WURKZ ICY COOL បើកយុទ្ធនាការលក់ទូទាំងប្រទេស ទទួលបានការចាប់អារម្មណ៍ខ្លាំងពីអតិថិជន
- 2021-11-05 03:36:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
WURKZ ICY COOL បើកយុទ្ធនាការលក់ទូទាំងប្រទេស ទទួលបានការចាប់អារម្មណ៍ខ្លាំងពីអតិថិជន
ចន្លោះមិនឃើញ
ភេសជ្ជៈប៉ូវកម្លាំង វើក រសជាតិថ្មី ឈ្មោះថា វើក អាយស៊ី ឃូល WURKZ ICY COOL នៅថ្ងៃទី ១ បានបើកយុទ្ធនាការលក់នៅទូទាំងប្រទេសសរុប ២០០ ទីតាំង ហើយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អតិថិជនគ្រប់មជ្ឍដ្ឋាន។
WURKZ ICY COOL ជាភេសជ្ជៈប៉ូវកម្លាំងរសជាតិម៉ុងតុលថ្មីរបស់ផលិតផល វើក WURKZ ដែលបានដាក់លក់ក្នុងទីផ្សារកាលពីពេលថ្មីៗនេះ ហើយកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង ជាពិសេស ពីសំណាក់យុវវ័យ។ នេះដោយសារវាមានរសជាតិឆ្ងាញ់ ពិសាហើយធ្វើឲ្យត្រជាក់បំពង់ក អារម្មណ៍ស្រស់ស្រាយ រាងកាយស្វាហាប់ និងថែមទាំងមានរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ ចាប់ពីភេសជ្ជៈមួយកំប៉ុងរហូតដល់ទឹកប្រាក់ចំនួន ៥០លានរៀល។
នេះជាយុទ្ធនាការលក់ផ្ទាល់ដល់ដៃអតិថិជននៅតាមតំបន់ក្បែរៗផ្សារ ទីប្រជុំជន និងបុរីនានា ជាមួយនឹងការផ្តល់ជូនការបង្វិលកងដើម្បីមានឱកាសឈ្នះរង្វាន់ស្អាតៗជាច្រើនដូចជា កែវទឹកប្រែពណ៌យ៉ាងឡូយ អាវយឺត មួក និងភេសជ្ជៈជាច្រើនកំប៉ុង រាល់ការទិញ WURKZ ICY COOL ចំនួន ២ កំប៉ុង។
យុទ្ធនាការនេះមានរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃទី ១ ដល់ ថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ២០២១ ហើយសម្រាប់រយៈពេល៥ថ្ងៃដំបូង អតិថិជនយ៉ាងច្រើនកុះករ បានទិញ WURKZ ICY COOL ព្រមទាំងសប្បាយរីករាយ និងពេញចិត្តជាខ្លាំងជាមួយនឹងរង្វាន់ដែលខ្លួនទទួលបាន។
ដូច្នេះ សូមអតិថិជនកុំភ្លេចទិញ WURKZ ICY COOL នៅតាមទីតាំងខាងលើដែលនៅជិតខ្លួនបំផុតដើម្បីទទួលបានការផ្តល់ជូនពិសេសនេះ។ វើក អាយស៊ី ឃូល WURKZ ICY COOL ឆ្ងាញ់ ត្រជាក់ ស្រស់ស្រាយ!