TotalEnergies ដំឡើងប្រព័ន្ធសូឡា និងធុងផ្ទុកថាមពលដំបូងគេនៅកម្ពុជា សម្រាប់ក្រុមហ៊ុនគូលែន
- 2022-03-03 06:46:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
TotalEnergies ដំឡើងប្រព័ន្ធសូឡា និងធុងផ្ទុកថាមពលដំបូងគេនៅកម្ពុជា សម្រាប់ក្រុមហ៊ុនគូលែន
ចន្លោះមិនឃើញ
ភ្នំពេញ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២៖ Kulara Water ដែលជាក្រុមហ៊ុនទឹករ៉ែធម្មជាតិឈានមុខគេនៅកម្ពុជាគឺទឹកបរិសុទ្ធ Eau Kulen (គូលែន) នោះ បានផ្តល់សិទ្ធិទៅឲ្យក្រុមហ៊ុន TotalEnergies ក្នុងការរចនា ដំឡើង និងប្រតិបត្តិថាមពលពន្លឺព្រះអាទិត្យ (Solar) និងដំណោះស្រាយរក្សាទុកថាមពល សម្រាប់រោងចក្រផលិតទឹកបរិសុទ្ធរបស់ពួកគេនៅខេត្តសៀមរាប។
ប្រព័ន្ធនវានុវត្ដន៍នេះ គឺជាការរួមបញ្ចូលគ្នារវាងថាមពលពន្លឺះព្រះអាទិត្យ និងការរក្សាទុកថាមពល ដើម្បីជួយផ្តល់ថាមពល ដោយគ្មានការកាត់ផ្តាច់។ ប្រព័ន្ធនេះ រួមមានប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យដំឡើងនៅនឹងកន្លែងក្នុងទំហំ ៦៥០គីឡូវ៉ាត់ (kWp) ដែលត្រូវបានភ្ជាប់ទៅនឹងប្រព័ន្ធអាគុយដែលមានថាមពល ៨៩៦គីឡូវ៉ាត់ម៉ោង (kWh)។
ថាមពលពន្លឺព្រះអាទិត្យ ត្រូវបានប្រើប្រាស់ នៅពេលថ្ងៃ ហើយថាមពលដែលលើស នឹងត្រូវរក្សាទុក នៅក្នុងអាគុយនានា ដើម្បីប្រើប្រាស់ អំឡុងពេលយប់។ ការដំឡើងប្រព័ន្ធនេះ ត្រូវបានដំឡើងឡើងស្រេចបាច់ជាស្ថាពរកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ និងជួយធ្វើឲ្យប្រសិទ្ធិភាពថាមពលរបស់ក្រុមហ៊ុន Kulara Water កាន់តែល្អប្រសើរជាងមុន កាត់បន្ថយការចំណាយថាមពល និងធានាឲ្យបាននូវភាពងាយស្រួលមួយកម្រិតទៀតក្នុងការផ្គត់ផ្គង់ថាមពល។
TotalEnergies នៅតែស្ថិតក្នុងភាពជាដៃគូជាមួយនឹងក្រុមហ៊ុន Kulara Water ក្នុងរយៈពេល១៥ឆ្នាំទៅមុខទៀត ដើម្បីធានាឲ្យបាននូវការផលិត និងរក្សាទុកថាមពលក្នុងប្រព័ន្ធប្រកបដោយសុវត្ថិភាព។
គម្រោងនេះ គឺជាគម្រោងការពារបរិស្ថានថ្មីចុងក្រោយបំផុតរបស់ក្រុមហ៊ុន Kulara Water ដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយចំពោះការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការគិតគូដល់ផលប៉ះពាល់សង្គម និងបរិស្ថាន ដែលទាំងនេះគឺជាគោលនយោបាយស្នូលក្នុងយុទ្ធសាស្ត្រសាជីវកម្មរបស់ពួកគេ។
លោកស្រី Margaret Forey នាយកក្រុមហ៊ុន Kulara Water មានប្រសាសន៍ថា៖ «យើងពិតជាមានមោទនភាពលើគម្រោងនេះណាស់ និងសូមសម្តែងនូវការដឹងគុណចចំពោះភាពជាដៃគូរបស់យើងជាមួយនឹង TotalEnergies។ គម្រោងនេះ សបញ្ជាក់ឲ្យឃើញពីសមត្ថភាពថ្មីចុងក្រោយគេបំផុតរបស់យើង ក្នុងយុទ្ធសាស្ត្រប្រកបដោយចីរភាព ហើយនេះគ្រាន់តែការចាប់ផ្តើមប្រើប្រាស់ដំណោះស្រាយថាមពលពន្លឺព្រះអាទិត្យ ដើម្បីផ្តល់ថាមពលដល់ប្រតិបត្តិការរបស់យើងប៉ុណ្ណោះ»។
លោក Gavin Adda ប្រធានផ្នែកកែច្នៃថាមពលប្រចាំតំបន់អាស៊ីនៅក្រុមហ៊ុន TotalEnergies បានឲ្យដឹងថា៖ «ជាមួយនឹងវត្តមានដ៏រឹងមាំ និងកំពុងតែរីកចម្រើននៅអាស៊ី ក៏ដូចជាទទួលបានការជឿជាក់ពីក្រុមហ៊ុននានា ដូចជា Kulara Water ក្នុងនាមជាជម្រើសដៃគូថាមពលពន្លឺព្រះអាទិត្យ TotalEnergies ផ្តល់ជូននូវដំណោះស្រាយមួយ ដែលសម្រេចឲ្យបានទាំងនិរន្តរភាព និងគោលបំណងសន្សំសំចៃថ្លៃដើម។ ក្នុងនាមជាក្រុមហ៊ុនផ្តល់សេវាសូឡាឈានមុខគេមួយ សម្រាប់អាជីវកម្មជាឧស្សាហកម្ម និងពាណិជ្ជកម្ម យើងពិតជារីករាយក្នុងការជួយគាំទ្រក្រុមហ៊ុនផ្នែកផលិតនានា ដូចជា Kulara Water ជាដើម ដើម្បីកាត់បន្ថយឧស្ស័នកាបូនរបស់ពួកគេ និងប្រើប្រាស់អ្នកជំនាញកម្រិតពិភពលោករបស់យើងស្តីពីដំណោះស្រាយកែច្នៃថាមពលដ៏សម្បូរបែប សម្រាប់ថាមពលអាជីវកម្មណាមួយដែលត្រូវការ»។
ក្រុមហ៊ុន TotalEnergies កាកែច្នៃថាមពល និងអគ្គីសនី
ដោយមានគោលដៅជាចម្បងក្នុងការកាត់បន្ថយផ្សែងពុលក្នុងបរិយាកាសអោយដល់ចំណុចសូន្យត្រឹមឆ្នាំ2050 ក្រុមហ៊ុន TotalEnergies កំពុងបង្កើតផលប័ត្រនៃថាមពលកកើតឡើងវិញ និងអគ្គិសនី។
នៅត្រឹមខែកញ្ញា ឆ្នាំ២០២១ សមត្ថភាពនៃការបង្កើតអគ្គីសនីកែច្នៃឡើងវិញសរុបរបស់ក្រុមហ៊ុន TotalEnergies គឺមានចំនួន 10 GW។ TotalEnergies នឹងបន្តពង្រីកអាជីវកម្មនេះរហូតដល់ 35 GW នៃសមត្ថភាពផលិតសរុប ពីប្រភពដែលអាចកែច្នៃថ្មីបាន នៅត្រឹមឆ្នាំ២០២៥ ហើយបន្ទាប់មក ឈានដល់ 100 GW ត្រឹមឆ្នាំ២០៣០ ក្នុងគោលបំណងដើម្បីក្លាយជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនផលិតអគ្គិសនីពីខ្យល់ និងថាមពលពន្លឺព្រះអាទិត្យកំពូលទាំង៥របស់ពិភពលោក៕