ពុជាបានលើកឡើងថា ប្រព័ន្ធវាយតម្លៃសុវត្ថិភាពតាម អ៊ីនធឺណិតថ្មីនេះនឹងជួយអោយស្ថាប័ននីមួយៗអាចវាយតម្លៃលើអំពីស្ថានភាពនៃការត្រៀមលក្ខណៈផ្នែកសុវត្ថិភាពបច្ចេកវិទ្យា របស់ស្ថាប័ននីមួយៗតាមតាមរយៈយន្តការ "Zero Trust" ដែលជាដំណើរការមួយដែលធ្វើការផ្ធៀងផ្ទាត់អត្តសញ្ញាណឧបករណ៍និងអ្នកប្រើបន្តបន្ទាប់និងគ្រប់ពេលវេលាដែលរាល់ការប៉ុនប៉ងទាំងអស់ដើម្បីចូលទៅប្រើប្រាស់បណ្តាញនិងទិន្នន័យរបស់ស្ថាប័នមិនត្រូវបានអនុញ្ញាតិទេ លុះត្រាតែអត្តសញ្ញាណរបស់អ្នក ប្រើប្រាស់និង ឧបករណ៍ត្រូវបានការផ្ទៀងផ្ទាត់និងបញ្ជាក់យ៉ាងត្រឹមត្រូវ។

នៅរាល់ពេលដែលអ្នកប្រើប្រាស់ចូលប្រើកម្មវិធីលើឧបករណ៍ណាមួយ ទាំងអ្នកប្រើប្រាស់ និងឧបករណ៍នោះនឹងត្រូវបានផ្ទៀងផ្ទាត់និងបញ្ជាក់ជាមុន ហើយភាពជឿជាក់នោះនិងត្រូវបន្តពិនិត្យតាមដានប្រតិបត្តិការនោះបន្តបន្ទាប់រហូត។ យន្តការទាំងនេះការពារសុវត្ថិភាពកម្មវិធីផ្សេងៗ(applications) និងបរិយាកាសស្ថាប័ន ពីគ្រប់ប្រភេទនៃអ្នកប្រើប្រាស់ គ្រប់ឧបករណ៍ និងគ្រប់ទីតាំងទាំងអស់។

ប្រព័ន្ធនេះវាយតម្លៃកម្រិតនៃភាពធន់និងសមត្ថភាពការពារដោយប្រព័ន្វសុវត្ថិភាពរបស់ស្ថាប័ននីមួយៗក្នុងទិដ្ឋភាព ៦ចំនុច នៃ យន្តការ Zero Trust ពោលគឺ អំពីអ្នកប្រើប្រាស់ និងអត្តសញ្ញាណ ឧបករណ៍ បណ្តាញ បន្ទុកការងារ (កម្មវិធី) ទិន្នន័យ និងប្រតិបត្តិការសុវត្ថិភាព។ នៅពេលដែលស្ថាប័នបានបញ្ចូលព័ត៌មានលម្អិតអំពីសមត្ថភាព និងគោលនយោបាយសុវត្ថិភាពរបស់ខ្លួន ប្រព័ន្ធនេះនិងផ្តល់ការវាយតម្លៃស្ថានភាពសុវត្ថិភាពទាំងមូលរបស់ស្ថាប័នដោយផ្អែកលើកម្រិតបទដ្ឋានវិជ្ជាជីវៈក្នុងឧស្សាហកម្ម និងក្នុងវិស័យពាក់ព័ន្ធ។

នៅចំនុចចុងក្រោយនៃដំណើរការនេះ ប្រព័ន្ធវាយតម្លៃនេះជួយស្តាប័ននីមួយៗបង្កើតរបាយការណ៍ដ៏សំខាន់ ដែលវានិងបង្ហាញពត៏មានអំពីសមត្តភាពនៃប្រព័ន្វការពារសុវត្ថិភាពរបស់ស្ថាប័នទាំងនោះថាតើវាខ្លាំងឬល្អក្នុងកំរិតណា ចំនុចខ្សោយនិងបញ្ហាប្រឈម និង ផ្តល់នូវការណែនាំជាក់លាក់អំពីបច្ចេកវិទ្យាចាំបាច់ដើម្បីបំពេញបន្តែមចន្លោះដែលខ្វះខាត និងដំណោះស្រាយដែលអាចជួយកែលំអនិងពង្រឹងស្ថានភាពសុវត្ថិភាព និងការត្រៀមលក្ខណៈផ្នែកសុវត្ថិភាព របស់ស្ថាប័នទាំងនោះ។

ការផ្លាស់ប្តូរទ្រង់ទ្រាយធំនូវបរិយាកាសនៅកន្លែងធ្វើការទៅជាបរិយាកាសការងារចម្រុះនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលរុញច្រានដោយជំងឺរាតត្បាតសាកល បានធ្វើឱ្យបុគ្គលិកជាច្រើនត្រូវឆ្លាស់វេនគ្នាធ្វើការពីផ្ទះឬពីចម្ងាយហើយមានតម្រូវការភ្ជាប់ទៅបណ្តាញរបស់ស្ថាប័ន ដើម្បីចូលប្រើប្រាស់ព័ត៌មាននិងទិន្នន័យចាំបាច់ ដោយមានមនុស្សជាច្រើនបានប្រើឧបករណ៍ផ្ទាល់ខ្លួនដើម្បីបំពេញការងាររបស់ពួកគេផងដែរ។

សកម្មភាពបន្ទាប់

១)ប្រសិនបើអ្នកត្រូវការជំនួយផ្ទាល់ពី Cisco Cambodia សូមចូលទៅកាន់៖ គេហទំព័រ https://docs.google.com/forms/d/e/1FAIpQLSeS909GPjt0IBZM3zPrIoWaUgWdJm9qFS5NkWJ9XKXLIiwygg/viewform

២)ដើម្បីវាយតំលៃប្រព័ន្ធសុវត្ថិភាពស្ថាប័នអ្នកសូមចូលទៅកាន់៖ គេហទំព័រ www.cisco.com/go/ztat

៣)ដើម្បីស្វែងយល់បន្ថែមសូមចូលទៅកាន់៖ គេហទំព័រ www.cisco.com/c/en_sg/products/security/cybersecurity-for-smbs-in-asia-pacific

អត្ថបទពេញនិយម
អត្ថបទថ្មី