ហាង​ Pong ​យីហោ​បង្កើត​ដោយ​កូន​ខ្មែរ និង​ Ox Club សហ​ការ​គ្នា​ដើម្បី​បង្កើត​មុខ​ម្ហូបបែប​ព្រីមៀម ក្នុង​តម្លៃ​សមរម្យ

  • 2021-12-25 06:31:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ហាង​អាហារ​ Fast Food និង​​ភេសជ្ជៈ Pong ដែល​ជា​យីហោ​ថ្មី​បង្កើត​ឡើង​ដោយ​កូន​ខ្មែរ និង​ Ox Club Restaurant ដែល​ជា​ប្រភេទ​ភោជនី​យដ្ឋាន​បម្រើ​ម្ហូប​អាហារឆ្ងាញ់​ និង​ប្រណីត (Fine Dining) បាន​សហ​ការគ្នា ដើម្បី​បង្កើត​មុខ​ម្ហូប​ពិសេស​បែប​ព្រីមៀម ក្នុង​គោល​បំណង​បម្រើ​ជូនអតិថិ​ជន ដែលចង់​ស្វែង​រក​អាហារ​ឆ្ងាញ់ និង​ប្លែក​មាត់​ ជា​មួយ​ដៃគូ និង​ក្រុម​គ្រួ​សារ ដើម្បី​សាកល្បង​។

មិនត្រឹម​តែ​ប៉ុណ្ណោះ ហាង Pong ក៏មាន​គោល​បំណង​ក្នុង​ការ​បង្ហាញពី​ស្នាដៃ​នៃ​ការ​ធ្វើ​ម្ហូប​​ដែលមាន​គុណ​ភាព​ខ្ពស់ និង​មាន​រស​ជាតិ​ឆ្ងាញ់​ ដើម្បីបំរើជូនអតិ​ថិ​ជន​របស់​ខ្លួន​បាន​ភ្លក្ស​រស​ជាតិ​ម្ហូប​​ដ៏ប្លែកមាត់ ក្រៅពី​មុខ​ម្ហូប​ដែលមានស្រាប់​របស់​ខ្លួន​។

កិច្ច​សហ​ប្រតិបត្តិ​ការណ៍នេះ នឹង​នាំ​ឲ្យ​ហាង Pong និង​ Ox Club ដែលស្ថិតក្រោម​ការ​គ្រប់គ្រង​របស់​ក្រុមហ៊ុន Ubiex តែមួយ រួម​គ្នា​បង្កើត​មុខ​ម្ហូប​បៀប​ពី្រមៀម​ចំនួន​៤មុខ ដែលផ្សំ​ឡើង​ពី​គ្រឿង​ផ្សំ​មាន​តម្លៃ​ថ្លៃ​​ជាច្រើន​ប្រភេទ ដូច​ជា​ពង​ត្រី Caviar និង Truffle ដែលសុទ្ធ​សឹង​ប្រើប្រាស់​ជាមួយ​មុខម្ហូប​ពិសេស​ៗ។

មុខ​ម្ហូប​ទាំង​៤មុខ​នោះ រួមមាន Caviar & Truffle Chicken Sandger, Buttermilk Chicken Truffle Sandger, Buttermilk Chicken Truffle Sauce និង Caviar & Truffle Chicken ខណៈ​ដែល​ការ​រួម​គ្នា​ដើម្បី​ផ្តល់​ជូន​មុខ​ម្ហូប​ពិសេស ឬ​ Premium Menu នេះ មានរយៈពេល​​ត្រឹម​តែ​៧ថ្ងៃ​ប៉ុណ្ណោះ ពោល​គឺ​ចាប់ពីថ្ងៃ​ទី​២២ ខែ​ធ្នូ រហូត​ដល់​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០២១​។

ក្រៅពីផ្តល់​ជូន​ម្ហូប​អាហារ​បែប Fast Food មាន​រស់​ជាតិ​ប្លែក​មាត់ និងមាន​គុណភាពខ្ពស់ ហៅថា Sandger ដែល​​ជា​ការ​លាយ​បញ្ជូល​គ្នា​រវាង​សាំងវិច និង​បឺហ្គឺជាច្រើន​មុខ ហាង Pong ក៏​មាន​បម្រើ​ជូន​ភេសជ្ជៈ​ជាច្រើន​​ប្រភេទ ដែលផ្សំ​ពី​​ផ្ការុក្ខជាតិ និងគ្រឿង​​ធម្ម​ជាតិ​ជាច្រើន ជាពិសេស​ក៏​មាន​ការ​បម្រើ​ជូន​នូវភេសជ្ជៈ​ក្រឡុក ឬ Mocktail ដែលគ្មាន​ជាតិ​ស្រវឹង​​​ និង​ក្រឡុក​ដោយ​អ្នក​ជំនាញ​យ៉ាង​ប៉ិន​ប្រសព្វ​មក​ពី​ប្រទេស​ម៉ាល់ឌីវ​ ផង​ដែរ។

ទាក់​ទង​នឹង​ការ​រួម​គ្នា​បង្កើត​មុខ​ម្ហូប​ពិសេស​នេះ លោក​ស្រី​ ឃឹម មុនីរតន៍ ដែល​ជា​ស្ថា​បនិក​ហាង​អាហារ Fast Food និងភេសជ្ជៈ Pong Cambodia បានប្រាប់ Sabay ថា៖​ «ក្នុង​នាម​ជាហាង​ដែលស្ថិតក្រោម​ក្រុមហ៊ុន Ubiex តែ​មួយ យើង​សម្លឹង​ឃើញ​ថា ទី​ផ្សារ​​កម្ពុជា មិន​ទាន់មានការ​​បម្រើ​ជូន​អាហារ​ប្រភេទ Fast Food ដែលមាន​គុណ​ភាព​ខ្ពស់​ខ្លាំងនៅឡើយ​ទេ ទើប​យើង​បង្កើត​មុខ​ម្ហូប​បែបពី្រមៀម​នេះ​ឡើង ដោយ​មុខ​ម្ហូបនីមួយ​ៗ សុទ្ធ​សឹង​ចម្អិនពី​គ្រឿងផ្សំ​ដែលមាន​តម្លៃ​ថ្លៃ ដូច​ជាពង​ត្រី Caviar និង Truffle ជា​ដើម​»​។

លោក​ស្រី​បាន​បន្ថែម​ទៀត​ថា៖ «ដោយសារ​តែ​ Pong ជា​ហាង Fast Food ហើយ Ox Club ជា​ភោជនីយដ្ឋានបម្រើ​ម្ហូប​អាហារឆ្ងាញ់​ និង​ប្រណីត ហេតុនេះ​ យើង​ចង់​បង្កើត​មុខ​ម្ហូប​រួម​គ្នា​មួយ ដែលចម្អិនពី​គ្រឿង​ផ្សំ​ថ្លៃ​ៗ ប៉ុន្តែ លក់​ជូន​ក្នុង​តម្លៃ​សមរម្យ ដើម្បី​អនុ​ញ្ញាត​ឲ្យ​បង​ប្អូន​យើង​អាច​ភ្លក្ស​មុខ​ម្ហូប​បែបនេះ​បាន​។ ប៉ុន្តែ ​ការ​ផ្តល់ជូន​នេះ មាន​រយៈពេល​តែ​១​សប្តាហ៍​ប៉ុណ្ណោះ​»​។

ក្រោយពី​រយៈពេល​ត្រឹម​តែ​១​ឆ្នាំ ចាប់​តាំងពី​បើក​ដំណើរ​ការ Pong ដែល​ជា​ហាង​អាហារ Fast Food ខ្មែរ និងមាន​ភាព​ល្បី​ល្បាញ​លើ​ប្រភេទ​អាហារ «Sandger (ការ​បញ្ចូល​គ្នា​រវាង​សាំងវិច និងប៊ឺហ្គឺ)» បច្ចុប្បន្ន មាន​សាខា​ចំនួន​៦​កន្លែង​ហើយ​ទូ​ទាំង​ប្រទេស ស្រប​ពេល​ដែល​សា​ខា​ថ្មី​ចំនួន​៣​ទៀត កំពុង​តែ​សាង​សង់ ដោយសា​ខា​ទី​៩​ នឹង​ត្រូវ​បើក​នៅ​ត្រឹមខែ​កុម្ភៈ ឆ្នាំក្រោយ​។

នៅ​ត្រឹម​ចុង​ឆ្នាំ​២០២២ ហាង Pong មាន​បំណង​ពង្រីក​ឲ្យបាន​ហាង​សរុប​ចំនួន​២០​កន្លែង​​ទូ​ទាំងកម្ពុជា​ ហើយ​នៅ​ខែ​កុម្ភៈ ហាងអាហារ Fast Food ខ្មែរ​មួយនេះ ក៏​អាច​បង្ហាញខ្លួន​នៅ​ក្នុង​ប្រទេស​ថៃ​ផងដែរ។លើសពីនេះទៅទៀត ហាង Pong ក៏មានការលក់ហ្វ្រេនឆាយបន្តផងដែរ។

ចំណុច​ពិសេស​របស់ហាង​ Fast Food និង​ភេសជ្ជៈ​ដែល​បង្កើត​ឡើង​ដោយ​កូនខ្មែរ​មួយនេះ គឺការ​បម្រើ​​ជូន​ម្ហូប​អាហារ​ដែលមាន​គុណ​ភាពខ្ពស់ និង​មាន​ការ​សម្រិត​សម្រាំង​ជា​ពិសេស ខណៈ​ដែល​រាល់​មុខ​ម្ហូប​ទាំង​អស់​របស់ ពង សុទ្ធ​សឹង​ចម្អិន​ដោយ​មេ​ចុង​ភៅ ដែល​មក​ពី​ភោជនីដ្ឋានលំដាប់ផ្កាយ​៥​នៅកម្ពុជា​។ នេះ​​បើយោង​ទៅ​តាមការ​បញ្ជាក់​របស់ម្ចាស់​ហាង​ផ្ទាល់គឺ​អ្នក​ស្រី ឃឹម មុនីរតន៍​។

ចង់​ដឹង​ច្បាស់ លោក​អ្នក​​អាច​ទៅ​សាក​ល្បង​ភ្លក្ស​រស​ជាតិ​អាហារ និង​ភេសជ្ជៈនៅហាង ពង សា​ខា​មួយ​​ណា​ក៏​បាន​ដែល​នៅ​ជិត ឬ​ទាក់ទង​តាមរយៈ​លេខ​ទូរសព្ទ៖ 015 459 222៕

សម្រាប់ព័ត៌មានបន្ថែមទាក់ទងនិងការលក់ហ្វ្រេនឆាយ សូមទំនាក់ទំនងមកកាន់លេខ៖ 015 478 222

ឬតាមផេក Facebook៖ Pong Cambodia

អត្ថបទ៖ In Sopheng

អត្ថបទពេញនិយម
អត្ថបទថ្មី