Airbus រកបានចំណូលជាកំណត់ត្រា និងរំពឹងបង្កើនការចែកចាយបន្ថែមទៀតក្នុងឆ្នាំ២០២២

  • 2022-02-18 04:04:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុនអាកាសចរណ៍យក្សរបស់អឺរ៉ុប Airbus ទទួលបានចំណូលជាកំណត់ត្រាក្នុងឆ្នាំ២០២១ ក្រោយពីជួបការខាតបង់អស់រយៈពេល២ឆ្នាំ ខណៈដែលក្រុមហ៊ុននេះ បានឆ្លងផុតវិបត្តិកូវីដ ១៩ ក្នុងឧស្សាហកម្មធ្វើដំណើរ។ នេះបើយោងទៅតាមលទ្ធផលដែលក្រុមហ៊ុនបានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍។

ក្រុមហ៊ុន Airbus បានឲ្យដឹងក្នុងរបាយការណ៍ប្រាក់ចំណូលថា ប្រាក់ចំណេញដុលបានកើនឡើងរហូតដល់ទៅ៤,២ពាន់លានអឺរ៉ូ (ស្មើនឹង៤,៧៧លានដុល្លារអាមេរិក) ស្របពេលដែលសង្វាក់ចែកចាយរបស់យន្តហោះ កើនឡើង៨% ពោលគឺកើនដល់៦១១គ្រឿង។

ក្នុងពេលដែលបង្ហាញពីទស្សនវិស័យប្រកបដោយសុទិដ្ឋិនិយម នាពេលអនាគត ក្រុមហ៊ុននេះ ក៏កំណត់គោលដៅលើការចែកចាយយន្តហោះពាណិជ្ជកម្មចំនួន៧២០គ្រឿងក្នុងឆ្នាំ២០២២ ផងដែរ ពោលគឺកើនឡើង១៨%។

លោក Guillaume Faury នាយកប្រតិបត្តិក្រុមហ៊ុន Airbus បានឲ្យដឹងក្នុងរបាយការណ៍ប្រាក់ចំណូលថា៖ «ក្នុងឆ្នាំ២០២១ គឺជាឆ្នាំនៃការផ្លាស់ប្តូរ ដោយការចាប់អារម្មណ៍របស់យើងការផ្លាស់ប្តូរការរាតត្បាតទៅជាការស្រោចស្រង់ និងការរីកចម្រើន»។

លោក Faury បានបញ្ជាក់ថា លទ្ធផលល្អទាំងនេះ គឺដោយសារតែការកើនឡើងចំនួននៃការចែកចាយ ការមានដំណើរការល្អលើឧទ្ធម្ភាគចក្ររបស់ក្រុមហ៊ុន អាជីវកម្មផ្នែកការងារ និងអាវកាស ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងនានាក្នុងការកាត់បន្ថយការចំណាយ៕

ប្រភព៖ CNA   ប្រែ​សម្រួល៖ In Sopheng

អត្ថបទថ្មី