ឱកាសបើកអាជីវកម្ម! ហ្រ្វេនឆាយ Star Coffee បង្រៀនទាំងបច្ចេកទេស និងទីផ្សារដល់ដៃគូសហការ

  • 2021-12-13 00:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បច្ចប្បន្ន អាជីវកម្មបើកហាងកាហ្វេជាអាជីវកម្មមួយ ទទួលបានការពេញនិយមពីប្រជាជនកម្ពុជាយ៉ាងខ្លាំង ប៉ុន្តែ ការបើកជាអាជីវកម្មហាងកាហ្វេមិនមែនជារឿងងាយនោះទេ ពីព្រោះត្រូវដំណើរការក៏ដូចជាចំណាយដើមទុនជាច្រើនក្នុងការបើកហាង។ ជាមួយនេះផងដែរ អាជីវកម្មស្តារ៍ខហ្វហ្វី (Star Coffee) ដែលជាអាជីវកម្មមួយរបស់ក្រុមហ៊ុនស៊ីភីខេមបូឌា ជាជម្រើសមួយសំរាប់អ្នកដែលចង់ចាប់ផ្តើមអាជីវកម្មផ្ទាល់។

អាជីវកម្មស្តារ៍ខហ្វហ្វី ជាប្រភេទអាជីវកម្មហ្រេ្វនឆាយដែលខាងក្រុមហ៊ុនស៊ីភីខេមបូឌាមានការយកចិត្តទុកដាក់ក៏ដូចជាជួយរឿងការតុងតែងហាង បង្រៀនពីការឆុងកាហ្វេ និងជួយប្រឹក្សារឿងទីផ្សារ លើសពីនេះទៅទៀត អ្នកដែលគ្មានបទពិសោធន៍ក្នុងការឆុង ក៏អាចចូលជាដៃគូរសហការជាមួយអាជីវកម្មហ្រ្វេនឆាយស្តារ៍ខហ្វហ្វី បានដែរ។

លោកអ្នកបានដឹង និងស្គាល់ហើយថា ក្រុមហ៊ុន CPF ជាក្រុមហ៊ុនខ្នាតធំមួយដែលប្រតិបត្តិការអាជីវកម្មកសិ-ឧស្សាហកម្ម និងចំណីអាហារនៅប្រទេសថៃ ក៏ដូចជានៅបណ្តាប្រទេសជាច្រើនទៀត ក្រោមចក្ខុវិស័យ «ផ្ទះបាយពិភពលោក» ប្រកបដោយនិរន្តរភាព។

ក្រុមហ៊ុនផ្តោតសំខាន់ទៅលើការប្រតិបត្តិអាជីវកម្ម ចំណីសត្វ (Feed) ការចិញ្ចឹមសត្វ (Farm ) ចំណីអាហារ (Food ) និងការចែកចាយផលិតផលទាំងការបោះដុំនិងលក់រាយ (Retail) ដោយឈរលើមូលដ្ឋានគ្រឹះដោយទំនួលខុសត្រូវចំពោះគុណភាព សុវត្តិភាព និងមិនប៉ះពាល់ដល់បរិស្ថាន ហើយអាជីវកម្មទាំងនោះគ្របដណ្តប់លើវិស័យជាច្រើន។

ក្នុងនោះផងដែរ អាជីវកម្ម ហ្រ្វេនឆាយស្តារ៍ខហ្វហ្វី ជាអាជីវកម្មដ៏សំខាន់មួយរបស់ CPF ដែលបានដំណើរការ និងមានការរីកចំរើនយ៉ាងខ្លាំងនៅក្នុងប្រទេសថៃ និងបណ្តាប្រទេសផ្សេងៗទៀត។ ដោយឡែក អាជីវកម្មហ្រ្វេនឆាយស្តារ៍ខហ្វហ្វី (Star Coffee) បានពង្រីកខ្លួនមកដល់ប្រទេសកម្ពុជា តាំងពីឆ្នាំ ២០១៩ មកម្ល៉េះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងដើម្បីបំពេញតម្រូវការរបស់អតិថិជនទាំងអស់នៅក្នុងប្រទេសកម្ពុជា។ សម្រាប់អាជីវកម្មហ្រ្វេនឆាយស្តារ៍ខហ្វហ្វី (Star Coffee) ក្រុមហ៊ុនស៊ីភីខេមបូឌា បានកំពុងនឹងដំណើរការនៅប្រទេសកម្ពុជាដោយសព្វថ្ងៃអាជីវកម្មមួយនេះមានការគ្រាំទ្រជាខ្លាំងពីបណ្តាអតិថិជន ទូទាំងប្រទេសកម្ពុជា។

លោក គីទីស័ក្តិ រុងរឿង (Mr.Kittisak Rungruang) ប្រធានចាត់ការទូទៅអាជីវកម្មស្តារ៍ខហ្វហ្វី នៃក្រុមហ៊ុន ស៊ីភី ខេមបូឌា ចំកាត់ ប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖ «ក្រុមហ៊ុន CP ខេមបូឌា បានយកចិត្តទុកយ៉ាងខ្លាំងក្នុងការចូលរួមពង្រីកអាជីវកម្មស្តារ៍ខហ្វហ្វី ឲ្យមានការរីកចម្រើនដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារក្នុងស្រុក។ បច្ចប្បន្ននេះក្រុមហ៊ុនស៊ីភីបានពង្រីកអាជីវកម្ម ស្តារ៍ខហ្វហ្វី (Star Coffee) ចំនួន១០សាខារួចមកហើយនៅក្នុងក្រុងភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួននៅប្រទេសកម្ពុជា ដោយមានគោលបំណងសំខាន់ៗ ដូចជាផ្តោតទៅលើការផ្តល់ផលិតផលគុណភាពល្អ ស្តង់ដារអនាម័យខ្ពស់ តម្លៃសមរម្យ ជូនដល់អតិថិជនកម្ពុជា និង ថែមទាំងផ្ដល់ឱកាសក្នុងការធ្វើជាម្ចាស់អាជីវកម្មហ្វ្រេនឆាយផ្ទាល់ផងដែរ។ លើសពីនេះទៅទៀត ការចាប់ផ្តើមជាដៃគូរអាជីវកម្មស្តារ៍ខហ្វហ្វី (Star Coffee) របស់ក្រុមហ៊ុនស៊ីភីខេមបូឌា «ចំណាយដើមទុនតិច ចំណេញច្រើន» ងាយស្រួលលក់និងទទួលបានការយកចិត្តទុកដាក់ពីភ្នាក់ងារដែលជាបុគ្គលិករបស់ក្រុមហ៊ុនចុះទៅបង្រៀនពីតិចនិចក្នុងការឆុងនិងការរៀបចំហាងផងដែរ»។

ថ្មីៗនេះផងដែរ ខាងក្រុមហ៊ុនស៊ីភី បានចុះទៅសម្ភាសន៍ដៃគូរសហការអាជីវកម្មផ្ទាល់ កញ្ញា មី ស៊ាកម៉ី របស់ហាងស្តារ៍ខហ្វហ្វី (Star Coffee) នៅសាខាខេត្តកំពង់ចាម ដោយកញ្ញាបាននិយាយថា៖ «ខ្ញុំជ្រើសរើសយកអាជីវកម្មហ្រ្វេនឆាយស្តារ៍ខហ្វហ្វី (Star Coffee) ជាដៃគូរសហការ ព្រោះហ្រ្វេនឆាយស្តារ៍ខហ្វហ្វី មានឈ្មោះបោះសំឡេងនៅក្នុងប្រទេសកម្ពុជា ជាពិសេសនោះចំណាយដើមទុនតិច ចំណេញច្រើន ថែមទំាងមានបុគលិកផ្នែកលក់ចុះទៅជួយណែនាំពីការគ្រប់គ្រង់ហាង របៀបនៃការឆុងកាហ្វេ ការរចនាហាងនិងការធ្វើទីផ្សារផងដែរ»។

តាមគោលការណ៍ប្រកបដោយនិរន្តរភាពក្រុមហ៊ុន CP ខេមបូឌាបានយកចិត្តទុកយ៉ាងខ្លាំងក្នុងការចូលរួមបង្កើនផលិតផលភេសជ្ជះជាច្រើនប្រភេទមានដូចជា កាហ្វេ តែបៃតង តែក្រូចឆ្មា សូដានិងប្រភេទអាហារសម្រន់ជាច្រើនទៀត ដែលមានរសជាតិឆ្ងាញ់ វត្ថុធាតុដើមមានគុណភាព មានអនាម័យ សុវត្តិភាពខ្ពស់ តម្លៃសមរម្យនិងសេវាកម្មដឹកជញ្ជូនតាមក្រុមហ៊ុនដឹកផ្សេងៗជាច្រើន។

អ្វីដែលកាន់តែពិសេសនោះគឺ ទាក់ទងទៅនឹងអាជីវកម្ម ហ្រ្វេនឆាយស្តារ៍ខហ្វហ្វី (Star Coffee ) ផ្តោតលើចំណុចសំខាន់ៗ៣ នោះគឺ ក្លាយជាម្ចាស់អាជីវកម្មហ្វ្រេនឆាយត្រូវមានគុណសម្បត្តិអ្វីខ្លះ? ហេតុអ្វីបានជាលោកអ្នកត្រូវតែជ្រើសរើសយកអាជីវកម្មស្តារ៍ខហ្វហ្វី (Star Coffee) ជាដៃគូរសហការក្នុងការបើកអាជីវកម្មហ្វ្រេនឆាយ? តើក្រុមហ៊ុនបានផ្តល់នៅអត្ថប្រយោជន៌អ្វីខ្លះទៅកាន់លោកអ្នកដែលជាដៃគូរសហការ ?

  1. ក្លាយជាម្ចាស់អាជីវកម្មហ្វ្រេនឆាយត្រូវមានគុណសម្បត្តិអ្វីខ្លះ? លក្ខខណ្ឌងាយៗដើម្បីក្លាយជាម្ចាស់អាជីវកម្មហ្រ្វេនឆាយស្តារ៍ខហ្វហ្វី (Star Coffee)៖
  • មានអាយុមិនលើសពី ៥០ ឆ្នាំ
  • មានសញ្ជាតិខ្មែរ
  • មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការវិនិយោគ
  • ស្រឡាញ់ការលក់ និងមានសេវាកម្មល្អ
  • មានភាពរួសរាយ និងយកចិត្តទុកដាក់លើបញ្ហាសុខភាព
  • អាចអនុវត្តយ៉ាងម៉ឺងម៉ាត់តាមលក្ខខ័ណ្ឌក្រុមហ៊ុន
  • ជាមនុស្សដែលគ្មានទោស និងបណ្ដឹងរដ្ឋប្បវេណី
  • អាចចូលរួមក្នុងសកម្មភាពនានា ដូចជា ការប្រជុំ ការបណ្ដុះបណ្ដាល សិក្ខាសាលា ជាមួយក្រុមហ៊ុន ដើម្បីអភិវឌ្ឍអាជីវកម្មសិទ្ធអាជីវកម្ម។
  1. ហេតុអ្វីបានជាលោកអ្នកត្រូវតែជ្រើសរើសយកអាជីវកម្មស្តារ៍ខហ្វហ្វី (Star Coffee)?

មូលហេតុដែលលោកអ្នកត្រូវជ្រើសរើសយកស្ដារ៍ខហ្វហ្វី ៖

  • ការវិនិយោគខ្នាតតូច
  • ការសាងសង់រហ័ស មានសេវាដឹកជញ្ជូនគ្រប់ខេត្តក្រុង
  • ឱកាសក្លាយជាថៅកែផ្ទាល់ខ្លួន
  • មិនទាមទារបទពិសោធន៍ក្នុងការបើកហាងកាហ្វេ
  • មិនទាមទាបទពិសោធន៍ក្នុងការឆុងកាហ្វេ
  • មានការបង្រៀនដោយឥតគិតថ្លៃលើការឆុងកាហ្វេ
  • វត្ថុធាតុដើមមានគុណភាពនិងស្តង់ដារខ្ពស់
  • មានការជួយធ្វើទីផ្សារពីក្រុមហ៊ុន
  • មានការផ្ដល់ជូនសម្ភារៈឱ្យខ្ជីប្រើប្រាស់ពីក្រុមហ៊ុន។
  1. តើក្រុមហ៊ុនបានផ្តល់នៅអត្ថប្រយោជន៌អ្វីខ្លះទៅកាន់លោកអ្នកដែលជាដៃគូរសហការ?
  • ការគ្រប់គ្រងការផលិត និងការបង្កើតផលិតផលថ្មីៗ
  • យុទ្ធសាស្ត្រទំនាក់ទំនងទីផ្សារ
  • ការត្រួតពិនិត្យគុណភាពនិងអនាម័យ
  • ប្រព័ន្ធគ្រប់គ្រងគណនី
  • ការជួសជុល និងការថែទាំឧបករណ៍។

ដោយនៅពេលអនាគត់ Star Coffee របស់ ក្រុមហ៊ុនស៊ីភីខេមបូឌាមានគំរោងនិងពង្រីកអាជីវកម្មមួយនេះបន្ថែមនៅឆ្នាំខាងមុខគ្រប់ខេត្តក្រុងនៃប្រទេសកម្ពុជា ដើម្បីតម្រូវតាមការត្រូវការរបស់អតិថិជន។

ដូចច្នេះដើម្បីក្លាយជាម្ចាស់ហាងផ្ទាល់ដែលមានប្រាក់ចំណូលប្រចាំថ្ងៃហ្រ្វេនឆាយស្តារ៍ខហ្វហ្វី (Star Coffee) ជាជម្រើសដ៏ល្អ សំរាប់អតិថិជនដែលទើបនិងចាប់ផ្តើមធ្វើអាជីវកម្មថ្មី លើសពីនេះផងដែរ ស្តារ៍ខហ្វហ្វី(Star Coffee)ក៍មានលក់នៅផលិតផលភេសជ្ជះជាច្រើនប្រភេទដូចជា កាហ្វេ តែបៃតង តែក្រូចឆ្មា សូដា និង ប្រភេទអាហារសម្រន់ជាច្រើនទៀត ដែលមានរសជាតិឆ្ងាញ់ វត្ថុធាតុដើមមានគុណភាព មានអនាម័យ និងតម្លៃសមរម្យ។

ទំនាក់ទំនង

សម្រាប់ពត៌មានលម្អិត លោកអ្នក អាចទាក់ទងមកលេខទូរស័ព្ទ៖ 096 661 1166 រួចតាម QR Code ខាងក្រោម៖

  1. Star Coffee
  1. Facebook CP
  1. Website CP
  1. YouTube CP

អត្ថបទ៖ In Sopheng

អត្ថបទថ្មី