ក្រសួងពាណិជ្ជកម្ម ត្រៀមធ្វើជាម្ចាស់ផ្ទះវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១

  • 2021-11-22 08:32:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១ ហៅកាត់ថា AEEBF1 ដែលជាព្រឹត្តិការណ៍អមនៃ ASEM 13 តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០២១។

ក្រោមកិច្ចសហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សភាពាណិជ្ជកម្មកម្ពុជា (CCC) មូលនិធិអាស៊ី-អឺរ៉ុប (ASEF), ស្ថាប័នស្រាវជ្រាវ Bruegel និងដៃគូមួយចំនួន វេទិកានេះ នឹងត្រូវរៀបចំឡើងក្រោមទស្សនទាន «ការផ្លាស់ប្តូរទៅរកគន្លងប្រក្រតីភាពថ្មី៖ ការធ្វើអានុភាវូបនីយកម្មខ្សែច្រវ៉ាក់តម្លៃសកល ពហុភាគីនិយម និងបដិវត្តឧស្សាហកម្ម ៤.០»។

កិច្ចពិភាក្សាដ៏សំខាន់នេះ នឹងប្រព្រឹត្តិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល អ្នកបង្កើតគោលនយោបាយ វិនិយោគគិន ធុរជន បញ្ញវន្ត និងអ្នកពាក់ព័ន្ធមកពីបណ្តាប្រទេសនៅអាស៊ី និងអឺរ៉ុបចំនួនជិត១០០០នាក់។

ជាមួយគ្នានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ចូលរួមធ្វើជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ផងដែរ ព្រមទាំងមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល អ្នកបង្កើតគោលនយោបាយ វិនិយោគគិន ធុរជន បញ្ញវន្ត និងអ្នកពាក់ព័ន្ធមកពីបណ្តាប្រទេសនៅអាស៊ី និងអឺរ៉ុបចំនួនជិត១០០០នាក់។

ភាគីពាក់ព័ន្ធទាំងអស់ នឹងធ្វើការជជែកពិភាក្សាគ្នាជាពិសេសលើប្រធានបទមួយចំនួនរួមមាន៖ ពហុភាគីនិយម ខ្សែច្រវ៉ាក់តម្លៃសកល បដិវត្តឧស្សាហកម្ម ៤.០ និងការស្តារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីវិបត្តិនៃការរីករាលដាលនៃជម្ងឺកូវីដ ១៩ រួមគ្នាដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងថ្ងៃអនាគត ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្នសម្រាប់ប្រជាជាតិយើងមូល៕

អត្ថបទ៖ In Sopheng

អត្ថបទថ្មី