ធនាគារ ABA ណែនាំ មុខងារគ្រប់គ្រងមូលប្បទានបត្រ ក្នុងកម្មវិធីធនាគារអនឡាញសម្រាប់អាជីវកម្ម (IBB)

  • 2022-01-12 07:55:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ធនាគារ ABA បន្តពង្រឹងការបម្រើសេវារបស់ខ្លួនលើកម្មវិធីធនាគារអនឡាញសម្រាប់អាជីវកម្ម (IBB) ដោយធ្វើការណែនាំ មុខងារគ្រប់គ្រងមូលប្បទានបត្រដើម្បីឲ្យតម្រូវការនានាពាក់ព័ន្ធនឹងមូលប្បទានបត្រស្ថិតក្នុងការគ្រប់គ្រងរបស់អាជីវកម្មតាមពេលវេលាជាក់ស្ដែង។

ដំណោះស្រាយរួមបញ្ចូលនៅក្នុង ABA IBB នេះ គឺជាផ្នែកមួយរបស់យុទ្ធសាស្ត្រឌីជីថលបន្តរបស់ធនាគារ ក្នុងគោលដៅពង្រឹងសេវាធនាគារអនឡាញដ៏ទំនើបរបស់ខ្លួនសម្រាប់ក្រុមហ៊ុនតូចធំនានា ដើម្បីឲ្យពួកគេអាចគ្រប់គ្រងហិរញ្ញវត្ថុបាន 24/7។

តាមរយៈមុខងារថ្មី ឥឡូវនេះអ្នកប្រើប្រាស់ ABA IBB អាចគ្រប់គ្រងមូលប្បទានបត្រ និងសៀវភៅមូលប្បទានបត្របានយ៉ាងងាយស្រួលនៅក្នុងកម្មវិធី ដូចជា៖

  • ស្នើសុំសៀវភៅមូលប្បទានបត្រថ្មីតាមអនឡាញ បានរហូតដល់ ២ សៀវភៅមូលប្បទានបត្រ ក្នុងមួយលើក ហើយនឹងទទួលបានសារជូនដំណឹងនៅពេលសៀវភៅមូលប្បទានដែលបានស្នើនោះ ត្រូវបានធ្វើរួចរាល់ អាចអញ្ជើញទៅយកបាននៅតែសាខាណាមួយដែលខ្លួនបានជ្រើសរើស។ ឆាប់ៗខាងមុខ មុខងារនេះ នឹងមានបន្ថែមជម្រើសដឹកជញ្ជូន ដូច្នេះសៀវភៅមូលប្បទានបត្រអាចនឹងត្រូវដឹកជូនទៅកាន់កន្លែងក្រុមហ៊ុនផ្ទាល់ ដោយមិនចាំបាច់អញ្ជើញមកសាខាធនាគារឡើយ។

  • ពិនិត្យតាមដានបច្ចុប្បន្នភាពមូលប្បទានបត្រតាមពេលវេលាជាក់ស្ដែង ពិនិត្យមើល ឬដោនឡូតប្រវត្តិប្រតិបត្តិការ ហើយប្រសិនបើត្រូវការ អ្នកប្រើប្រាស់ អាចដាក់មូលប្បទានបត្រណាមួយ ឬមួយចំនួនណានោះ ឲ្យស្ថិតក្នុងការរង់ចាំ ដោយគ្រាន់តែចុចប៉ុន្មានប៊ូតុងប៉ុណ្ណោះ។ ទាំងនេះ មាននៅលើទំព័រប្រតិបត្តិការមូលប្បទាន ក្នុង IBB។

សម្រាប់ព័ត៌មានបន្ថែមអំពីមុខងារថ្មីនេះ សូមចូលទៅកាន់ទំព័រ គ្រប់គ្រងមូលប្បទានបត្រតាម IBB លើវិបសាយរបស់យើងខ្ញុំ។

ABA IBB ផ្ដល់ជូនសេវាធនាគារអនឡាញឆ្លាតវៃ សុវត្ថិភាព និងពេញលេញសម្រាប់ក្រុមហ៊ុនខ្នាតតូច មធ្យម និងក្រុមហ៊ុនធំនានា។ ជាមួយធនាគារអនឡាញ ABA សម្រាប់អាជីវកម្ម អ្នកអាចបង់វិក្កយបត្រក្រុមហ៊ុនបានលឿនរហ័ស, ដំណើរការបើកប្រាក់ខែ និងសំណុំប្រតិបត្តិការផ្សេងៗបានទាន់ពេលវេលា, ផ្ទេរប្រាក់ទៅកាន់ដៃគូផ្គត់ផ្គង់ក្នុងស្រុក និងក្រៅប្រទេសប្រកបដោយសុវត្ថិភាព, ទទួលសារជូនដំណឹងពេលប្រាក់ចេញចូល និងមុខងារជាច្រើនទៀត។

ប្រសិបើលោកអ្នកចង់ជ្រាបបន្ថែមអំពីកម្មវិធី ABA IBB សូមទូរស័ព្ទមកកាន់ផ្នែកទំនាក់ទំនងរបស់យើងខ្ញុំតាមរយៈលេខ ឬផ្ញើអ៊ីមែលទៅកាន់ digitalsupport@ababank.com៕

អត្ថបទ៖ In Sopheng

អត្ថបទពេញនិយម
អត្ថបទថ្មី