FWD Cambodia រៀបចំពិធី អបអរអ្នកដឹកនាំឆ្នើមក្នុងកិច្ចប្រជុំកិច្ចផ្នែកលក់ ប្រចាំខែលើកដំបូងរបស់ខ្លួន
- 2021-11-05 07:47:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
FWD Cambodia រៀបចំពិធី អបអរអ្នកដឹកនាំឆ្នើមក្នុងកិច្ចប្រជុំកិច្ចផ្នែកលក់ ប្រចាំខែលើកដំបូងរបស់ខ្លួន
ចន្លោះមិនឃើញ
កាលពីរសៀលថ្ងៃទី០៣ ខែវិច្ឆិកានេះក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia បានចាប់ផ្តើមប្រារព្វកិច្ចប្រជុំផ្នែកលក់ប្រចាំខែលើកទីមួយដើម្បីបូកសរុបលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់ទីប្រឹក្សាហិរញ្ញវត្ថុរបស់ខ្លួន ព្រមទាំងកំណត់ទិសដៅដើម្បីបន្តជម្រុញផលិតភាពនៃការផ្ដល់សេវាកម្មធានារ៉ាប់រងអាយុជីវិតជូនដល់ក្រុមគ្រួសារកម្ពុជា។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមបរិយាកាសរីករាយដោយមានការចូលរួមពីគណៈគ្រប់គ្រងជាន់ខ្ពស់ និងជាវេទិកាទទួលស្គាល់ប្រធានគ្រប់គ្រងតាមតំបន់សម្រាប់ការដឹកនាំដ៏ល្អ ព្រមទាំងការជួយសម្រេចឲ្យបាននូវទស្សនវិស័យរបស់ក្រុមហ៊ុនក្នុងការផ្ដល់ជូននូវបទពិសោធន៍ថ្មីលើសេវាកម្មធានារ៉ាប់រងជូនទៅកាន់អតិថិជននៅកម្ពុជា។
លោក ចាន់ រដ្ឋា អគ្គនាយក នៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia បានមានមតិចំណាប់អារម្មណ៍ថា៖ «ខ្ញុំមានមោទនភាពជាខ្លាំងដែលមានក្រុមការងារដែលពោរពេញដោយសមត្ថភាព និងការតស៊ូដើម្បីជួយឲ្យក្រុមគ្រួសារកម្ពុជាអាចរស់នៅដោយភាពរីករាយកាន់តែច្រើនឡើងតាមរយៈសេវាកម្មដែលយើងខ្ញុំផ្ដល់ជូន។ ស្នាមញញឹមរបស់អតិថិជនកើតចេញពីក្រុមការងារទាំងមូល ជាពិសេសតាមរយៈការជម្រុញពីប្រធានគ្រប់គ្រងតាមតំបន់ដែលសុទ្ធតែមានភាពចាស់ទុំ និងប្រកបដោយវិជ្ជាជីវៈខ្ពស់។ ខ្ញុំសូមអរគុណដល់អតិថិជនទាំងអស់ដែលបានផ្ដល់ទំនុកចិត្តដល់យើងខ្ញុំ។»
លោក ឆាយ វិវឌ្ឍន៍ ដែលជាប្រធានគ្រប់គ្រងតំបន់ឆ្នើមមួយរូបក្នុងក្រុមហ៊ុន FWD Cambodia បានលើកឡើងថា៖ «មោទនភាពធំបំផុតរបស់ខ្ញុំគឺការឃើញក្រុមគ្រួសារខ្មែរទទួលបានការការពារអនាគតហិរញ្ញវត្ថុពី FWD Cambodia។ ទន្ទឹមនឹងនេះខ្ញុំក៏ទទួលបានអារម្មណ៍កក់ក្ដៅផងដែរដោយទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន។»
កញ្ញាអ៊ាន សុខវ៉ែន ដែលជាប្រធានគ្រប់គ្រងតំបន់ឆ្នើមមួយរូបទៀតបានបង្ហាញពីអារម្មណ៍របស់ខ្លួនថា៖ «យើងខ្ញុំទាំងអស់គ្នា នឹងខិតខំនាំយកនូវបទពិសោធន៍ថ្មីដែល ស្រួលយល់ ស្រួលទិញ ស្រួលទទួលបានការការពារ និងស្រួលទាមទារសំណងជូនដល់អតិថិជនគ្រប់រូប។ពួកយើងចង់ឃើញក្រុមគ្រួសារទាំងអស់រស់នៅដោយភាពរីករាយ។»
ស្គែនទីនេះដើម្បីទទួលបានការការពារពី FWD Cambodia
https://bit.ly/3CQ1vb9