ក្រុមហ៊ុនផលិតរថយន្តកូរ៉េ SsangYong Motor ត្រូវបានលក់ឲ្យក្រុមបណ្តាក់ទុនក្នុងស្រុក

  • 2022-01-11 02:58:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នកវិនិយោគមួយក្រុមដែលត្រូវបានដឹកនាំដោយក្រុមហ៊ុនផលិតរថយន្តអគ្គិសនីកូរ៉េ Edison Motors បានយល់ព្រមទិញក្រុមហ៊ុនកំពុងជាប់បំណុល SsangYong Motor ក្នុងទំហំទឹកប្រាក់៣០៥ពាន់លានវ៉ុន (ស្មើនឹង២៥៤,៦៥លានដុល្លារអាមេរិក)។ នេះបើយោងទៅតាមការបញ្ជាក់របស់ក្រុមហ៊ុន SsangYong Motor កាលពីថ្ងៃចន្ទ។

SsangYong កំពុងតែជាប់បំណុលជាច្រើន ហើយការលក់រថយន្តរបស់ពួកគេកាលពីឆ្នាំមុន បានធ្លាក់ចុះមកនៅត្រឹម៨៤.៤៩៦គ្រឿងប៉ុណ្ណោះ ពោលគឺធ្លាក់ចុះប្រមាណជា២១% បើធៀបទៅនឹងឆ្នាំមុនមួយទៀត។ នេះបើយោងទៅតាមកំណត់ត្រារបស់ក្រុមហ៊ុនផលិតរថយន្តមួយនេះ។

ក្រុមហ៊ុន SsangYong Motor បានបញ្ចេញរបាយការណ៍ពីការខាតបង់ប្រតិបត្តិការចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២១ ក្នុងទំហំទឹកប្រាក់២៣៨ពាន់លានវ៉ុន ពីប្រាក់ចំណូលដែលមានចំនួន១,៨ទ្រីលានវ៉ុន។

SsangYong ត្រូវបានតុលាអនុញ្ញាតឲ្យគ្រប់គ្រងទ្រព្យសម្បត្តិខ្លួនក្នុងពេលមានវិវាទ បើគិតចាប់តាំងពីខែមេសា ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារ ក្រុមហ៊ុនផលិតរថយន្តនេះឡើងវិញ ក្រោយពីម្ចាស់ភាគហ៊ុនធំ Mahindra មិនអាចស្វែងរកអ្នកទិញបាន។

ក្រុមហ៊ុនផលិតរថយន្តឥណ្ឌា Mahindra ដែលកាន់កាប់ភាគហ៊ុន៧៥%ក្នុងក្រុមហ៊ុន SsangYong កាលពីចុងខែកញ្ញា បានស្វែងរកអ្នកទិញភាគហ៊ុនម្នាក់ ដើម្បីលក់ភាគហ៊ុនភាគច្រើន ឬទាំងអស់ ដែលខ្លួនបានទិញ នៅពេលដែលក្រុមហ៊ុនរបស់កូរ៉េខាងត្បូងមួយនេះ ជិតខ្ស័យធន់ ក្នុងឆ្នាំ២០១០៕

ប្រភព៖ CNA   ប្រែ​សម្រួល៖ In Sopheng

អត្ថបទថ្មី