ក្រុមហ៊ុន យូ-ផេ បានសហការជាមួយក្រុមហ៊ុន អ៊ី-ហ្គេត ផ្តល់ជូនការដឹកជញ្ជូនដោយឥតគិតថ្លៃសម្រាប់អតិថិជន!

  • 2022-09-05 10:17:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន យូ-ផេ ឌីជីធល ម.ក ជាក្រុមហ៊ុនដែលផ្តល់ជូននូវភាពងាយស្រួលក្នុងការទូទាត់សាច់ប្រាក់បែបអេឡិចត្រូនិកតាមទូរសព្ទដៃ បានសហការជាមួយ ក្រុមហ៊ុន អ៊ី-ហ្គេត ថេកណឡជី ឯ.ក ដែលជាកម្មវិធីដឹកជញ្ជូនអាហារ ភេសជ្ជៈ និងគ្រឿងទេស ផ្តល់ជូនការដឹកជញ្ជូនឥតគិតថ្លៃដល់អ្នកប្រើប្រាស់ទាំងអស់។

កាលពីដើមឆ្នាំនេះ ក្រុមហ៊ុនទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈដែលនឹងពង្រឹងភាពជាដៃគូទូទាត់សាច់ប្រាក់តាមបែបអេឡិចត្រូនិកនៅក្នុងប្រទេសកម្ពុជា។ ឥឡូវនេះ ពួកគេសហការគ្នាសាជាថ្មីដោយបាននាំយកនូវប្រូម៉ូសិនពិសេសៗ ដើម្បីផ្តល់ជូននូវអត្ថប្រយោជន៍ជាច្រើនដល់អ្នកប្រើប្រាស់ទាំងអស់របស់ អ៊ី-ហ្គេត និង យូ-ផេ!

ក្រុមហ៊ុន យូ-ផេ បានផ្តល់ជូននូវការដឹកជញ្ជូនដោយឥតគិតថ្លៃសម្រាប់ការកម្មង់នៅលើកម្មវិធីទូរសព្ទដៃ អ៊ី-ហ្គេត ដែលទូទាត់ប្រាក់តាមរយៈ យូ-ផេ វ៉ាឡេត។ ក្នុងយុទ្ធនាការប្រូម៉ូសិនថ្មីនេះដែរក្រុមហ៊ុនទាំងពីរបានបោះទុនវិនិយោគជិត ១,000,000 ដុល្លារនៅក្នុងយុទ្ធនាការនេះ។ ល័ក្ខខ័ណ្ឌនៃការដឹកជញ្ជូនឥតគិតថ្លៃមានដូចខាងក្រោម៖ • ទទួលបានការដឹកជញ្ជូនឥតគិតថ្លៃរហូតដល់ ២ ដុល្លារ។ • អ្នកប្រើប្រាស់ម្នាក់អាចធ្វើការបញ្ជាទិញ ៥ ដងក្នុងមួយថ្ងៃ។

ប្រសិនបើថ្លៃដឹកជញ្ជូនលើសពីចំនួនដែលបានបញ្ជាក់នៅខាងលើ នោះអ្នកប្រើប្រាស់នឹងត្រូវចំណាយលើថ្លៃសេវាដែលនៅសល់។ ឧទាហរណ៍៖ ប្រសិនបើថ្លៃដឹកជញ្ជូនសរុប ៣ ដុល្លារ នោះអ្នកប្រើប្រាស់នឹងត្រូវបង់ត្រឹមតែ ១ ដុល្លារ បន្ទាប់ពីទទួលបានការបញ្ចុះតម្លៃលើថ្លៃដឹកជញ្ជូន ២ ដុល្លារ។

អ្នកប្រើប្រាស់ទាំងអស់អាចទទួលបានប្រូម៉ូសិននេះដោយគ្រាន់តែធ្វើការកម្មង់នៅលើកម្មវិធី ទូរសព្ទដៃ អ៊ី-ហ្គេត រួចជ្រើសរើសការទូទាត់ប្រាក់តាម យូ-ផេ វ៉ាឡេត។

អតិថិជនអាចទាញយក យូ-ផេ វ៉ាឡេត ពី App Store/ Play Store រួចចុះឈ្មោះប្រើប្រាស់ដោយឥតគិតថ្លៃដោយចំណាយពេលខ្លីបំផុត។

អតិថិជនអាចដាក់ប្រាក់ចូលគណនី យូ-ផេ វ៉ាឡេត របស់ពួកគេតាមរយៈម៉ាស៊ីន យូ-ផេ KIOSK ដែលមាននៅរាជធានីភ្នំពេញ និង បណ្តាខេត្តមួយចំនួនទៀតដូចជា ខេត្តកណ្ដាល បាត់ដំបង សៀមរាប និង ខេត្តព្រះសីហនុ។

សម្រាប់ព័ត៌មានលម្អិត ឬការសាកសួរព័ត៌មានបន្ថែមទាក់ទងនឹងប្រូម៉ូសិននេះ សូមទាក់ទងមកកាន់៖ 855 85 978 899 (ខ្មែរ/ EN) ឬ 855 81 978 899 (ខ្មែរ/ CN)។

អត្ថបទពេញនិយម
អត្ថបទថ្មី