ប្រេងខ្យល់ដ៏ល្បីប្រចាំសិង្ហបុរី ក្វានលុង មានប្រសិទ្ធភាព ខ្ពស់ក្នុងការបន្ធូរការតឹងច្រមុះ និងហើមពោះរបស់ទារកភ្លាមៗ

  • 2022-02-18 10:19:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តាំងពីសម័យបុរាណ រហូតដល់បច្ចុប្បន្ន គេថា ការយកប្រេងខ្យល់ដាក់តាមខ្លួនក្នុងពេលធ្វើដំណើរ ឬមានប្រេងខ្យល់ក្នុងផ្ទះ ហាក់ដូចជាមានថ្នាំដ៏ពិសិដ្ឋមួយអ៊ីចឹង ព្រោះវាអាចបន្ធូរអាការឈឺចុកចាប់នានាបានច្រើន មុខភ្លាមៗ។

ក្រៅពីមានក្លិនដែលចម្រាញ់ចេញពីឈើ ឬរុក្ខជាតិធម្មជាតិល្បីៗជាច្រើនមុខ រួមផ្សំជាមួយការផលិតដោយបច្ចេកវិជ្ជាទំនើបផងដែរនោះ ធ្វើឲ្យប្រេងខ្យល់ក្វានលុងមានក្លិន ដ៏គួរឲ្យចង់ហិត។ ប្រេងខ្យល់នៅតែជាឱសថដ៏ពេញនិយមសម្រាប់ទាំងមនុស្សចាស់ប្រើប្រាស់ និងសម្រាប់ទារក ដើម្បីដោះស្រាយបញ្ហាហើមពោះ ឬតឹងច្រមុះភ្លាមៗ ដោយគ្រាន់តែរិតចុះឡើងពីលើកន្លែងដែលមានការឈឺចុកចាប់។

ហេតុនេះ ប្រសិនបើលោកអ្នកចង់ស្វែងរកប្រេងខ្យល់ដែលមានគុណភាពខ្ពស់ និងមានប្រសិទ្ធិភាពក្នុងការបន្ធូរអាការឈឺចុកចាប់នានា បានភ្លាមៗ លោកអ្នកអាចសាកល្បងប្រើប្រេងខ្យល់ ក្វានលុង ដែលផ្សំចេញពីគ្រឿងផ្សំពីធម្មជាតិជាច្រើន។

ប្រេងខ្យល់ ក្វានលុង គឺជាផលិតផលមានគុណភាពខ្ពស់ពីប្រទេសសិង្ហបុរី និងមានភាពពេញនិយមជាពិសេសទាំងនៅសិង្ហបុរី និងប្រទេសចិន ហើយត្រូវបានចែកចាយទូទាំងពិភពលោកផងដែរ។ ប្រេងខ្យល់ ក្វានលុង ដែលត្រូវបាននាំចូលមកកាន់ទីផ្សារកម្ពុជា ដោយក្រុមហ៊ុន DKSH (Cambodia) Ltd ក្នុងឆ្នាំ២០០៨ នោះ មានប្រវត្តិជាង៧០ឆ្នាំមកហើយ និងមានប្រសិទ្ធភាព ខ្ពស់ក្នុងការបំបាត់អាការនានាបានច្រើនមុខ។

ក្រៅពីអាចបន្ធូរអាការវិលមុខ ឈឺក្បាល ធីងធោង ពុលឡាន គ្រិចថ្លោះដៃជើង ជាំ សម្រាប់មនុស្សពេញវ័យហើយនោះ ប្រេងខ្យល់ ក្វានលុង ក៏មានប្រសិទ្ធិភាពក្នុងការដោះស្រាយបញ្ហាកន្ទួលរមាស់ ពេលសត្វល្អិតទិចឬខាំ បន្ធូរការតឹងច្រមុះពេលផ្តាសាយ និងចុកឆ្អល់ឬហើមពោះលើកុមារផងដែរ។

ប្រេងខ្យល់ ក្វានលុង មានតែ ១ ប្រភេទប៉ុណ្ណោះ និងមាន ៣ ទំហំសម្រាប់ជ្រើសរើស ចំណុះ ៣ មីលីលីត្រ ៥៧ មីលីលីត្រ និង ២៨ មីលីលីត្រ។ ផលិតផលក្វានលុង ពិតគឺត្រូវតែមានអក្សរ «Kwan Loong» នៅលើសំបកដប។

សម្រាប់ការប្រើប្រាស់ប្រេងខ្យល់នេះ កាន់តែងាយស្រួលទៅទៀត ដោយលោកអ្នកគ្រាន់តែ៖

-ចាក់ប្រេងខ្យល់ ២ ទៅ ៣ តំណក់នៅលើចុងម្រាមដៃ

-លុញថ្នមៗនៅកន្លែងដែលមានអាការឈឺចាប់

-លុញថ្នមៗលើសៀតផ្កាសម្រាប់បំបាត់អាការឈឺក្បាល និងវិលមុខ

-សូមលាបត្រង់កន្លែងកន្ទួលរមាស់ដោយសារសត្វល្អិតទិចឬខាំ

ប្រេងខ្យល់ ក្វានលុង មានលក់ដុំ និងរាយនៅតាមឱសថស្ថាន ផ្សារទំនើប ម៉ាត ហាងលក់គ្រឿងទេស និងតាមអនឡាញ ឬអាចទាក់ទងតាមរយៈលេខទូរស័ព្ទ 087 884940។

ដើម្បីសាកសួរព័ត៌មាន ឬតាមដានប្រូម៉ូសិនថ្មីៗ លោកអ្នកអាចចូលទៅកាន់ផេក Facebook៖ KWAN LOONG Cambodia

អត្ថបទ៖ In Sopheng

អត្ថបទថ្មី