Visa និង Mastercard ផ្អាកប្រតិបត្តិការនានារបស់ខ្លួននៅប្រទេសរុស្ស៊ី

  • 2022-03-07 07:56:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុនទូទាត់ខ្នាតយក្សដោយប្រើប្រាស់កាត Visa និង Mastercard បានប្រកាសកាលពីថ្ងៃសៅរ៍កន្លទៅថា ពួកគេនឹងផ្អាកប្រតិបត្តិការនានារបស់ខ្លួន ក្នុងប្រទេសរុស្ស៊ី ខណៈដែលក្រុមហ៊ុនដ៏ធំ របស់អាមេរិកទាំងនេះ ចូលរួមក្នុងយទ្ធនាការបង្កកអាជីវកម្មនៅទីក្រុងម៉ូស្គូ ជុំវិញការឈ្លានរបស់រុស្ស៊ី នៅអ៊ុយក្រែន។

ក្រុមហ៊ុន Mastercard បានបញ្ជាក់ថា «ការកត់សម្គាល់ពីធម្មជាតិដែលមិនធ្លាប់មានពីមុនមកនៃជម្លោះនាពេលបច្ចុប្បន្ន និងបរិស្ថានសេដ្ឋកិច្ចដែលគ្មានភាពច្បាស់លាស់» ធ្វើឲ្យខ្លួនសម្រេចចិត្ត ផ្អាកសេវាជាបណ្តាញរបស់ខ្លួននៅរុស្ស៊ី។

ដោយឡែក ក្រុមហ៊ុន Visa បានឲ្យដឹងថា ក្រុមហ៊ុន «បានធ្វើការសម្រេចចិត្តដែលចូលជាធរមានភ្លាមៗនេះ» ហើយពួកគេនឹងធ្វើការជាមួយនឹងអតិថិជន និដៃគូសហការរបស់ខ្លួន នៅក្នុងប្រទេសរុស្ស៊ី ដើម្បីផ្អាករាល់អន្តរការណ៍ Visa នានា ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។

ក្រុមហ៊ុនបានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀត រាល់អន្តរការណ៍នានា ដែលត្រូវបានធ្វើឡើងជាមួយនឹងកាត Visa ដែលត្រូវបានចេញឲ្យប្រើប្រាស់ក្នុងប្រទេសរុស្ស៊ី នឹងមិនដំណើរការនៅក្រៅប្រទេសរុស្ស៊ីឡើយ ហើយកាត Visa ណាមួយដែលចេញឲ្យប្រើប្រាស់នៅក្រៅប្រទេសរុស្ស៊ី ក៏នឹងមិនដំណើរការក្នុងប្រទេសនេះដែរ។

លោក Al Kelly នាយកប្រតិបត្តិក្រុមហ៊ុន Visa បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «យើងត្រូវបង្ខំចិត្តដើម្បីធាត់វិធានការបន្ទាប់ពីការឈ្លានពានបែបង្កសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន និងហេតុការណ៍ដែលមិនអាចទទួលយកបានដែលយើងបានឃើញ»៕

ប្រភព៖ CNA   ប្រែ​សម្រួល៖ In Sopheng

អត្ថបទពេញនិយម
អត្ថបទថ្មី