Mazda2 Hybrid ឆ្នាំ២០២២ ស៊ីសាំង ៤លីត្រ/១០០គ.ម ការពិតជាឡាន Toyota ប្តូរតែម
- 2021-12-07 02:14:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Mazda2 Hybrid ឆ្នាំ២០២២ ស៊ីសាំង ៤លីត្រ/១០០គ.ម ការពិតជាឡាន Toyota ប្តូរតែម
ចន្លោះមិនឃើញ
ក្រុមហ៊ុន Mazda បានប្រកាសចេញរថយន្ត Mazda2 Hybrid ស៊េរីឆ្នាំ២០២២ ជាផ្លូវការ សម្រាប់ទីផ្សារអឺរ៉ុប ដែលការពិតវាជារថយន្ត Toyota Yaris ប្តូរតែមប៉ុណ្ណោះ។
រថយន្ត Mazda2 Hybrid ឆ្នាំ២០២២ ដែលខ្ចីតួខ្លួនពី Toyota Yaris មានការឌីហ្សាញដូចគ្នាស្ទើរតែទាំងស្រុង ខណៈកាប៊ីនខាងក្នុងក៏ដូចគ្នាដែរ ពោលគឺខុសប្លែកតែត្រង់ឡូហ្គូលើដៃចង្កូត និង អក្សរលើកម្រាលជើងប៉ុណ្ណោះ។
រថយន្តខ្នាតតូចនេះត្រូវបានផលិតលើគ្រោងឆ្អឹង TNGA-B Architecture ដែលមានប្រវែងសរុប ៣,៩៤ម៉ែត្រ និងប្រវែងពីកង់មុខទៅកង់ក្រោយ ២,៥៥ម៉ែត្រ។ វាប្រើប្រាស់ម៉ាស៊ីន Hybrid របស់ Toyota ដែលមានកម្លាំងសរុប ១១៤សេះ និងកម្លាំងរមួល ១៦៩ញ៉ូតុនម៉ែត្រ ហើយប្រើប៉ុងមុខ។
រថយន្ត Mazda2 Hybrid នេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៩,៧វិនាទី ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺកម្រិតស៊ីសាំងរបស់វា ដោយជាមធ្យមត្រឹមតែ ៤លីត្រប៉ុណ្ណោះក្នុង ១០០គីឡូម៉ែត្រ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Mazda មិនទាន់បានបញ្ចេញតម្លៃនៃរថយន្ត Mazda2 Hybrid នេះនៅឡើយទេ៕