ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់រថយន្តក្រុងបំពាក់បរិក្ខាវេជ្ជសាស្ត្រ

  • 2022-08-02 02:42:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាលពីវេលាម៉ោង8ព្រឹកថ្ងៃសៅរ៍ ទី30 ខែកក្កដា ឆ្នាំ2022 កន្លងទៅនេះពិធីសម្ពោធដាក់ឱ្យដំណើរការនូវរថយន្តក្រុងដែលមានបំពាក់បរិក្ខាវេជ្ជសាស្ត្រសម្រាប់ធ្វើការព្យាបាលចល័តជូនប្រជាជនកម្ពុជាដោយមិនគិតថ្លៃនៅតាមតំបន់ដាច់ស្រយាល។ ពិធីសម្ពោធនេះបានប្រព្រឹត្តិទៅអស់រយៈពេល ជិតមួយម៉ោងនៅក្នុងទីតាំង ដឹព្រេមៀ សេនធ័រ សែនសុខ ស្ថិននៅក្នុងទឹកដីភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ។

ពិធីនេះត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនអាតូមីកម្ពុជាដោយមានការចូលរួមពីសំណាក់លោក SHING CHUNG SHIK ជាប្រធាននៃមន្ទីរពេទ្យ ប្រេសប៊ីធើរៀន មេឌីខល សេនធើប្រចំានៅប្រទេសកូរ៉េជាមួយប្រតិភូអមដំណើរ លោក YOON YONG SOON ជាប្រធានអង្គការវេជ្ជសាស្ត្រអន្តរជាតិប្រចាំនៅកម្ពុជា ហៅកាត់ថាPMCI លោកLIM HYUNSU និងលោក KIM JUN SUK នាយកប្រតិបត្តិនៃក្រុមហ៊ុនអាតូមីកម្ពុជាព្រមទាំងមានការចូលរួមពីសមាជិកថ្នាក់ដឹកនាំនៃក្រុមហ៊ុនអាតូមីកម្ពុជា និងសមាជិកអាតូមីកម្ពុជាដែលបានអញ្ជើញមកពីគ្រប់ខេត្តក្រុងនៃព្រះរាជាណាចក្រកម្ពុជាសរុបជាង3ពាន់នាក់។

ក្នុងសុន្ទរៈកថាស្វាគមន៍លោក LIM HYUNSU បានលើកឡើងថា«ក្រុមហ៊ុនអាតូមីតែងតែឈរនៅលើគោលការណ៍រួមចំណែកក្នុងសង្គម ហើយអ្វីដែលយើងធ្លាប់ទទួលបានយើងនឹងផ្ដល់ជូនទៅសង្គមដែលកំពុងត្រូវការវិញ»។

គួររំលឹកឡើងវិញផងដែលថាអង្គការPMCI បានបង្កើតមជ្ឈមណ្ឌលគាំពារមាតានិងទារកក្នុងទឹកដីខេត្តបាត់ដំបងតំាងពីឆ្នាំ2013 មកម្លេះ ហើយបានផ្ដល់សេវា កម្មពិនិត្យ ជំងឺមហារីមាត់ស្បូនចាប់តាំងពីឆ្នាំ2018 និងចាប់ផ្ដើមធ្វើបេសកកម្មព្យាបាលចល័តចាប់ពីខែសីហា ឆ្នាំ2020ផងដែរ។

ក្នុងខ្លឹមសារសុន្ទរថារបស់ លោកយូនយ៉ុងស៊ូនបានឱ្យដឹងថាការព្យាបាលចល័តកន្លងមកនៅមានកម្រិតនិងជួបការលំបាកខ្លះដោយសារតែបរិក្ខាវេជ្ជសាស្ត្រនៅមានកម្រិត តែតាមរយៈការផ្តល់ឱ្យរបស់លោកអគ្គនាយក បាក់ ហាន់ហ្គីល ដែលជាស្ថាបនិកក្រុមហ៊ុនអាតូមីតទៅមុខការចុះព្យាបាលចល័តនឹងអាចជួយដល់ប្រជាជនតាមជនបទនឹងប្រព្រឹត្តិទៅបានយ៉ាងពេញលេញជាមិនខាន ហើយសមាជិកនិងអ្នកប្រើប្រាស់ទំនិញអាតូមីទាំងអស់នឹងមានមោទនភាពដោយសារពួកគេបានចូលរួមជួយដល់សង្គមកម្ពុជាតាមរយៈការប្រើប្រាស់ផលិតផលអាតូមី។

នៅក្នុងបទសម្ភាសន៍ជាមួយនឹងអ្នកសារព័ត៌មានលោកស៊ីនឈុងស៊ីក ដែលជាប្រធានមន្ទីរពេទ្យប្រេសប៊ីធើរៀនប្រចាំនៅប្រទេសកូរ៉េបានលើកឡើងថាកម្ពុជា និងកូរ៉េជាប្រទេសដែលទំនាក់ទំនងល្អតាំងពីយូរណាស់មកហើយដោយកម្ពុជាធ្លាប់បានផ្ដល់ជំនួយដល់កូរ៉េក្នុងអំឡុងសង្គ្រាមកូរ៉េ ហើយកម្ពុជា និងកូរ៉េកាន់តែមានទំនាក់ទំនងល្អថែមទៀតលើគ្រប់វិស័យ ជាពិសេសលោកសង្ឃឹមថាតាមរយៈបេសកកម្មរថយន្តព្យាបាលចល័យមួយនេះដែលអាចថាជាការដឹងគុណដល់កម្ពុជា ហើយធ្វើឱ្យរឹតចំណងមិត្តភាព និងមានការចែករំលែកបទពិសោធន៍លើវិស័យវិជ្ជសាស្រ្តដល់កម្ពុជាផងដែរ។

វីដេអូ៖

ពិធីសម្ពោធដាក់ឱ្យដំណើរការនូវរថយន្តក្រុងដែលមានបំពាក់បរិក្ខាវិជ្ជសាស្ត្រសម្រាប់ធ្វើការព្យាបាលចល័តជូនប្រជាជនកម្ពុជាដោយមិនគិតថ្លៃនេះបានបញ្ចប់ទៅនូវក្រោមបរិយាកាសយ៉ាងសប្បាយរីករាយជាមួយការកាត់ខ្សែរបូបង្ហោះប៉េងប៉ោងដើម្បីអបអរសារទរ និងការថតរូបទុកជាអនុស្សាវរីយ របស់អ្នកចូលរួមទាំងអស់ផងដែរ៕

អត្ថបទថ្មី