មិនធម្មតា! ត្រឹមតែ១ខែ Tesla លក់រថយន្តដែលផលិតនៅចិន បានជាង៧ម៉ឺនគ្រឿង

  • 2022-01-12 03:03:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីសហរដ្ឋអាមេរិក Tesla Inc បានលក់រថយន្តដែលដំឡើងនៅប្រទេសចិន បានចំនួន៧០.៨៤៧ គ្រឿង នៅក្នុងខែធ្នូ ដែលជាអត្រាប្រចាំខែដ៏ខ្ពស់បំផុត បើគិតចាប់តាំងពីក្រុមហ៊ុននេះ ចាប់ផ្តើមដំឡើងរថយន្តលក់នៅទីក្រុងស៊ាងហៃ ក្នុងឆ្នាំ២០១៩។ នេះបើយោងទៅតាមទិន្នន័យដែលសមាគមរថយន្តដឹកអ្នកដំណើររបស់ចិន (CPCA) បានបង្ហាញកាលពីថ្ងៃអង្គារ។

ចូល​រួម​ក្នុងតេឡេក្រាមតាមរយៈ៖ https://t.me/SabayNewsBusiness ដើម្បី​ទទួល​បាន​ព័ត៌​មាន​សេដ្ឋ​កិច្ចជាតិ និង​អន្តរ​ជាតិ​ថ្មី​ៗ

ចំនួននៃការលក់នៅក្នុងខែធ្នូរបស់ក្រុមហ៊ុន Tesla ក្នុងនោះរាប់បញ្ចូលទាំងការលក់ចេញទៅក្រៅប្រទេសចំនួន២៤៥គ្រឿងផងដែរនោះ មានចំនួនស្ទើរតែ៣ដង បើធៀបទៅនឹងចំនួនរថយន្តដែលបានលក់ចេញនៅខែដូចគ្នា កាលពីឆ្នាំមុន និងជាការកើនឡើងដល់ទៅ៣៤% បើធៀបទៅនឹងការលក់នៅខែវិច្ឆិកា។

បើយោងទៅតាមទិន្នន័យរបស់ CPCA ចំនួននេះ ក៏បានធ្វើឲ្យការលក់សរុបរបស់ក្រុមហ៊ុន Tesla លើរថយន្តដែលផលិតនៅប្រទេសចិន កាលពីឆ្នាំមុន មានចំនួនយ៉ាងហោចណាស់៤៧៣.០៧៨គ្រឿង ដែរ ដោយសារតែក្រុមហ៊ុន Tesla មិនបានបង្ហាញពីតួលេខលក់រថយន្តរបស់ខ្លួននៅខែមេសា ឆ្នាំមុននោះឡើយ។

ចំនួននៃការលក់សរុបនេះ មានចំនួនប្រមាណជាពាក់កណ្តាលនៃរថយន្ត ៩៣៦.០០០ដែលក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla របស់អាមេរិក បានចែកចាយទូទាំងពិភពលោក កាលពីឆ្នាំមុន។

រោងចក្រនៅទីក្រុងស៊ាងហៃរបស់ Tesla ដែលបានចាប់ផ្តើមចែកចាយរថយន្តកាលពីចុងឆ្នាំ២០១៩ ផលិតរថយន្តប្រភេទ៤កៅអី Model 3 និង Model Y សម្រាប់ទីផ្សារក្នុងស្រុក និងអន្តរជាតិ ក្នុងនោះរាប់បញ្ចូលទាំងប្រទេសអាល្លឺម៉ង់ និងជប៉ុន ផងដែរ៕

ប្រភព៖ CNA   ប្រែ​សម្រួល៖ In Sopheng

អត្ថបទថ្មី