គណៈគ្រប់គ្រងសុវណ្ណាភូមិ ឡាយហ្វ៍ ចូលរួមក្នុងកិច្ចការសង្គមដើម្បីអបអរសាទរខួបប្រាំមួយឆ្នាំនៃការរីកចម្រើនរបស់ខ្លួន

  • 2022-06-15 02:25:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ សុវណ្ណាភូមិ ឡាយហ្វ៍ បានចុះទៅសាលាបឋមសិក្សាអូរទូច ភូមិអូរទូច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។ គណៈគ្រប់គ្រង សុវណ្ណាភូមិ ឡាយហ្វ៍ បានមានវត្តមាននៅទីនោះ ដើម្បីផ្តល់សម្ភារៈសិក្សា និងម៉ាស់ការពារ ដល់ប្អូនៗសិស្សានុសិស្ស ចំនួន៣១១ នាក់។ លើសពីនេះ សុវណ្ណាភូមិ ឡាយហ្វ៍ ក៏បានឧបត្ថម្ភថវិកាមួយលានរៀល ដល់សាលាសម្រាប់ការសាងសង់ ឬ ជួសជុលផ្សេងៗផងដែរ។ សុវណ្ណាភូមិ ឡាយហ្វ៍ ក៏បានផ្តល់ជូនឆ័ត្រធំៗដល់សាលារៀន ដើម្បីជាជម្រកម្លប់ដល់សិស្សនៅអំឡុងពេលម៉ោងសម្រាក ឬពេលចេញលេង។ សុវណ្ណាភូមិ ឡាយហ្វ៍ ផ្តល់ជូនសម្ភារៈទាំងនេះ ដើម្បីជួយដោះស្រាយដល់សិស្សក្រីក្រដែលត្រូវការជាចាំបាច់។ នាយកសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ បានសម្តែងនូវសេចក្តីរីករាយ និងថ្លែងអំណរគុណចំពោះក្រុមហ៊ុនដែលបានផ្តល់សម្ភារៈសិក្សាទាំងនេះ។

សុវណ្ណាភូមិ ឡាយហ្វ៍ ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេក្នុងស្រុក ក្នុងការផ្តល់ការការពារផ្នែកហិរញ្ញវត្ថុដល់គ្រួសារកម្ពុជា និងនាពេលបច្ចុប្បន្នកំពុងផ្តល់ការការពារហិរញ្ញវត្ថុដល់អតិថិជនជាង១៦ម៉ឺននាក់នៅទូទាំងប្រទេស។ សុវណ្ណាភូមិ ឡាយហ្វ៍ ក៏បានរួមចំណែកក្នុងកិច្ចការសង្គមដល់សហគមន៍ក្នុងស្រុកជាច្រើននៅទូទាំងប្រទេស។

លោក Loke Kah Meng អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតសុវណ្ណាភូមិ ឡាយហ្វ៍ មានប្រសាសន៍ថា "ខ្ញុំសង្ឃឹមថា សម្ភារៈសិក្សា និងម៉ាស់ការពារទាំង៣១១កញ្ចប់ សម្រាប់សិស្សានុសិស្សគ្រប់រូប នៅភូមិអូរទូច ឃុំអណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត នឹងជួយសម្រាលការលំបាកដល់សិស្ស និងសាលាបានមួយផ្នែកផងដែរ”។ លោកអគ្គនាយកបានបន្ថែមថា "សុវណ្ណាភូមិ ឡាយហ្វ៍ ក៏បានចូលរួមចំណែកក្នុងកិច្ចការសង្គមជាច្រើន ដូចជាការបរិច្ចាគមីកញ្ចប់ដល់រដ្ឋបាលរាជធានីភ្នំពេញ នៅពេលរាជធានីភ្នំពេញស្ថិតក្រោមការបិទខ្ទប់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ និងការបរិច្ចាគមីកញ្ចប់ ដល់សាលាស្រុកខ្សាច់កណ្តាល ផ្តល់ម៉ាស់ការពារដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប និងផ្តល់អាហារ ព្រមទាំងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃក្នុងគ្រួសារតាមរយៈកម្មវិធីសប្បុរសធម៌ “អរគុណកម្ពុជា” នៅតាមបណ្តាខេត្តមួយចំនួនផងដែរ។"

សកម្មភាពចូលរួមក្នុងការងារសង្គមទាំងនេះ បង្ហាញឲ្យឃើញពីភាពរឹងមាំផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន និងការទទួលបានទំនុកចិត្តខ្ពស់ពីសំណាក់អតិថិជន ក្នុងការជ្រើសរើសជាដៃគូការពារហិរញ្ញវត្ថុគ្រួសាររបស់ពួកគេ ដែលស្របទៅនឹងបេសកកម្មរបស់យើងគឺ “នៅទីនេះដើម្បីអ្នក នៅទីនេះដើម្បីកម្ពុជា”។

អំពីសុវណ្ណាភូមិ ឡាយហ្វ៍៖

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ភីអិលស៊ី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន កាណាឌីយ៉ា អ៊ិនវេសមេន ហូលឌីង ដែលមានទ្រព្យសម្បត្តិសរុបជាង ៧ ពាន់លានដុល្លារអាមេរិក និងជាកេរ្តិ៍ដំណែលតាំងពីឆ្នាំ ១៩៩១។ ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ ជាក្រុមហ៊ុនដែលមានមូលដ្ឋានហិរញ្ញវត្ថុរឹងមាំ និងជាទីទុកចិត្ត ព្រមទាំងទទួលបានពានរង្វាន់៤ឆ្នាំជាប់គ្នា ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតរីកចម្រើនលឿនបំផុតនៅកម្ពុជាក្នុងឆ្នាំ ២០១៨ ២០១៩ ២០២០ និង២០២១ ផ្តល់ដោយក្រុមហ៊ុន The Global Banking and Finance Review ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងឡុងដ៍នៃចក្រភពអង់គ្លេស និងពានរង្វាន់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានភាពច្នៃប្រឌិតជាងគេនៅកម្ពុជាឆ្នាំ២០២១ ផ្តល់ដោយស្ថាប័ន International Business Magazine ដែលមានទីស្នាក់ការនៅសហព័ន្ធអារ៉ាប់រួម ៕

អត្ថបទពេញនិយម
អត្ថបទថ្មី