ដំណឹងល្អ! ធ្វើដំណើរទៅថៃ មិនចាំបាច់ធ្វើចត្តាឡីស័កឡើយ តែតម្រូវឲ្យអនុវត្តគោលការណ៍មួយចំនួន
- 2021-12-06 07:32:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដំណឹងល្អ! ធ្វើដំណើរទៅថៃ មិនចាំបាច់ធ្វើចត្តាឡីស័កឡើយ តែតម្រូវឲ្យអនុវត្តគោលការណ៍មួយចំនួន
ចន្លោះមិនឃើញ
ចាប់ពីពេលនេះតទៅ ការធ្វើដំណើរពីប្រទេសកម្ពុជា ទៅកាន់ប្រទេសថៃ មិនតម្រូវឲ្យធ្វើចត្តាឡីស័ក នៅពេលទៅដល់នោះឡើយ ក្រោយពីកម្ពុជា បានប្រកាសលើកលែងការធ្វើចត្តាឡីស័កដូចគ្នានេះ សម្រាប់ភ្ញៀវទេសចរបរទេសដែលចាក់វ៉ាក់សាំងរួចរាល់។
ប៉ុន្តែ ទោះបីជាយ៉ាងណា ដើម្បីទទួលបានការលើកលែងនេះ នៅមុនពេលចេញដំណើរ លោកអ្នកត្រូវបានតម្រូវឲ្យអនុវត្តតាមគោលការណែនាំមួយចំនួនរបស់ប្រទេសថៃ ដូចជា៖
-ចុះឈ្មោះដើម្បីទទួលបានលិខិតអនុញ្ញាត Thailand Pass៖ អ្នកដំណើរទាំងត្រូវចុះឈ្មោះតាមអុិនធឺណិត តាមរយៈគេទំព័រ tp.consular.go.th ដើម្បីទទួលបាន QR Code រយៈពេល៧ថ្ងៃមុនចេញដំណើរ
-បង្ហាះបណ្ណចាក់វ៉ាក់សាំងដែលបានចាក់ពេញលេញ៖ លោកអ្នកត្រូវប្រាកដថា បានចាក់វ៉ាកសាំងពេញលេញរួចរាល់ក្នុងរយៈពេលយ៉ាងហោចណាស់រយៈពេល២៤ថ្ងៃ មុនពេលធ្វើដំណើរ ហើយវ៉ាក់សាំងទាំងនោះ ត្រូវតែមានការទទួលស្គាល់ដោយក្រសួងសុខភាពសាធារណៈរបស់ថៃ ឬអង្គការសុខភាពពិភពលោក (WHO)
-ធ្វើតេស្ត RT-PCR៖ លោកអ្នកតម្រូវឲ្យធ្វើតេស្ត RT-PCR និងទទួលវិញ្ញាបនបត្រលទ្ធផលអវិជ្ជមានក្នុងរយៈពេល៧២ម៉ោង មុនពេលចេញ
-ឯកសាធារ៉ាប់រង៖ លោកអ្នកតម្រូវឲ្យមានការធានារ៉ាប់រងសម្រាប់ការធ្វើដំណើរជាមួយនឹងការធានារ៉ាប់រងអប្បបរមា ៥០.០០០ដុល្លារអាមេរិក ដោយមិនគ្របដណ្តប់តែលើជំងឺកូវីដ ១៩។ ក្នុងន័យនេះមានន័យថា តម្លៃនៃសេវាធានារ៉ាប់រងសុខភាព អាស្រ័យទៅលើរយៈពេលនៃការស្នាក់នៅ និងក្រុមហ៊ុនធានារ៉ាប់រងដែលអ្នកជ្រើសរើស ដែលមានតម្លៃចាប់ពី ៥០០បាត ឬ១៥ដុល្លារ ឡើងទៅតែប៉ុណ្ណោះ ជាមួយនឹងការផ្តល់ជូនការធានាជាអប្បបរមាចំនួន៥ម៉ឺនដុល្លារ។ អត្ថប្រយោជន៍នៃការទិញធានារ៉ាប់រងគឺថា ប្រសិនបើអ្នកឆ្លងវីរុសកូវីដ ១៩ ពេលនៅប្រទេសថៃ លោកអ្នកអាចប្រើសេវាធានារ៉ាប់រងសុខភាពនេះ ដើម្បីទទួលបានការព្យាបាលដោយឥតគិតថ្លៃ រហូតដល់ក្នុងទំហំទឹកប្រាក់ ៥០.០០០ដុល្លារ។ លោកអ្នកអាចទិញពីក្រុមហ៊ុនធានារ៉ាប់រងដែលទទួលស្គាល់ជាអន្តរជាតិពីប្រទេសណាក៏បាន ប៉ុន្តែ គួរតែទិញធានារ៉ាប់រងពីក្រុមហ៊ុនថៃ ព្រោះលោកអ្នកកំពុងស្ថិតនៅប្រទេសថៃ ហេតុនេះ ងាយស្រួលក្នុងការប្រើប្រាស់ ពេលជួបឧប្បត្តិហេតុនានា។ លោកអ្នកអាចស្នើសុំសេវាធានារ៉ាប់រងសុខភាព ដើម្បីដាក់ពាក្យ Thailand Pass ពីក្រុមហ៊ុនថៃ តាមរយៈគេហទំព័រ៖ https://www.travel2thai.com/ តាមរយៈ Visa Card, Master Card និង Union Pay Card។
-ឯកសារកក់សណ្ឋាគារ AQ ដែលបានបញ្ជាក់រួច (រួមទាំង SH+)៖ លោកអ្នកត្រូវកក់ទុក១យប់នៅ Alternative Quarantine (AQ) ឬសណ្ឋាគារ SH+ និងតម្រូវឲ្យមានការបញ្ជាក់ការទូទាត់ (Payment Confirmation)
នៅពេលដែលលោកអ្នកទៅដល់ លោកអ្នកតម្រូវឲ្យ៖
-ធ្វើតេស្ត RT-PCR៖ លោកអ្នកតម្រូវឲ្យធ្វើតេស្ត RT-PCR ១លើក ដែលជាការចំណាយរបស់អ្នកដំណើរដែលរួមបញ្ចូលក្នុងពេលធ្វើការកក់សណ្ឋាគារ
-ធ្វើចត្តាឡីស័ក១យប់ នៅ Alternative Quarantine (AQ) ឬសណ្ឋាគារ SH+ ពេលរង់ចាំលទ្ធផលតេស្ត RT-PCR
អ្វីដែលកាន់តែមានទំនុកចិត្តទៀតនោះ ក្រុមហ៊ុនផ្ដល់នូវការហោះហើរដែលមានស្តង់ដារសុខភាព និងសុវត្ថិភាពខ្ពស់ ដោយក្រុមហ៊ុនប្រតិបត្តិតាម AirAsia ស្តង់ដាសុខភាព និងសុវត្ថិភាពខ្ពស់ រួមមាន បុគ្គលិកត្រូវបានចាក់វ៉ាក់សាំងរួចរាល់ទាំងអស់ ប្រើបច្ចេកវិទ្យាដោយមិនចាំបាច់ទាក់ទងផ្ទាល់,ការរក្សាគម្លាត ការវាស់កម្ដៅ នៅក្នុងយន្តហោះបំពាក់ដោយតម្រង HEPA សម្លាប់មេរោគបាន ១០០% និងការបាញ់ថ្នាំសម្រាប់មេរោគគ្រប់ជើងហោះហើរទាំងអស់។
ប្រទេសថៃ ជាប្រទេសដំបូងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលបានបើកស្វាគមន៍ភ្ញៀវទេសចរឡើងវិញកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ថ្មីៗនេះ។ ប្រទេសនេះ សម្បូរទៅដោយកន្លែងកម្សាន្តជាច្រើន មិនថានៅតាមបណ្ដាខេត្ត ឬ នៅក្នុងទីក្រុង ជាក់ស្ដែងទីក្រុងបាងកក ដែលជាទីកន្លែងនៃការដើរទិញទំនិញដ៏សម្បូរបែបនិងរស់រវើក សម្បូរដោយអាគារទំនើបៗ និងអាហារដ៏ឈ្ងុយឆ្ងាញ់ជាច្រើនប្រភេទ។
មិនតែប៉ុណ្ណោះ ទីក្រុងងបាងកក ក៏មានមន្ទីរពេទ្យធំៗលំដាប់អន្តរជាតិដែលផ្ដល់នូវសេវាកម្ម ព្យាបាល ពិនិត្យសុខភាព និងថែរក្សាសម្រស់ ឈានមុខគេ ជាមួយតម្លៃសមរម្យ។ លើសពីនេះនៅមានអ្វីៗជាច្រើន ដែលទាក់ទាញ និងគួរឱ្យចង់ស្វែងយល់ជាច្រើនទៀត ជាពិសេសផ្ដល់នូវការកម្សាន្តពោពេញដោយភាពរីករាយដែលមិនចេះចប់។
ហោះហើរក្នុងតម្លៃដ៏ទាបជាពិសេសជាមួយក្រុមហ៊ុនអាកាសចរណ៍ដ៏ល្អ
ក្រោយពីប្រទេសកម្ពុជា និងថៃ លើកលែងការធ្វើចត្តាឡីស័ក ដូចគ្នា ក្រុមហ៊ុនអាកាសចរណ៍ AirAsia ក៏ប្រកាសចាប់ផ្តើមសេវាហោះហើរអន្តរជាតិរបស់ខ្លួនឡើងវិញផងដែរ ពោលពីរាជធានីភ្នំពេញ ទៅកាន់រាជធានីបាងកក (អាកាសយានដ្ឋាន Don Mueang) ចាប់ពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ដោយហោះហើរ៣លើកក្នុង១សប្តាហ៍ (ថ្ងៃពុធ ថ្ងៃសុក្រ និងថ្ងៃសៅរ៍)។
អ្វីដែលកាន់តែពិសេសនោះគឺថា លោកអ្នកអាចចាប់ផ្តើមកក់ពីឥឡូវនេះ ជាមួយនឹងតម្លៃត្រឹមតែ៥៥ដុល្លារប៉ុណ្ណោះ សម្រាប់អ្នកដំណើរមានសមាជិកច្រើននាក់ និង៥៧ដុល្លារអាមេរិក សម្រាប់អ្នកដំណើរដែលមានសមាជិកតិច ខណៈដែលក្រុមអាកាសចរណ៍ AirAsia នៅតែរក្សាតម្លៃទាបទាំងមុន និងក្រោយបញ្ហាកូវីដ ១៩។
ស្របពេលជាមួយគ្នានេះ លោកអ្នកក៏អាចធ្វើដំណើរពីរាជធានីភ្នំពេញ ទៅកាន់ទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ជាមួយនឹងតម្លៃហោះហើរដ៏ទាប ផងដែរ ខណៈដែលក្រុមហ៊ុនអាកាសចរណ៍ AirAsia នឹងចាប់ផ្តើមដំណើរការជើងហោះហើររបស់ខ្លួនចាប់ពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ តទៅ។
ដើម្បីទទូលបានព័ត៌មានថ្មីៗ និងប្រូម៉ូសិនពិសេសៗពី AirAsia សូមតាមដាននៅលើ Twitter (@airasiaTH) និងទំព័រ Facebook (facebook.com/airasiatravels.th)៕