អនុវត្តវិធីសាស្រ្តបីយ៉ាងនេះ លោអ្នកនឹងអាចគ្រប់គ្រង និងស្រូបទាញលុយចូលក្នុងជីវិតរបស់អ្នក

  • 2021-12-08 03:32:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នកទាំងអស់គ្នាធ្លាប់ឆ្ងល់ដែរទេថា មនុស្សយើងកើតមកមានដៃពីរ ជើងពីរ និងខួរក្បាលមួយដូចគ្នា តើហេតុអ្វីមានអ្នកមានហើយនិងអ្នកក្រ បុគ្គលជោគជ័យនិងបុគ្គលដែលបរាជ័យ? តើពួកគេមានវិន័យ វិធីសាស្ត្រយ៉ាងណាដើម្បីឲ្យពួកគេក្លាយទៅជាអ្នកមាន? ទាំងនេះវិធីសាស្រ្តបីយ៉ាង ដើម្បីស្រូបទាញលុយចូលមកក្នុងជីវិតរបស់អ្នកបាន៖

១. បណ្តាក់ទុនទៅលើជីវិតរបស់អ្នក

អ្នកត្រូវតែធ្វើឲ្យខ្លួនអ្នកពូកែមានចំណេះជំនាញ មានគុណភាព លុយនឹងរត់ចូលមករកអ្នកបាន លុះត្រាតែអ្នកបង្កើនសមត្ថភាពរបស់អ្នកពីមួយថ្ងៃទៅមួយថ្ងៃឲ្យស្ទាត់ ទាំងចំណេះដឹងទាំងជំនាញ អ្នកត្រូវតែរៀនជារៀងរាល់ពេលវេលា។ នៅពេលដែលអ្នកមិនជំនាញ មិនពូកែ លុយ មិនដែលមករកអ្នកឡើយ តែនៅពេលណាដែលអ្នកពូកែ ចេះបណ្តាក់ទុនជាមួយខ្លួនឯង រកចំនេះដឹង បន្ថែមជំនាញអោយពូកែឲ្យលេចធ្លោខ្លាំងឡើងមកនោះ អ្នកនឹង មានឳកាសរកចំណូលកាន់តែច្រើន ពេលនោះអ្នកនឹងមានតម្លៃ លុយក៏មករកអ្នក មនុស្សក៏មករកអ្នកដើម្បីដោះស្រាយញ្ហាអោយពួកគេ។

២. រៀនទាំងភាពជោគជ័យនិងការបរាជ័យ

នៅពេលដែលធ្វើអ្វីបានសម្រចបានជោគជ័យ អ្នកក៏នឹងមានសប្បាយចិត្ត មានកម្លាំងចិត្តស៊ូបន្ត តែនៅពេលដែលអ្នក ធ្វើអ្វីមួយបរាជ័យអ្នកក៏នឹងបាននូវបទពិសោធន៍ ជាមេរៀនរហូតដល់អ្នកជោគជ័យ។ មួយវិញទៀតអ្នកត្រូវតែរៀនធ្វើសកម្មភាព អនុវត្តន៍ដោយផ្ទាល់ផង ពីព្រោះថាវាមិនដូចទៅនឹងអ្វីដែលអ្នកបានស្វែងយល់ ពីតម្រា ពីសៀវភៅទេ អ្វីគ្រប់យ៉ាងវាជាជីវិតពិត អ្នកត្រូវតែហ៊ានធ្វើ កុំតាំងខ្លួនជាអ្នកជោគជ័យក្លែងក្លាយ អ្វីគ្រប់វាកើតពីសកម្មភាពទង្វើរបស់អ្នក។ អ្នកចង់ជោគជ័យអ្នកត្រូវតែ ចាប់ផ្តើមសកម្មភាពធ្វើវាអោយបាន។

៣. មានវិន័យចំពោះខ្លួនឯង

នៅពេលដែលអ្នកមិនមានវិន័យចំពោះខ្លួនឯង អ្នកប្រាកដណាស់ច្បាស់ជាមិនដល់គោលដៅដែលអ្នកចង់បាន គោលបំណងដែលអ្នកចង់សម្រេច ដូច្នេះអ្នកត្រូវតែមានវិន័យចំពោះខ្លួនឯង នូវក្នុងការធ្វើអ្វីមួយ។ ត្រូវដាក់ចិត្តដាក់កាយ នៅក្នុងការធ្វើវាអោយបានសម្រេច នៅពេលដែលអ្នកជួបបញ្ហា អ្នកលំបាក អ្នកអាចរុញរា តែអ្នកកុំមានគំនិតបោះបង់ចោលក្តីស្រមែអ្នកអោយសោះ បញ្ហានឹងធ្វើអោយអ្នករឹងមាំ ចេះតស៊ូ ដោយមិនបង់បោះចោលអ្វីដែលងាយៗ ការមានវិន័យចំពោះខ្លួនឯង នឹងធ្វើអោយអ្នកសម្រេចបាននូវរាល់ភារកិច្ច ពីព្រោះថាអ្នកមានទំនួលខុសត្រូវលើជីវិតអ្នក យ៉ាងច្បាស់លាស់៕

ប្រភព៖ YouTube   អត្ថបទដោយ៖ សាន​ សុធារដ្ឋ

អត្ថបទថ្មី