លោក Zuckerberg ប្រកាសពីគម្រោង AI ដើម្បីបង្កើតបណ្តាញ Metaverse នាពេលអនាគត
- 2022-02-24 04:16:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក Zuckerberg ប្រកាសពីគម្រោង AI ដើម្បីបង្កើតបណ្តាញ Metaverse នាពេលអនាគត
ចន្លោះមិនឃើញ
ក្រុមហ៊ុន Meta ដែលជាម្ចាស់បណ្តាញសង្គម Facebook កំពុងតែធ្វើការលើការស្រាវជ្រាវបច្ចេកវិទ្យានិម្មិត (AI) ដើម្បីបង្កើតពិភពលោកនានា តាមរយៈការនិយាយ ការលើកកម្ពុស់ទៅលើមធ្យោបាយដែលមនុស្សប្រាស្រ័យទាក់ទងគ្នាតាមរយៈសារជាសំឡេង និងបកប្រែភាសានានា។ នេះបើយោងទៅតាមការបញ្ជាក់របស់នាយកប្រតិបត្តិលោក Mark Zuckerberg កាលពីថ្ងៃពុធ ខណៈដែលលោកបានបង្ហាញពីជំហានសំខាន់ៗ ក្នុងការបង្កើតបណ្តាញនិម្មិត metaverse។
លោក Zuckerberg កំពុងតែរំពឹងទុកថា metaverse ដែលជាគំនិតនាពេលអនាគតស្តីពីបរិស្ថានបែបនិម្មិត ដោយអ្នកប្រើប្រាស់អាចធ្វើការ ទំនាក់ទំនងក្នុងសង្គម និងលេងកម្សាន្តនោះ នឹងក្លាយជាឧបករណ៍ជំនួសឲ្យអុីនធឺណិតចល័ត។
ក្នុងព្រឹត្តិការណ៍ផ្សាយផ្ទាល់ «Inside the Lab» របស់ក្រុម Meta លោក Zuckerberg បានឲ្យដឹងថា៖ «គន្លឹះក្នុងការបើកបច្ចេកវិទ្យាទំនើបៗទាំងនេះឲ្យបានច្រនគឺបច្ចេកវិទ្យា AI»។
នាយកប្រតិបត្តិរូបនេះ បាននិយាយថា Meta កំពុងតែធ្វើការទៅលើចំណាត់ថ្នាក់ថ្មីនៃគំរូ AI ដែលនឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់រៀបរាប់ពីពិភពលោកមួយ និងបង្កើតទិន្នភាពនៃពិភពលោកនោះ។
នៅក្នុងការធ្វើបទបង្ហាញដែលត្រូវបានកត់ត្រាទុកមុនមួយ លោក Zuckerberg បានបង្ហាញពីមូលដ្ឋានគ្រឹះ AI មួយដែលហៅថា Builder Bot ដែលជាកន្លែងលកបានបង្ហាញខ្លួនក្នុងនាមជារូបអាវតាបែប 3D ដែលគ្មានជើង នៅលើកោះមួយ និងបានចេញបញ្ជាឲ្យបង្កើតជាឆ្នេខ្សាច់ ហើយបន្ទាប់មក បន្ថែមពពក ដើមឈើរ និងកន្ត្រកសម្រាប់អាហាពិកនិក។
លោក Zuckerberg បាននិយាយថា៖ «ស្របពេលដែលយើងមានបច្ចេកវិទ្យាកាន់តែរីកចម្រើន យើងនឹងអាចបង្កើតពិភពលោកនានា ដើម្បីស្វែងរក និងចែករំលែកបទពិសោធជាមួយនឹងអ្នកផ្សេង ដោយគ្រាន់តែប្រើសំឡេងរបស់យើង»។
ប៉ុន្តែ លោកមិនបានកំណត់ពេលវេលាជាក់ស្តែងសម្រាប់ការដំណើរការបច្ចេកវិទ្យានេះឡើយ ហើយក៏មិនបានផ្តល់សេចក្តីលម្អិតទៅលើរបៀបដែល Builder Bot ធ្វើការផងដែរ៕