ម៉ាឡេស៊ី ពង្រឹងខ្លួនដើម្បីក្លាយជាទិសដៅថែទាំសុខភាពឈានមុខគេលើពិភពលោក

  • 2021-11-03 08:08:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ពីឈ្មោះដែលត្រូវបានគេស្គាល់ថា ជាគ្រាប់ពេជ្រដែលលាក់ខ្លួននៅអាស៊ី កំពុងវិវត្តខ្លួនទៅជា The World's Healthcare Marvel។ ក្នុងរយៈពេលដប់ឆ្នាំចុងក្រោយនេះ ប្រទេសម៉ាឡេស៊ីបានកសាងកេរ្តិ៍ឈ្មោះដ៏រឹងមាំ ដើម្បីក្លាយជាទិសដៅរបស់ភ្ញៀវធ្វើដំណើរទទួលយកការថែទាំសុខភាព ដែលជាទីទុកចិត្ត និងមានសុវត្ថិភាពបំផុត ឈានមុខគេទូទាំងពិភពលោក។

ក្រុមប្រឹក្សាទេសចរណ៍សុខភាពម៉ាឡេស៊ី (MHTC) គឺជាភ្នាក់ងារមួយរបស់រដ្ឋាភិបាល នៅក្រោមក្រសួងសុខាភិបាលម៉ាឡេស៊ី (MOH) ដែលផ្តល់ការទុកចិត្តដើម្បីជួយសម្រួល និងពង្រីកវិសយ ថែទាំសុខភាពរបស់ប្រទេសម៉ាឡេស៊ី ក្រោមឈ្មោះ «Malaysia Healthcare»។ ចាប់តាំងពីការបង្កើតឡើងនៅក្នុងឆ្នាំ ២០០៩ មក ក្រុមប្រឹក្សាទេសចរណ៍សុខភាពម៉ាឡេស៊ី MHTC បានផ្សព្វផ្សាយកេរ្តិ៍ឈ្មោះរបស់ខ្លួនយ៉ាងទូលំទូលាយ ទូទាំងពិភពលោក រហូតធ្វើឱ្យប្រទេសម៉ាឡេស៊ីមានឈ្មោះជា គ្រាប់ពេជ្រដែលលាក់ខ្លួននៅអាស៊ី (Hidden Jewel of Asia) ក្នុងការថែទាំសុខភាព។

កេរ្តិ៍ឈ្មោះនេះបន្តអភិវឌ្ឈន៍ ចាប់ពីឆ្នាំ ២០១១ ដល់ឆ្នាំ ២០១៩ អ្នកទេសចរណ៍ដែលបានមកដល់ប្រទេសម៉ាឡេស៊ីដើម្បីទទួលយកការថែទាំសុខភាព បានកើនឡើងដល់ ៩០% ហើយនៅក្នុងឆ្នាំ ២០១៩ ប្រាក់ចំណូលពីវិស័យថែទាំសុខភាពនៅប្រទេសម៉ាឡេស៊ីមានចំនួន ១,៧ ពាន់លានរីងហ្គីត ជាមួយនឹងការកើនឡើងក្នុងតំបន់ ១៩% នៅចន្លោះឆ្នាំ ២០១៥-២០១៩។ នេះបានបង្ហាញពីវិសាលភាព និងសក្តានុពលរបស់ប្រទេសម៉ាឡេស៊ី អាចឈរឈោ្មះជាទិសដៅថែទាំសុខភាពទូទាំងពិភពលោក The World's Healthcare Marvel ។

MHTC បានធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្រប់ស្ថាប័នពាក់ព័ន្ធដែលជាដៃគូសហការណ៍ និងអ្នកផ្តល់សេវាកម្ម ដោយផ្ដោតកាន់តែខ្លាំងទៅលើយុទ្ធសាស្ត្រអភិវឌ្ឍន៍ ដើម្បីលើកកម្ពស់ផ្នែក ថែទាំសុខភាពនៅប្រទេសម៉ាឡេស៊ី ឆាកអន្តរជាតិ។ មូលដ្ឋានគ្រឹះរបស់ Malaysia Healthcare ត្រូវបានបង្កើតឡើងយ៉ាងរឹងមាំលើសហប្រត្តិបត្តិការរវាង រដ្ឋ និងឯកជន ពោលគឺរវាងគ្រប់ស្ថាប័នពាក់ព័ន្ធនានា រួមមានកន្លែងថែទាំសុខភាពឯកជន ភ្នាក់ងារធានារ៉ាប់រង ក្រុមហ៊ុនអាកាសចរណ៍ ភ្នាក់ងារទេសចរណ៍ ភ្នាក់ងារប្រឹក្សានិងសម្របសម្រួលផ្នែកសុខភាពជាដើម ។ ចក្ខុវិស័យ៖ ធ្វើឲ្យប្រទេសម៉ាឡេស៊ីក្លាយជាទិសដៅធ្វើដំណើរដើម្បីទទួលយកការថែទាំសុខភាព ឈានមុខគេទូទាំងពិភពលោក។

បេសកកម្ម៖ លើកកំពស់និងនិរន្តរភាពវិស័យថែទាំសុខភាពប្រទេសម៉ាឡេស៊ីទូទាំងពិភពលោក។

បទពិសោធន៍នៃការធ្វើដំណើរដើម្បីទទួលយកការថែទាំសុខភាពនៅប្រទេសម៉ាឡេស៊ី

ការធ្វើដំណើរដើម្បីទទួលយកការថែទាំសុខភាពនៅប្រទេសម៉ាឡេស៊ីត្រូវបានត្រួតពិនិត្យយ៉ាងហ្មត់ចត់ និងគ្រប់គ្រងយ៉ាងតឹងរ៉ឹងដោយ Ministry of Health ។

ភាពរីកចំរើនជាបន្តបន្តាប់លើវិស័យនេះ ធ្វើឲ្យប្រព័ន្ធថែទាំសុខភាពរបស់ប្រទេសម៉ាឡេស៊ីអាចឈរឈ្មោះលើឆាកអន្តរជាតិ ទាំងគុណភាព និងស្តង់ដាលំដាប់ពិភពលោក ដែលផ្តល់ភាពងាយស្រួល និង ផ្តល់នូវតំលៃសមរម្យ។ ប្រទេសម៉ាឡេស៊ី ជាទិសដៅដែលពេញនិយមបំផុតក្នុងការធ្វើដំណើរ ដើម្បីទទួលយកការថែទាំសុខភាពដ៏ល្អឥតខ្ចោះ ដោយឈរលើគោលការណ៏សុវត្ថិភាពក៏ដូចជាសុខភាពផ្លូវចិត្តរបស់អ្នកជំងឺជាចំបង។ ប្រទេសម៉ាឡេស៊ី ឈរលើយុទ្ធសាស្រ្តប្រទេសកាន់សាសនាឥស្លាម ដែលផ្តល់នូវបដិសណ្ឋារកិច្ចជូនភ្ញៀវទេសចរណ៍យ៉ាងកក់ក្តៅ នេះក៏ជាផ្នែកទាក់ទាញមួយដែលជួយជំរុញភាពលេចធ្លោលើវិស័យថែទាំសុខភាពផងដែរ។

ការទទួលស្គាល់ជាសកលលោក

នេះជាមោទនភាពជាតិ និងជាសក្ខីភាពឆ្លុះបញ្ចាំងពីការដាក់ប្រទេសម៉ាឡេស៊ីឈរឈ្មោះជាគោលដៅទេសចរណ៍ផ្នែកថែទាំសុខភាពឈានមុខគេនៅលើឆាកអន្តរជាតិ

• International Medical Travel Journal Awards (2015-2020)

-Health and Medical Tourism: Destination of the year - Malaysia

-Health and Medical Tourism: Cluster of the year – Malaysia Healthcare Travel Council

• Best country in the World for Healthcare (2015-2019) by International Living

• Top Asian Country for Retirement (2018-2021) by International Living

សេវាកម្មដ៏ល្អឥតខ្ចោះ

សេវាកម្មមើលថែអ្នកជំងឺដ៏ល្អឥតខ្ចោះគឺជាផ្នែកមួយដែលឆ្លុះបញ្ចាំងពី សហប្រត្តិបត្តិការដ៏ជោគជយ័ រវាងដៃគូសហការនានាទាំងរដ្ឋ និងឯកជន។ ការសហការណ៍គ្នាជាមួយដៃគូនៅគ្រប់ផ្នែក ដើម្បីផ្តល់ភាពងាយស្រួល ដល់ភ្ញៀវនិងអ្នកជំងឺ រួមមានការធ្វើដំណើរមកព្យាបាល ពេលមកដល់ និងសូម្បីតែពេលធ្វើដំណើរត្រឡប់ទៅផ្ទះវិញ ។ Malaysia Healthcare ធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នកសម្របសម្រួលផ្នែកថែទាំសុខភាព ក៏ដូចជាភ្នាក់ងារ និងអ្នកតំណាងទីផ្សារប្រចាំតំបន់របស់យើង រួមទាំងប្រទេសចិន ឥណ្ឌូនេស៊ី និងវៀតណាមផងដែរ។ ទាំងនេះគឺដើម្បីធានាបានថា តម្រូវការរបស់អ្នកជំងឺ ត្រូវបានថែទាំយ៉ាងល្អបំផុត។

បង្កើនភាពរឹងមាំ សម្រាប់ទេសចរណ៍ថែទាំសុខភាព

ជំងឺកូវីដ១៩ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរស្ទើរគ្រប់វិស័យ រួមទាំងវិស័យថែទាំសុខភាពផងដែរ។ ក្រុមប្រឹក្សាទេសចរណ៍សុខភាពម៉ាឡេស៊ី MHTC កំពុងធ្វើការយ៉ាងសកម្មលើផែនការស្តារឡើងវិញលើវិស័យនេះ ដើម្បីបង្ហាញពីសក្តានុពលនៃវិស័យទេសចរណ៍ថែទាំសុខភាពរបស់ម៉ាឡេស៊ី។ ទាំងនេះរួមបញ្ចូល ទាំងការប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងការផ្សព្វផ្សាយ ដើម្បីប្រាកដថា MHTC ត្រូវបានស្គាល់កាន់តែច្រើនឡើងៗ។

ការងើបឡើងវិញនៃវិស័យទេសចរណ៍ថែទាំសុខភាព គឺពឹងផ្អែកលើកត្តាផ្សេងៗមានដូចជា សន្ទុះយុទ្ធនាការចាក់វ៉ាក់សាំងក្នុងប្រទេស និងជាសកល ក៏ដូចជាការបើកព្រំដែនឡើងវិញ និងទំនុកចិត្តរបស់ភ្ញៀវទេសចរណ៍ក្នុងការធ្វើដំណើរ។ យើងផ្ដល់អទិភាពទៅលើការពង្រីកវិសាលភាពលើវិស័យទេសចរណ៍ថែទាំសុខភាពអោយកាន់តែល្បី និងជាទីពេញនិយម តាមរយៈការខិតខំប្រឹងប្រែងធ្វើឲ្យប្រសើរឡើង និងការអភិវឌ្ឍដើម្បីត្រួសត្រាយផ្លូវរបស់យើងក្នុងការផ្ដល់បទពិសោធន៍ដ៏ល្អឥតខ្ចោះ និងឈានមុខគេលើវិស័យទេសចរណ៍ថែទាំសុខភាពឱ្យបានក្នុងឆ្នាំ២០២៥។ មធ្យោបាយមួយក្នុងចំនោមផែនការណ៍គោលរបស់យើង គឺការអភិវឌ្ឃន៍លើការផ្តល់ជូនដែលយើងកំពុងមាន និងប្រើផែនការយុទ្ធសាស្រ្តថ្មីដូចជា៖

ធ្វើឲ្យប្រទេសម៉ាឡេស៊ីក្លាយជាទិសដៅទេសចរណ៍ថែទាំនិងព្យាបាលជំងឺបេះដូង និងការគ្មានបុត្រ ប្រចាំតំបន់អាស៊ី

មជ្ឈមណ្ឌលព្យាបាលការគ្មានបុត្រ អាស៊ី

មជ្ឈមណ្ឌលព្យាបាលការគ្មានបុត្រធីតារបស់យើង ត្រូវបានបំពាក់ដោយបច្ចេកវិទ្យាទំនើបបំផុត និងអ្នកជំនាញពោរពេញដោយបទពិសោធន៍ ផ្នែកអំប្រ៊ីយ៉ុង ដែលនឹងផ្តល់ជូនការព្យាបាលក្នុងតម្លៃសមរម្យ។ ការគ្រប់គ្រងដ៏ល្អនៃប្រព័ន្ធថែទាំសុខភាពរបស់ប្រទេសម៉ាឡេស៊ី ក៏បានផ្តល់នូវគោលនយោបាយមួយចំនួន ដែលជួយសម្រួលដល់អ្នកធ្វើដំណើរផ្នែកថែទាំសុខភាពដើម្បីទទួលយកការព្យាបាលបញ្ហាការគ្មានគភ៌។

មជ្ឈមណ្ឌលព្យាបាលជំងឺបេះដូង អាស៊ី

ប្រវត្តិដ៏ល្បីល្បាញរបស់ប្រទេសម៉ាឡេស៊ីក្នុងការព្យាបាលជំងឺបេះដូង គឺបានដោយសារតែការខិតខំប្រឹងប្រែងរួមគ្នារវាងសមាគមន៍បេះដូងជាតិម៉ាឡេស៊ី និងក្រសួងសុខាភិបាល។ ភាពជាដៃគូនេះបាននាំមកនូវការអភិវឌ្ឍន៍ ស្រាវជ្រាវ លើការថែទាំនិងព្យាបាលជំងឺទាក់ទងនឹងបេះដូង ព្រមទាំងអភិវឌ្ឍន៍គុណភាពសេវាកម្មផ្នែកវេជ្ជសាស្រ្ត ដើម្បីពង្រឹងជំនាញរបស់យើងក្នុងវិស័យនេះ។

ធ្វើឲ្យប្រទេសម៉ាឡេស៊ីក្លាយជាមជ្ឈមណ្ឌលឯកទេសថែទាំនិងព្យាបាលជំងឺមហារីក

អ្នកធ្វើដំណើរស្វែងរកការព្យាបាលជំងឺមហារីកជាច្រើននាក់ បានទទួលយកការព្យាបាលនៅប្រទេសម៉ាឡេស៊ី ដោយសារមន្ទីរពេទ្យនៅទីនេះ ផ្តល់សេវាកម្មយ៉ាងទូលំទូលាយផ្នែកមហារីក រាប់ចាប់តាំងពីការផ្ដិតយករូបភាពជាក់ស្តែងយ៉ាងលម្អិត រហូតដល់បច្ចេកវិទ្យាស្វែងរកដុំសាច់មហារីក ទាំងនេះគឺដើម្បីសម្រួលដល់ដំណើរការនៃការព្យាបាលរបស់អ្នកជំងឺ។

កម្មវិធីវេជ្ជសាស្រ្តទេសចរណ៍សហប្រជាជាតិ

កម្មវិធីនេះធ្វើឡើងដើម្បីជួយជំរុញ និងលើកកម្ពស់ទម្រង់មន្ទីរពេទ្យដែលជាសមាជិករបស់យើង តាមរយៈការផ្តល់ជូននូវបទពិសោធន៍ដ៏ល្អបំផុតដល់អ្នកជំងឺ និងបង្កើតទីតាំងរួមមួយដើម្បីជាចំណុចសម្គាល់ទៅកាន់អន្តរជាតិ ក្នុងការទទួលយកសេវាកម្មថែទាំសុខភាពលំដាប់ពិភពលោក ដោយឈរលើមូលដ្ឋានឧត្តមភាពនៃសេវាវេជ្ជសាស្រ្ត ការអនុវត្តល្អបំផុត និងឈរឈ្មោះជាអន្តរជាតិ។

ការដាក់ប្រទេសម៉ាឡេស៊ីជាគោលដៅក្នុងការថែទាំមនុស្សចាស់

ប្រទេសម៉ាឡេស៊ីជាប្រទេសមួយដែលឈរលើតារាងកំពូលដែលមានអត្រាប្រជាជនចូលនិវត្តន៍ ច្រើនជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍។ នេះជាកត្តាមួយទាក់ទាញភ្ញៀវទេសចរណ៍ដែលមានបំណងស្វែងរកការថែរទាំសុខភាពដ៏ល្អឥតខ្ចោះប្រកបដោយការយកចិត្តទុកដាក់ និងបានបំពាក់នូវសម្ភារៈ បរិក្ខារពេទ្យទំនើបៗ ស្តង់ដាអន្តរជាតិ។ តាមរយៈអត្តសញ្ញាណពិសេសទាំងអស់នេះ រួមទាំងចំណុចសំខាន់ក្នុងចំណោមចំណុចផ្សេងៗជាច្រើនទៀត យើងជឿជាក់ថា ប្រទេសម៉ាឡេស៊ីនឹងត្រូវបានដាក់បញ្ចូលក្នុងចំណោមទីតាំងផ្សេងទៀតលើសកលលោក ដែលជាទិសដៅឈានមុខគេក្នុងពិភពលោកក្នុងផ្នែកថែទាំសុខភាព ដោយពង្រឹងតួនាទីរបស់យើងជា The World's Healthcare Marvel៕

អត្ថបទពេញនិយម
អត្ថបទថ្មី