លោក ចាន់ រដ្ឋា បង្ហាញបទពិសោធន៍ល្អៗ រហូតក្លាយជា CEO ក្រុមហ៊ុនធំមួយ
- 2021-10-31 10:10:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក ចាន់ រដ្ឋា បង្ហាញបទពិសោធន៍ល្អៗ រហូតក្លាយជា CEO ក្រុមហ៊ុនធំមួយ
ចន្លោះមិនឃើញ
លោក ចាន់ រដ្ឋា នាយកប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia និងបានបង្ហាញវត្តមាននៅកម្ពុជានាពេលថ្មីៗនេះ បានបង្ហាញពីគន្លឹះល្អៗ បទពិសោធន៍ថ្មីៗ និងវិធីដោះស្រាយបញ្ហានាពេលកន្លងមក ពិសេសក្នុងសម័យកូវីដ ១៩ រួមជាមួយជីវប្រវត្តិរបស់លោកផ្ទាល់ពីក្មេងជនបទបានបន្តការសិក្សានៅភ្នំពេញ ធ្វើការប្ដូរជាមួយការសិក្សា រហូតទទួលបានតំណែងដឹកនាំ ក្រុមហ៊ុនអន្តរជាតិដ៏ធំមួយប្រចាំប្រទេសកម្ពុជា។
លោក ចាន់ រដ្ឋា មានប្រវត្តិតស៊ូដ៏គួរឲ្យកត់សម្គាល់ពោលគឺការចាប់ផ្តើមពីអ្នកធ្វើការប្ដូរជាមួយការសិក្សា និងតស៊ូរហូតទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុន។ លោកបានចាកចេញពីស្រុកកំណើតមកទីក្រុងដើម្បីស្វែងរកចំណេះវិជ្ជាក្នុងនោះ ចំណាយពេលប្រហែល ១ ឆ្នាំធ្វើការជាថ្នូរដើម្បីបានរៀនថ្នាក់ភាសាអង់គ្លេស។
ដោយសារ តែជីវភាពលំបាកខ្លាំងពេកពេលខ្លះ លោក ចាន់ រដ្ឋា ត្រូវមើលសៀវភៅ នៅក្រោមពន្លឺព្រះច័ន្ទ។ អាចថាជាការលំបាកតែជាលទ្ធផលចេញពីភាពឧស្សាហ៍ព្យាយាម និងខិតខំរៀនសូត្រលោកបានប្រឡងជាប់អាហារូបករណ៍នៅសាលាភាសាបរទេសក្នុងចំណោមបេក្ខជនជាង ៤ពាន់នាក់ និងបន្តជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុនផងដែរ។
ងាកមកនិយាយពីអាជីពការងារវិញលោក ចាន់ រដ្ឋា បានទទួលជោគជ័យជាច្រើនដោយចាប់ផ្ដើមជាមួយ ធនាគារ ANZ Royal មុនក្លាយជាបុគ្គលទី១ នៅកម្ពុជាដែលលក់ធានារ៉ាប់រងអាយុជីវិត នៅក្រុមហ៊ុន ធានា រ៉ាប់រង Manulife។ លោកក៏ធ្លាក់ធ្វើជាគ្រូបង្រៀននៅសាកលវិទ្យាល័មួយនៅភ្នំពេញ មុនពេលក្លាយខ្លួនជានាយកប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Life Insurance។
ដោយសារការខិតខំ ប្រឹងប្រែងក្នុងការបម្រើការងារលោកបានឈ្នះ ពានរង្វាន់ ជាបន្តបន្ទាប់ទាំងពានក្នុងស្រុក និងនៅបរទេសពិសេសគឺពាន ភាពជាអ្នកដឹកនាំ វ័យក្មេង ប្រចាំទ្វីបអាស៊ី Asia Young Leader of the Year Award Winner នៅឆ្នាំ២០១៧ និង២០១៨ នៅប្រទេសសិង្ហបុរី។ រាល់បទពិសោធន៍ ពីការបង្កើតអាជិវកម្មពីដំបូង រួមជាមួយវិធីសាស្រ្ត ស្វែងរកគន្លឹះជោជ័យរបស់លោក ចាន់ រដ្ឋា នឹងត្រូវបានចែករំលែកក្នុងកម្មវិធី Starting Up ដែលមានលោក ជី សិលា ជាអ្នកសម្របសម្រួល៕
ចង់ដឹងរឿងរឿងរ៉ាវតស៊ូរបស់លោក ចាន់ រដ្ឋា បែបណា? សូមទស្សនាស្ដាប់គន្លឹះថ្មីៗក្នុងវីដេអូខាងក្រោមនេះបាន៖