លោក ជា វិរៈ ប្រាប់គន្លឹះសំខាន់ៗក្នុងអាជីពផ្នែកឱសថ មុនបង្កើតក្រុមហ៊ុនលក់ឱសថឌីជីថល
- 2022-01-11 03:24:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក ជា វិរៈ ប្រាប់គន្លឹះសំខាន់ៗក្នុងអាជីពផ្នែកឱសថ មុនបង្កើតក្រុមហ៊ុនលក់ឱសថឌីជីថល
ចន្លោះមិនឃើញ
លោក ជា វិរៈ ជានាយកប្រតិបត្តិ Pilltech បានបង្ហាញពីបទពិសោធន៍ការងារក្នុងវិស័យសុខាភិបាល និងជីវិតរៀនសូត្រពីចាប់ផ្ដើមដំបូងរហូតទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ដល់សព្វថ្ងៃ។
លោក ជា វិរៈ បានបញ្ចប់បរិញ្ញាប័ត្រជីវវិទ្យានៅ University of California, San Diego នៅសហរដ្ឋអាមេរិក ឆ្នាំ ១៩៩៨-២០០១ និងបញ្ចប់ថ្នាក់បណ្ឌិតឯកទេសឱសថនៅ Pacific University នៅសហរដ្ឋអាមេរិក ឆ្នាំ ២០០៦-២០០៩។ ក្នុងបទពិសោធន៍ការងារផ្នែកឱសថច្រើនជាង ១០ ឆ្នាំ លោកធ្លាប់បម្រើការជាមួយយីហោឱសថធំៗដូចជា Walgreens Pharmacy សហរដ្ឋអាមេរិកជាដើម។ បទពិសោធ៍អនុវត្តផ្ទាល់ជាមួយឱសថស្ថានរាប់ពាន់កន្លែងនៅកម្ពុជាអស់ជាច្រើនឆ្នាំ និងបានក្លាយជាប្រធានគ្របគ្រង Eurocham Cambodia Healthcare Committee ឆ្នាំ ២០២០ និងនាយកប្រតិបត្តិក្រុមហ៊ុន Community Pharma ដែលបានបង្កើតឆ្នាំ ២០១៧។
Pilltech ត្រូវបានបង្កើតឡើងនៅដើមឆ្នាំ ២០១៩ គឺជាវេទិកាបញ្ជាទិញបែបឌីជីថល បង្កើតឡើងដោយក្រុមពហុជំនាញនៃឱសថការី អ្នកអភិវឌ្ឍន៍បច្ចេកវិទ្យា និងអ្នកជំនាញអាជីវកម្ម ដើម្បីផ្តល់ពេលទំនេរបន្ថែមសម្រាប់ឱសថការី ហើយងាយស្រួលក្នុងការទិញថ្នាំដាក់នៅក្នុងឱសថស្ថានរបស់ពួកគេ។ ក្រុមហ៊ុន Pilltech បង្កើតឡើងក្នុងគោលបំណងដើម្បីដោះស្រាយបញ្ហា ដែលកំពុងជួប ប្រទះក្នុង វិស័យថែទាំសុខភាព តាមរយៈការជួបផ្ទាល់ដោយឱសថការីដូចជា ឌីជីថលនីយកម្ម ប្រភពថ្នាំ និងការគ្រប់គ្រងទៅលើការផ្គត់ផ្គង់។
Philtech ក៏អាចជួយពិគ្រោះជាមួយអ្នកជំងឺរបស់ពួកគេ ដើម្បីដោះស្រាយបញ្ហាសុខភាព និងដោះស្រាយបញ្ហាព្រួយបារម្មណ៍នៃអាជីវកម្មជាមួយដំណោះស្រាយដ៏សាមញ្ញមួយ។ ការបញ្ជាទិញថ្នាំពី Pilltech ទទួលបានផលិផលពីប្រភពច្បាស់លាស់ និងមានគុណភាពខ្ពស់ ហើយ អ្នកបញ្ជាទិញទាល់តែជាឱសថស្ថានមានវិញ្ញាបនបត្រពីក្រសួងសុខាភិបាលត្រឹមត្រូវទើបទិញបាន។ អ្នកផ្គត់ផ្គង់ ក៏ទាល់តែពួកគេមានការទទួលស្គាល់ ពី ក្រសួងសុខាភិបាលផងដែរ។
ដោយសារឃើញថា ប្រជាជនស្រុកយើង នៅតាមខេត្តពេលឈឺ គិតឃើញដំបូងគែគឺ រត់ទៅរកឱសថការីដូច្នេះហើយ ឱសថការីសំខាន់ណាស់ ហេតុនេះហើយ PillTech អាចជួយ ប្រជាជនយើងបាន ដោយត្រូវជួយឱសថការីជាមុនក្នុងការទិញ ផលិតផលថ្នាំពេទ្យពី ប្រភព ច្បាស់លាស់មិនក្លែងក្លាយ។ Pilltech ផ្តល់ជូនទាំងម្ចាស់ឱសថស្ថានលក់រាយ និងអ្នកចែកចាយរបស់ពួកគេ។ ផ្តល់ភាពងាយស្រួល បំផុតជូនម្ចាស់ឱសថស្ថានដែលត្រូវការបញ្ជាទិញថ្នាំ គឺគ្រាន់តែចុចទៅលើ ប៊ូតុងមួយ។ អ្នកអាចកុម្មង់ ថ្នាំដែលគាត់ធ្លាប់ទិញ ឬកុម្មង់ផលិតផលដែលឱសថស្ថាន ផ្សេងៗពេញនិយមក៏បាន។
បន្ថែមពីនោះផងដែដោយសារជំងឺរាតត្បាតនេះ ក្រុមហ៊ុនផលិតឱសថ និងអ្នកចែកចាយរបស់ ពួកគេកំពុងស្វែងរកបណ្តាញលក់តាមអ៊ីនធឺណិតដែលមានប្រសិទ្ធភាពជាងមុន ដើម្បីជួយសម្រួល ដល់ការបន្ថយចំណាយលើប្រតិបត្តិការ ខណៈពេលតែមួយ គឺនៅតែអាចផ្តល់សេវាកម្មប្រកបដោយ គុណភាពដល់ម្ចាស់ឱសថស្ថាន។ គួរបញ្ជាក់ថាលោក ជា វិរៈ បានក្លាយជាឱសថការីដ៏ឆ្នើមឈ្នះពានរង្វាន់ ធុរកិច្ចថ្មីឌីជីថលល្អបំផុតប្រចាំឆ្នាំពីកម្មវិធី Cambodia ICT Awards 2021៕
ចង់បានគន្លឹះល្អៗពីលោក ជា វិរៈ សូមទស្សនាវីដេអូ ខាងក្រោមនេះ៖