ប្រសើរណាស់! នារីវ័យក្មេងស្រស់ស្អាត ជាកូនខ្មែរកាត់៣សាសន៍ បង្កើត App ផ្ទេរប្រាក់ពីអឺរ៉ុបមកខ្មែរជួយសម្រួលការលំបាករបស់ប្រជាជនកម្ពុជា

  • 2022-02-10 08:43:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កញ្ញា ព្រាប មុន្នី វ័យក្មេងស្រស់ស្អាតពោរពេញដោយសមត្ថភាព ជាកូនកាត់៣សាសន៍ ខ្មែរ បារាំង និងអាឡឺម៉ង់ គឺជាអគ្គនាយិការគ្រប់គ្រង និងជាសហស្ថាបនិករបស់ ក្រុមហ៊ុនតាបតាបសេន កម្ពុជា (Taptap Send Cambodia) ជាក្រុមហ៊ុនផ្ដល់សេវាផ្ទេរប្រាក់ពីអឺរ៉ុបមកកម្ពុជា ឆ្លងប្រទេសកាន់តែងាយស្រួល និងឆាប់រហ័សធានាដល់ការជួយសម្រួលនូវតម្រូវការផ្ទេរប្រាក់របស់ប្រជាជនកម្ពុជា។

កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមហ៊ុនតាបតាបសេន បានប្រកាសជាផ្លូវការពីសេវាកម្មរបស់ខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងការផ្ទេរប្រាក់ដោយឥតគិតថ្លៃសេវា ដើម្បីបម្រើសេវាកម្មផ្ទេរប្រាក់ឆ្លងប្រទេសកាន់តែងាយស្រួល។ កម្មវិធីសម្ពោធជាផ្លូវការនេះប្រពឹ្រត្តឡើងនៅសណ្ឋាគារ Rosewood, Salon II ដែលធ្វើឡើងដោយកញ្ញា ព្រាប មុន្នី ជាអគ្គនាយិកាគ្រប់គ្រង និងជាសហស្ថាបនិកក្រុមហ៊ុនតាបតាបសេនកម្ពុជា ដែលបានរៀបចំ និងគ្រប់គ្រងការងារនេះ ហើយនិងធានាដល់ការជួយសម្រួលនូវតម្រូវការផ្ទេរប្រាក់របស់ប្រជាជនកម្ពុជា។

ព្រឹត្តិការណ៍ដ៏អស្ចារ្យនៃការបើកសម្ពោធរបស់ក្រុមហ៊ុនតាបតាបសេនកម្ពុជា ទទួលបានការគាំទ្រ និងចូលរួមពីកញ្ញា Flore De Taisne ជាអគ្គនាយិកាប្រតិបត្តិក្រុមហ៊ុន Asia/Mena ក្រុមការងារតាបតាបសេនតំបន់អាស៊ីអាគ្នេយ៍ កញ្ញា រ៉េត សារីតា បវរកញ្ញាចក្រវាលឆ្នាំ ២០២០ និងជាភ្ញៀវកត្តិយសជាច្រើនរូបទៀត។ ក្រុមហ៊ុនតាបតាបសេនក៏បានបង្ហាញនិមិត្តិសញ្ញារបស់ខ្លួនគឺតាបតាបសេន បក្សីអប្សរាដែលជានិមិត្តរូបននៃការរួបរួមគ្នា រវាងប្រជាជនកម្ពុជាដែលរស់នៅជុំវិញពិភពលោក។

កញ្ញា ព្រាប មុន្នី អគ្គនាយិការគ្រប់គ្រង និងជាសហស្ថាបនិករបស់ក្រុមហ៊ុនតាបតាបសេនកម្ពុជាមានប្រសាសន៍ថា៖ «ជាមួយចក្ខុវិស័យចំបងរបស់យើង គឺប្រើប្រាស់គ្រប់មធ្យោបាយដើម្បីតភ្ជាប់ទំនាក់ទំនងពីប្រទេសបារាំងទៅកាន់ប្រទេសកម្ពុជា និងទៅកាន់ពិភពលោក ហើយនេះជាហេតុផលដែលយើងខិតខំប្រឹងប្រែងពង្រីកខ្លួននិងបង្ហាញខ្លួននៅក្នុងប្រទេសកម្ពុជា»។

កញ្ញាបានបន្តថា៖ «យើងចង់បង្ហាញការគាំទ្រ និងផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជនកម្ពុជាដោយសារតែពួកយើងធ្វើវាឡើងដើម្បីប្រជាជនកម្ពុជា និងជាមួយប្រជាជនកម្ពុជា ទោះបីពួកយើងនៅរស់នៅក្រៅប្រទេសក៏ដោយ។ បន្ថែមពីនេះ តាបតាបសេន ផ្តល់សេវាផ្ទេរប្រាក់ដោយឥតគិតថ្លៃ ហើយងាយស្រួលនិងឆាប់រហ័សបំផុត។ ដោយមានបទពិសោធន៍ផ្ទាល់ខ្លួនក្នុងការផ្ទេរប្រាក់មានលក្ខណៈពិបាកពីប្រទេសបារាំងមកក្រុមគ្រួសារនៅប្រទេសកម្ពុជា ដូច្នោះហើយទើបខ្ញុំបានយកសេវាកម្មនេះមកព្រះរាជាណាចក្រកម្ពុជាហើយសង្ឃឹមថានឹងជួយសម្រួលក្នុងការផ្ញើប្រាក់ពីប្រទេសបារាំងមកប្រទេសកម្ពុជា»។ ទន្ទឹមនេះ ក្រុមហ៊ុនតាបតាបសេនក៏បានបង្ហាញនិមិត្តិសញ្ញារបស់ខ្លួនគឺតាបតាបសេន បក្សីអប្សរាដែលជានិមិត្តរូបននៃការរួបរួមគ្នា រវាងប្រជាជនកម្ពុជាដែលរស់នៅជុំវិញពិភពលោក។

ការផ្ទេរប្រាក់ពីប្រទេសបារាំងបានបើកដំណើរការដោយជោគជ័យ ដោយអ្នកផ្ទេរប្រាក់ពីប្រទេសបារាំង អាចផ្ញើបា្រក់ទៅកាន់មនុស្សជាទីស្រឡាញ់របស់ពួកគេនៅប្រទេសកម្ពុជាភ្លាមៗដោយអាចដកប្រាក់តាមរយៈភ្នាក់ងារវីង ដែលជាដៃគូសហការ។ ជាមួយនឹងភាពងាយស្រួលបំផុត អ្នកផ្ញើប្រាក់គ្រាន់តែទាញយកកម្មវិធីតាបតាបសេនពី App Store ឬ Google Play Store មកប្រើជាការស្រេច។ បន្ថែមពីនេះ កញ្ញាព្រាប មុន្នីបានប្រកាសពីការផ្តល់ប្រូម៉ូសិនពិសេស ទៅកាន់អ្នកដែលបានផ្ញើបា្រក់ពីប្រទេសបារាំង និងអ្នកទទួលប្រាក់នៅកម្ពុជាដំបូងគេ នឹងមានឱកាសឈ្នះបាននូវរង្វាន់កងដៃម៉ាក់ Hermes ដែលមានការចាប់ឈ្មោះពីកញ្ញាផ្ទាល់ផងដែរ។ ព័ត៌មានប្រូម៉ូសិន នឹងបង្ហោះក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ Taptap Send Cambodia ។​

សម្រាប់ចក្រភពអង់គ្លេស អឺរ៉ុប សហរដ្ឋអាមេរិក និងកាណាដាអាចទាញយកកម្មវិធីតាបតាបសេនដោយឥតថ្លៃ នៅលើ Apple Store និង Google Play Store ។ សម្រាប់អតិថិជនថ្មីអាចទទួលបាន ១០ អឺរ៉ូប ន្ថែមលើការផ្ញើលើកដំបូងរបស់ពួកគេដោយប្រើលេខកូដ SABAY

សម្រាប់ព័ត៌មានបន្ថែមនិងព័ត៌មានថ្មីៗ សូមតាមដានពួកយើងនៅលើ៖ ផេក Facebook៖ Taptap Send Cambodia Promo Code៖ SABAY

អត្ថបទថ្មី