Facebook ប្រាប់ពីអនុសាសន៍សំខាន់ៗក្នុងការជួយឲ្យ SME ក្នុងអាស៊ីប៉ាស៊ីហ្វិក ជោគជ័យ ក្នុងឆ្នាំ២០២២
- 2021-12-07 07:39:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Facebook ប្រាប់ពីអនុសាសន៍សំខាន់ៗក្នុងការជួយឲ្យ SME ក្នុងអាស៊ីប៉ាស៊ីហ្វិក ជោគជ័យ ក្នុងឆ្នាំ២០២២
ចន្លោះមិនឃើញ
Facebook ដែលជាបណ្តាញសង្គមមានអ្នកប្រើប្រាស់ច្រើនជាងគេក្នុងពិភពលោក និងទើបតែបានប្តូរឈ្មោះទៅជា Meta បានបញ្ជាក់ក្នុងព្រឹត្តិការន៍ទិវាសារព័ត៌មានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ខ្លួន កាលពីសប្តាហ៍មុនថា Meta នឹងផ្តោតជាសំខាន់ក្នុងការជួយឲ្យអាជីវកម្មខាតតូច និងមធ្យម កាន់តែមានទូលំទូលាយ និងទទួលបានជោគជ័យមួយកម្រិតទៀតក្នុងឆ្នាំ២០២២២។
បេសកកម្មនៅក្នុងឆ្នាំថ្មីរបស់បណ្តាញសង្គមយក្សមួយនេះ ក៏ផ្តោតជាពិសេសទៅលើការជួយឲ្យប្រជាពលរដ្ឋរក្សាទំនាក់ទំនងគ្នាជានិច្ច លុបបំបាត់ព័ត៌មានក្លែងក្លាយទាក់ទងនឹងជំងឺ និងវ៉ាក់សាំងកូវីដ ១៩ ក៏ដូចជា ការណែនាំនូវផលិតផលថ្មីរបស់ខ្លួន និងចូលរួមក្នុងកម្មភាពសង្គមនានា។
Meta គឺជាមជ្ឈមណ្ឌលសម្រាប់អាជីវកម្មខាតតូច និងធម្យម ហើយអាជីវកម្មច្រើនជាង២០០លាន ប្រើប្រាស់ App របស់បណ្តាញសង្គមមួយនេះជារៀងរាល់ខែ ដើម្បីបង្កើតយីហោហាង និងផ្សព្វផ្សាយទៅកាន់អតិថិជនរបស់ខ្លួន។
គិតត្រឹមឆ្នាំ២០២១នេះ Meta បានបើកសិក្សាសាលាបណ្តុះបណ្តាលចំនួន៤៥០លើក ដើម្បីផ្តល់ការបណ្តុះអាជីវកម្មខ្នាតតូច និងមធ្យមចំនួន៧១០០០ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលមានអ្នកប្រើប្រាស់សរុបច្រើនជាង៧០០លាននាក់។
ហេតុនេះ ដើម្បីចូលរួមជួយឲ្យ SME កាន់តែមានភាពទូលំទូលាយ និងទទួលបានជោគជ័យ Meta នឹងជួយដល់ម្ចាស់អាជីវកម្មឲ្យ Boost ឲ្យចំគោលដៅ តាមរយៈការផ្តល់រាល់ធនធាននានា ការអប់រំ និងភាពជាអ្នកដឹកនាំដើម្បីជួយឲ្យម្ចាស់អាជីវកម្មទាំងនោះ ត្រៀមខ្លួនឲ្យរួចរាល់សម្រាប់រដូវកាលសំខាន់ៗសម្រាប់ទិញទំនិញ។
ម្ចាស់អាជីវកម្មច្រើនជាង៥១លាននាក់ នៅតំបន់អាស៊ីអាគ្នេយ៍ បានប្រើប្រាស់មាតិការ «Boost with Facebook» ដើម្បីស្តាប់ពីគន្លឹះសំខាន់ៗដើម្បីដល់អាជីវកម្មរបស់ខ្លួន។ ជាមួយគ្នានេះ Meta ក៏បានបង្កើតយុទ្ធនាការមួយឈ្មោះថា SheMeansBusiness ផងដែរ ដែលជាយុទ្ធនាការរយៈពេលវែងរបស់ខ្លួន ដើម្បីជួយដល់ស្ត្រីជាម្ចាស់អាជីវករ តាមរយៈការផ្តល់ការបណ្តុះបណ្តាល និងការអប់រំនានាផ្នែកហិរញ្ញវត្ថុ។
បច្ចុប្បន្ន នៅតំបន់អាស៊ីប៉ាស៊ីហ្វិក Meta បានបង្កើតដៃគូសហគមន៍ចំនួន២៦ និងបានពង្រីកវត្តមានរបស់ខ្លួនដល់១៤ប្រទេសរួចមកហើយ។ ជាមួយគ្នានេះ Meta ក៏បានផ្តល់អនុសាសន៍នានា ដើម្បីជួយឲ្យអាជីវកម្មខ្នាតតូច និងមធ្យម ទទួលបានជោគជ័យផងដែរ ដូចជា ប្រើប្រាស់សារដើម្បីផ្តល់ព័ត៌មានល្អនានាជាមួយនឹងអតិថិជន លើកទឹកចិត្ត និងទាក់ទាញអតិថិជនតាមរយៈការផលិតវីដេអូនានា និងត្រៀមខ្លួនឲ្យរួចរាល់សម្រាប់ទិវា Mega Sales។
ក្នុងន័យនេះមានន័យថា អាជីវកម្មបច្ចុប្បន្នកំពុងតែងាកទៅរកបណ្ដាញសង្គមច្រើនលើសការរំពឹងទុក។ មនុស្សជាច្រើនរកឃើញផលិតផលដែលខ្លួនចូលចិត្ដតាមរយៈការបង្ហោះរបស់មិត្ដភក្ដិ។ បើពួកគេអាចផ្ញើសារឱ្យគ្នាក្នុងគោលបំណងមុខជំនួញដូចទៅនឹងផ្ញើសារទៅឱ្យមិត្ដភក្ដិ នោះវាពិតជាបង្កើតឱ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំង ហើយអាជីវកម្មក៏កាន់តែរីកលូតលាស់ផងដែរ។
ដោយឡែក សម្រាប់ទិវា Mega Sale វិញ ព្រឹត្តិការណ៍ទាំងនេះរួមផ្សំបញ្ចូលគ្នារវាងការកម្សាន្ដ និងការដើរទិញទំនិញ ហើយវានៅតែបន្ដមានប្រជាប្រិយភាពទូទាំងតំបន់របស់យើង។ អ្នកស្រី Sapna Nemani ដែលជា Chief Product and Solutions Officer ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៅក្រុមហ៊ុន Publicis Groupe បានបង្ហាញគន្លឹះសំខាន់ ៣ចំណុចចំពោះទិន្នាការនេះ។ ទីមួយគឺថា ថ្ងៃ Mega Sale Days កំពុងក្លាយជាជំហានចាប់ផ្ដើមសម្រាប់អ្នកទិញផលិតផលអនឡាញលើកដំបូង។
ទីពីរ វាលែងជាកម្មវិធីលក់ផលិតផលបញ្ចុះតម្លៃធម្មតាទៀតហើយ មនុស្សម្នាមានបំណងជ្រើសរើសម៉ាកយីហោផលិតផលល្អៗ និងពិតប្រាកដ ដែលពួកគេជឿជាក់លើ។ ទីបី ឥរិយាបថអតិថិជនកាន់តែមានទំនាក់ទំនងរស់រវើកក្នុងសង្គម និងចង់សាកអ្វីថ្មីៗ។ ការណែនាំរបស់អ្នកស្រី Sapna Nemani ទៅកាន់អតិថិជនរបស់គាត់ គឺការរៀបចំផែនការជាមុន ដោយកុំផ្ដោតសំខាន់តែទៅលើថ្ងៃដាក់លក់ទាំងនោះ។ វាមិនមែនត្រឹមតែជាការបញ្ចុះតម្លៃនោះទេ ប្រការសំខាន់គឺត្រូវបង្កើតយីហោល្អប្រកបដោយការជឿទុកចិត្ដ។
សម្រាប់ការបង្កើតវីដេអូវិញ eMarketer របស់ Meta បានឱ្យដឹងថា អ្នកទស្សនាវីដេអូឌីជីថលនៅតំបន់អាស៊ីប៉ាស៊ីហ្វិក នឹងកើនលើស ២ពាន់លាននាក់នៅត្រឹមឆ្នាំ២០២២ ពោលគឺលឿនជាងការរំពឹងទុកមួយឆ្នាំ។ នៅលើភ្លែតហ្វមរបស់យើង វីដេអូបានក្លាយជាជម្រើសមធ្យោបាយទីមួយដែលមនុស្សប្រើប្រាស់ផលិតផលរបស់យើង និងបង្ហាញអ្វីជាខ្លួនពួកគេ។ តើអាជីវកម្មនីមួយៗគួរធ្វើបែបណា? ចូរស្វែងយល់ពីវត្ថុបំណងថា តើត្រូវបង្កើតម៉ាកយីហោ ឬទាក់ទាញអតិថិជនបន្ថែម បន្ទាប់មកចាប់ផ្ដើមពីចំណុចនោះទៅ។
រាប់ចាប់ពីធែក (Tag) ផលិតផលដែលអាចឱ្យលោកអ្នកទិញផលិតផលនោះដោយផ្ទាល់បានពីវីដេអូ រហូតដល់ការសាកប្រើផលិតផលមុនពេលសម្រេចចិត្ដទិញដោយប្រើប្រាស់បច្ចេកវិទ្យា AR វីដេអូចល័តអាចផ្តល់បទពិសោធដូចបានទៅដល់ហាងផ្ទាល់។ អាជីវកម្មនានាបច្ចុប្បន្ននេះ មានមធ្យោបាយជាច្រើនក្នុងការទាក់ទាញអតិថិជនតាមរយៈវីដេអូលើភ្លែមហ្វមរបស់ក្រុមហ៊ុន Meta រាប់ចាប់ពីការផ្សព្វផ្សាយពាណិជ្ជកម្មក្នុង Messenger ពាណិជ្ជកម្មអំឡុងពេលផ្សាយវីដេអូ និង Instant Experiences។ វាជាប្រភេទពាណិជ្ជកម្មពេញអេក្រង់ ដែលធ្វើឱ្យអ្នកទស្សនាកាន់តែរំភើប។
ទោះបីជាបច្ចេកវិទ្យានៅបន្ដអភិឌ្ឍឥតឈប់ឈរយ៉ាងណាក៏ដោយ ក៏នៅមានរឿងមួយដែលមិនផ្លាស់ប្ដូរ នោះគឺ មនុស្សត្រូវការការប្រាស្រ័យទាក់ទងក្នុងមុខជំនួញនានាទៅតាមទម្លាប់របស់មនុស្ស និងជាលក្ខណៈឯកជន។ នេះជាមូលហេតុដែលទិន្ននាការសង្គមនឹងនៅតែជាចំណុចវិសេសសម្រាប់អាជីវកម្ម៕