ទិញផ្ទះ គួរទិញពេលគម្រោងបើកថ្មី ឬទិញក្នុងគម្រោងចាស់? មើលឱ្យច្បាស់សិនមុនសម្រេចចិត្ត

  • 2021-12-03 03:08:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទម្រាំសន្សំលុយកាក់សម្រាប់ទិញផ្ទះបានមួយ អាចថាមិនមែនងាយស្រួលនោះទេ ដូច្នេះនៅពេលអ្នកមានសមត្ថភាពក្នុងការទិញផ្ទះ ច្បាស់ណាស់គួរគិតគូរឱ្យបានហ្មត់ចត់ ទាំងទីតាំង គុណភាព ចម្ងាយផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធជាមុនសិន។

ឱ្យកាន់តែច្បាស់មុនសម្រេចចិត្តទិញ មកដឹងពីភាពខុសគ្នារវាងការទិញផ្ទះក្នុងគម្រោងបើកថ្មី និងក្នុងគម្រោងចាស់រួមមាន៖

គម្រោងបើកថ្មីលោកអ្នកអាច៖

  • អាចជ្រើសរើសទីតាំងល្អមុនគេ នៅពេលអ្នករកទិញផ្ទះក្នុងគម្រោងបុរី ដែលទើបចាប់ផ្ដើមសាងសង់ អ្នកមានជម្រើសច្រើនក្នុងការជ្រើសរើសប្រភេទផ្ទះ និងទីតាំងល្អៗបានមុនគេ
  • ទទួលបានតម្លៃល្អ និងមានប្រូម៉ូសិនការបញ្ចុះតម្លៃបានច្រើន ជាទូទៅតម្លៃទីផ្សារអចលនទ្រព្យតែងតែកើនឡើងជារៀងរាល់ឆ្នាំ ដូច្នេះចាប់ផ្ដើមទិញកាន់តែឆាប់នឹងទទួលបានតម្លៃ កាន់តែល្អ
  • ផ្ទះកំពុងសាងសង់អាចចាយពេលក្នុងការសាងសង់ហាងហោចណាស់ ២៤ខែទើបធ្វើរួច ដូច្នេះធ្វើការកក់ទុកមុន អ្នកអាចមានពេលក្នុងការរៀបចំប្រាក់កាស។
  • ទទួលបានផលចំណេញទាំងការរស់នៅ និងតម្កើងតម្លៃអចលនទ្រព្យតាមទីផ្សារតំបន់។

គម្រោងចាស់៖

  • មិនសូវមានផ្ទះច្រើនឱ្យជ្រើសរើស អាចថាយឺតពេលបន្តិច ព្រោះចំនួនផ្ទះមានកំណត់ ដូច្នេះមកមុនគឺមានជម្រើសច្រើន បើមកក្រោយអាចមិនសូវមានផ្ទះឱ្យរើសប៉ុន្មាននោះទេ
  • តម្លៃកើនឡើងទៅតាមទីផ្សារ ជាធម្មតាតម្លៃអចលនទ្រព្យមានឡើងមានចុះ ប៉ុន្តែបើទិញក្រោយពេលបុរីផុតកម្មវិធីប្រូម៉ូសិន អាចថាមិនសូវចំណេញ ដូចទិញគម្រោងកំពុងសាងសង់។

យ៉ាងណាមិញ បើអ្នកប្រញាប់ក្នុងការចូលមករស់នៅ ការទិញក្នុងគម្រោងចាស់ អាចចូលនៅបានឆាប់រហ័សជាងទិញក្នុងគម្រោងថ្មី បន្ថែមពីនេះ អ្នកអាចមើលឃើញកាន់ច្បាស់ពីគុណភាពផ្ទះដោយផ្ទាល់ភ្នែក។

ទាំងពីរជម្រើសខាងលើនេះ លោកអ្នកអាចពិចារណាទៅតាមការគួរ និងពិនិត្យមើលស្ថានភាពហិរញ្ញវត្ថុរបស់លោកអ្នក ថាអាចជ្រើសរើសទិញនៅពេលណា និងក្នុងគម្រោងណា។ ឥឡូវនេះចង់បានផ្ទះស្អាត រស់នៅក្នុងសហគមន៍មួយដែលផ្ដល់ជូនលោកអ្នកក្នុងហេដ្ឋារចនាសម្ព័ន្ធស្អាតមានទាំងសួនច្បារ កន្លែងជិះកង់ សួនដាំបន្លែ និងខ្យល់អាកាសបរិសុទ្ធ លោកអ្នកអាចអញ្ជើញមកមើលគម្រោងរបស់បុរី បុរីសុវណ្ណភូមិ ដែលមានទីតាំងស្ថិតនៅ ឃុំសំបួរមាស នៅជាប់ផ្លូវរដ្ឋទំហំ ៤០ម៉ែត្រលេខ ២៦១ ស្របទៅនឹងខ្សែផ្លូវអាស៊ានលេខ 6A។

បច្ចុប្បន្ននេះ ខាងបុរីមានលក់ ប្រភេទផ្ទះ វីឡាទោល Deluxe A វីឡាទោលDeluxe B វីឡាទោលDeluxe BX វីឡាទោល Deluxe C និងវីឡាទោល Deluxe D, វីឡាទោល "SUITE" ជាដើម។

បុរីសុវណ្ណភូមិ មានការរចនាម៉ូតផ្ទះវីឡាទោលជាច្រើនប្រភេទ តាមបែបផែនរស់នៅលោកប៉ែកអឺរ៉ុប ដែលមានផ្លូវខ្វាត់ខ្វែង អមដោយដើមឈើបៃតង ម៉ូតផ្ទះបែបវីឡាទោលទាន់សម័យ ( Minimalism) «តូច តែស្រឡះ» មានពន្លឺ និងខ្យល់អាកាសល្អបរិសុទ្ធ ,មានសួន និងទីធ្លាជុំវិញផ្ទះ, ក្នុងចក្ខុវិស័យ ចង់ផ្ដល់ជូនពលរដ្ឋខ្មែរ នូវលំនៅដ្ឋាន និងសហគមន៍ រស់នៅប្រកបដោយផាកសុខភាព សុវត្ថិភាព និងសុភមង្គល។

មានប្រាក់សន្សំសម្រាប់ទិញផ្ទះមួយ ហើយឬនៅ? ប្រសិនបើមានលុយមិនទាន់គ្រប់ លោកអ្នកក៏អាចសាកសួរព័ត៌មានពីភ្នាក់ងារលក់ផ្ទះរបស់បុរី ព្រោះថាឥលូវនេះ បុរីសុវណ្ណភូមិ បានសហការជាមួយ ធនាគារ CIMB Plc ជាដៃគូ ដែលផ្ដល់ជូនអតិថិជន បានកម្ចី ៧០% នៃតម្លៃផ្ទះសរុប ជាមួយសេវាកម្មលឿនរហ័ស ក្នុងអត្រាការប្រាក់ទាបត្រឹមតែ ៧,៥%ក្នុងមួយឆ្នាំ ហើយអាចធ្វើការបង់រហូតដល់រយៈពេល ២៥ឆ្នាំឯណោះ។

ចង់ដឹងច្បាស់ពីគុណភាពសំណង់ លោកអ្នកអាចមើលទៅមើលដល់ទីតាំងបុរី និងផ្ទះគំរូដោយផ្ទាល់៖ Google Map https://goo.gl/maps/WBQMrg6vkBZfnBhr5

សម្រាប់ព័ត៌មានលម្អិត៖

  • ទីតាំងបុរីសុវណ្ណភូមិ ៖ ក្នុងឃុំសំបួរមាស នៅជាប់ផ្លូវរដ្ឋទំហំ ៤០ម៉ែត្រលេខ ២៦១ ស្របទៅនឹងខ្សែផ្លូវអាស៊ានលេខ 6A ងាយត្រឹមតែ១៥នាទីពី រង្វង់មូលជ្រោយចង្វា ៨នាទី ពីវិមានឈ្នះៗ / ចម្ងាយ18kmពីរង្វង់មូលជ្រោយចង្វា និង5នាទីពីស្ពានលេខ9
  • លេខទូរសព្ទ ៖ 010 736 663 / 012 736 663 / 068 736 66
  • ហ្វេសប៊ុកផេក ៖ BoreySovannaphumi

អត្ថបទ៖ សុខុន សុម៉ាភាវី

អត្ថបទថ្មី