ពិធីសម្ពោធបើកការសាងសង់ គម្រោង ដឹណេតឆឺរ៉ល របស់ បុរី ហ្គោលដេន ផាក

  • 2021-12-06 01:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បុរី ហ្គោលដេន ផាក បានចាប់ផ្ដើមបើកសម្ពោធសាងសង់គម្រោង ដឹណេតឆឺរ៉ល ជាគម្រោងសហគមន៍ធម្មជាតិបែបបៃតងមួយលើផ្ទៃដីសរុប ៦០ហិកតា នៅថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ ២០២១ នេះតទៅហើយ។

ក្នុងកម្មវិធីបើកសម្ពោធការដ្ឋានសាងសង់នេះ មានការអញ្ជើញចូលរួមពីសំណាក់គណៈគ្រប់គ្រងរបស់បុរី ហ្គោលដេន ផាក និងភ្ញៀវកិត្តិយស។

គម្រោង ដឹណេតឆឺរ៉ល គឺស្ថិតនៅជាប់ផ្លូវជាតិលេខ 6A គល់ស្ពានទី៩ ដោយលោកអ្នកគ្រាន់តែចំណាយពេលធ្វើដំណើរត្រឹមតែ ៣នាទី ពីផ្លូវលីយ៉ុងផាត់ និង ១២នាទី ពីស្ពានជ្រោយចង្វាប៉ុណ្ណោះ។

ដើម្បីជាការអបអរ ពិធីសម្ពោធបើកការសាងសង់គម្រោង ដឹណេតឆឺរ៉លនេះ បុរីហ្គោលដេន ផាក ក៏នឹងផ្ដល់ជូនអតិថិជននូវការបញ្ចុះតម្លៃរហូតដល់ ១០៨០០ ដុល្លារ សម្រាប់ការទិញផ្ទះនៅគម្រោង ដឹណេតឆឺរ៉ល ពេញមួយខែ គិតចាប់ពីថ្ងៃ ទី0៤ ធ្នូ ២០២១ រហូតដល់ថ្ងៃ ទី0៤ មករា ២០២២។

លោកអ្នកនឹងទទួលបាននូវបទពិសោធរស់នៅក្នុងសហគមន៍ដែលច្រើនសម្បូរបែប ក្នុងផ្ទៃដីសរុប ៦០ហិកតា រួមជាមួយសួនធម្មជាតិដ៏ធំ ទំហំរហូតដល់ ៤,៥ ហិកតា រួមមានក្លិបហៅស៍ អាងហែលទឹកធំខាងក្រៅ ផ្លូវសម្រាប់រត់ ក្លឹបហាត់ប្រាណ និងកន្លែងសម្រាប់ក្មេងលេង។

គម្រោង ដឹណេតឆឺរ៉ល ជាសហគមន៍ធម្មជាតិបែបបៃតង ល្អសម្រាប់ការរស់នៅក្នុងបរិកាសបែបថ្មី មានបរិស្ថានពោរពេញដោយភាពស្រស់ស្រាយបែបធម្មជាតិ រួមទាំងភាពទាក់ទាញ និងភាពស៊ីវីល័យ គួរឱ្យចង់រស់នៅប្រកបដោយភាពថ្លៃថ្នូរក្នុងសង្គម និងស្ថិតក្នុងតំបន់មានសក្តានុពលសេដ្ឋកិច្ចខ្លាំង មានទន្លេអមសងខាងដែលនឹងបង្កើនភាពស្រស់ស្រាយមួយកម្រិតទៀតដល់ការរស់នៅក្នុងបុរី។

បន្ថែមឱ្យកាន់តែសម្បូរបែប មានច្រើនជម្រើសសម្រាប់លោកអ្នកដែរមានបំណងចង់មករស់នៅក្នុងបុរី ហ្គោលដេន ផាក មានជាប្រភេទផ្ទះដូចជា វីឡាឃីង វីឡាឃ្វីន វីឡាព្រីន វីឡាភ្លោះ វីឡាកូនកាត់ និងហូមអហ្វីស ដែលពេញនិយម និងទាន់សម័យសម្រាប់ការរស់នៅ។ លំនៅឋាននីមួយៗ ត្រូវបានសាងសង់ និង រចនាម៉ូតយ៉ាងយកចិត្តទុកដាក់ដោយ ស្ថាបត្យករ និង វិស្វករជំនាញៗមានបទបទពិសោធជាច្រើនឆ្នាំ ដើម្បីធានាបាននូវភាពឥតខ្ចោះការសាងសង់ផ្ទះ។

ម្ចាស់គម្រោងមួយនេះ មានបទពិសោធក្នុងការសាងសង់បុរីអស់រយៈពេលជាង ១០ឆ្នាំ មកហើយ។ គ្រប់ការសាងសង់តែងតែផ្ដល់ជូននូវ គុណភាពរឹងមាំ សេវាកម្មល្អ សោភ័ណភាពប្រណីតភាព និងសុវត្ថិភាពពេញលេញ រួមជាមួយនឹងបរិស្ថានស្អាតស្រស់បំព្រង ធ្វើឱ្យអតិថិជនទទួលបាននូវការរស់នៅប្រកបដោយភាព ស្រស់ ស្រឡះ ធម្មជាតិ។

បច្ចុប្បន្ននេះលោកអ្នកអាចអញ្ជើញមកទទួលការប្រឹក្សាព័ត៌មានលម្អិតអំពីគម្រោង ដឹណេតឆឺរ៉ល ដោយផ្ទាល់ជាមួយនឹងអ្នកប្រឹក្សាផ្នែកលក់នៅគ្រប់ការិយាល័យលក់ ដែលមានទីតាំងក្បែរលោកអ្នករៀងរាល់ម៉ោងធ្វើការ។

សម្រាប់ព័ត៌មានបន្ថែម អាចទំនាក់ទំនងមកកាន់៖

អត្ថបទ៖ សុខុន សុម៉ាភាវី

អត្ថបទថ្មី