អេ អាយ អេ ខេមបូឌា ប្រារព្ធខួប5ឆ្នាំ និងឆ្ពោះទៅមុខ ដើម្បីជួយប្រជាជនកម្ពុជា ឱ្យមានសុខភាព និងជីវិតកាន់តែប្រសើរ

  • 2022-05-09 06:39:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៉ិនសួរេន ម.ក (អេ អាយ អាយ ខេមបូឌា) បានប្រារព្ធខួប5ឆ្នាំនៃបេសកម្មរបស់ខ្លួនក្នុងការជួយប្រជាជនកម្ពុជា ឱ្យរស់នៅមានសុខ ភាព និងជីវិតកាន់តែប្រសើរ តាមរយៈការបង្ហាញពីការប្តេជ្ញាចិត្តយូរអង្វែង ជាមួយប្រជាជនកម្ពុជា។

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយនេះបានជួយដល់ប្រជាជនកម្ពុជាចាប់តាំងពីថ្ងៃដំបូងនៃវត្តមានរបស់ខ្លួន ក្នុងឆ្នាំ2017 តាមរយៈដំណោះស្រាយដ៏សម្បូរបែបឈានមុនគេ សេវាកម្មអតិថិជន និងសកម្មភាពផ្តួចផ្តើមលើសុខភាព សាធារណៈ។ ទាំងនេះជាចំណុចនាំឱ្យមានការបង្កើនការយល់ដឹងអំពីតម្លៃនៃសេវាធានារ៉ាប់រងអាយុជីវិត និងការយល់ដឹង កាន់តែច្បាស់ លើចំណុច ដែលលើកឡើងថា សុខភាពល្អគឺជាគន្លឹះឆ្ពោះរកការរស់នៅប្រកបដោយអត្ថន័យ និងគុណភាព។

ឆ្ពោះទៅមុខ អេ អាយ អេ ខេមបូឌា នឹងបន្តពង្រីកទីផ្សារ ដើម្បីផ្តល់ការការពារហិរញ្ញវត្ថុកាន់តែប្រសើរទូទាំងប្រទេស និង ដើម្បីការអភិវឌ្ឍសង្គមជាតិ និងបង្កើនអត្រានៃការប្រើប្រាស់សេវាធានារ៉ាប់រង។ គម្រោងរបស់ក្រុមហ៊ុន ក៏រួមមានការ បង្កើតដំណោះស្រាយ និង សេវាកម្មប្រកបដោយភាពច្នៃប្រឌិតបន្ថែមទៀត ដើម្បីជួយប្រជាជនកម្ពុជារៀបចំផែនការគ្រួសារ សន្សំ និងធានាសុវត្ថិភាពហិរញ្ញវត្ថុ។

ខួប5ឆ្នាំនេះធ្វើឡើងស្របពេលជាមួយនឹងយុទ្ធនាការលើគំនិតផ្តួចផ្តើម AIA One Billion របស់ AIA Group ដែលមានគោលបំណងជួយមនុស្ស 1,000,000,000នាក់ (មួយពាន់លាននាក់) នៅអាស៊ីឱ្យរស់នៅប្រកបដោយសុខភាព និងជីវិតកាន់តែប្រសើរ ដោយឱ្យពួកគាត់ទទួលយករបៀបរស់នៅប្រកបដោយផាសុខភាពល្អ និងសុខភាពភពផែនដីកាន់ តែប្រសើរ។

ពិធីជប់លៀងនារាត្រីនៅសណ្ឋាគារហៃយ៉ាតរីជិនស៊ីភ្នំពេញ (Hyatt Regency Phnom Penh) ដែលត្រូវផ្តល់វត្តមានចូលរួមដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា លោក Tan Hak Leh នាយកប្រតិបត្តិប្រចាំតំបន់នៃ AIA Group លោក Stuart Spencer នាយកផ្នែកទីផ្សារនៃ AIA Group អភិបាលឯករាជ្យរបស់ AIA លោក Dr. Sok Siphana និងលោក Matthew Rendall ដៃគូអាជីវកម្ម អតិថិជន ទីប្រឹក្សាផែនការជីវិត និងថ្នាក់គ្រប់គ្រងរបស់ អេ អាយ អេ ខេមបូឌា។

នៅក្នុងសុន្ទរកថាអបអរសាទររបស់ ឯកឧត្តម ប៊ូ ច័ន្ទភីរូ បានថ្លែងថា៖ «អេ អាយ អាយអេ ខេមបូឌា ស្ថិតក្នុងចំណោមក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅទីផ្សារកម្ពុជា ដែលជំរុញកំណើនទីផ្សារ។ សមិទ្ធផលរបស់ពួកគេគឺជាលទ្ធផលពី ភាពជាអ្នកដឹកនាំដ៏រឹងមាំដោយក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ និងបុគ្គលិកប្រកបដោយសមត្ថភាព។ ខ្ញុំស្ញប់ស្ងែងចំពោះការខំប្រឹងប្រែងរបស់ពួកគេក្នុងរយៈពេលជាច្រើនឆ្នាំ ហើយរំពឹងថានឹងទទួលជោគជ័យកាន់តែច្រើន នៅពេលអនាគត»។

នៅក្នុងពិធីជប់លៀងនារាត្រីនោះ លោក Andrew Loh អគ្គនាយកប្រតិបត្តិនៃ អេ អាយ អេ ខេមបូឌា បានមាន ប្រសាសន៍ថា៖ “ខ្ញុំសូមអរគុណចំពោះការជ្រោមជ្រែងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និយ័តករធានារ៉ាប់រងកម្ពុជា ដៃគូអាជីវកម្ម អតិថិជន និងអ្នកគ្រប់គ្នាដែលបានជួយគាំទ្រយើងខ្ញុំជំនះឧបសគ្គ និងកំណត់គោលដៅសំខាន់ថ្មីក្នុងអំឡុងពេល5ឆ្នាំ ចុងក្រោយនេះ។ យើងខ្ញុំនឹធ្វើការពង្រឹងទំនាក់ទំនងនាបច្ចុប្បន្នរបស់យើង និងការកសាងទំនាក់ទំនងថ្មីៗ ដើម្បីរួមដំណើរ ជាមួយគ្នាឆ្ពោះទៅមុខ ក្នុងការធ្វើឲ្យកម្ពុជាកាន់តែប្រសើរ”។

លោកក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ អេ អាយ អេ ខេមបូឌា ទីប្រឹក្សាផែនការជីវិត បុគ្គលិកទាំងអស់ និងដៃគូអាជីវកម្មសម្រាប់កិច្ចខិតខំប្រឹងប្រែង ពេលវេលា និងការសហការជាក្រុម ដើម្បីអភិវឌ្ឍក្រុមហ៊ុនឱ្យក្លាយជាក្រុមហ៊ុន ធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅកម្ពុជា។

“ខ្ញុំ​មាន​មោទនភាព និង​កិត្តិយស​ជា​ខ្លាំង​ដែល​បាន​ធ្វើ​ការ​ជាមួយអ្នកគ្រប់គ្នា។ ការប្តេជ្ញាចិត្តរួមជាធ្លុងមួយក្នុងការជម្នះ ឧបសគ្គ ឆន្ទៈផ្សព្វផ្សាយការយល់ដឹងអំពីសារៈសំខាន់នៃសេវាធានារ៉ាប់រង និងទំនុកចិត្តចំពោះក្រុមហ៊ុន ហើយការខិតខំប្រឹង ប្រែង របស់ពួកគេសក្តិសមទទួលបានការសាទរ កោតសរសើរ និងយកជាគំរូ។ លោកក៏បន្តទៀតថា៖ "ខ្ញុំក៏សូមអរគុណ ដល់ដៃគូអាជីវកម្មសម្រាប់ការជឿទុកចិត្ត និងការសហការ ដែលបានអនុញ្ញាតឱ្យយើងផ្តល់ការសន្យារបស់យើងក្នុងការ ផ្តល់ឱ្យអតិថិជននូវបទពិសោធលំដាប់ពិភពលោកដែលពួកគេសមនឹងទទួលបាន"។

ខណៈ​ដែល​បាន​ទទួល​ស្គាល់​ការ​បោះ​ជំហាន​យ៉ាង​ខ្លាំង​របស់​ពួកគេ លោក Andrew Loh មាន​ទំនុក​ចិត្ត​ថា​នឹង​មាន​ឱកាស​បន្ថែម​ទៀត​នា​ពេល​អនាគត។ លក្ខខណ្ឌរស់នៅកាន់តែខ្ពស់ និងភាពទូលំទូលាយនៃការប្រើប្រាស់អ៉ីនធើណិត ជួយបង្កើន ការយល់ដឹងជាសាធារណៈអំពីសារៈសំខាន់នៃសុខភាព និងសុខុមាលភាព ជាពិសេសក្នុងអំឡុងពេលនៃការរាតត្បាត នៃជំងឺកូវីដ-19 ដែលផ្តល់ឱ្យប្រជាជនបានដឹងកាន់តែច្រើន អំពីសារៈសំខាន់នៃការការពារហិរញ្ញវត្ថុ និងការការពារខ្លួនឯង។

លោក​បាន​បន្ត​ថា​៖ «​កត្តា​ទាំង​នេះ​ជំរុញ​គោល​បំណង​របស់​យើង​ក្នុង​ការ​ជួយ​ប្រជាជន​កម្ពុជា​ឲ្យ​មាន​សុខភាព​ និង​ជីវិត​កាន់​តែ​ប្រសើរ»។ "យើងសម្រេចបានវាដោយការបង្កើនកម្រិតយល់ដឹងទីផ្សារ ទីប្រឹក្សាផែនការជីវិតរបស់យើងសុទ្ធសឹងតែ ជំនាញ បូកផ្សំនឹងភាពជឿនលឿនលើផ្នែកបច្ចេកវិទ្យា ដើម្បីផ្តល់ឱ្យពួកគេនូវសំណើដ៏ទូលំទូលាយ និងគួរឱ្យទាក់ទាញ តាមរយៈជម្រើសនៃបណ្តាញចែកចាយ និងផ្តល់ឱ្យពួកគេនូវបទពិសោធដ៏ល្អឥតខ្ចោះសម្រាប់អតិថិជន" ។

ត្រឹមរយៈពេលដ៏ខ្លីត្រឹមប៉ុន្មានឆ្នាំនៃវត្តមាននៅទីនេះ អេ​ អាយ អេ ខេមបូឌា បានសម្រេចសមិទ្ធិផលជាច្រើន ជាពិសេសបាន ក្លាយជាក្រុមហ៊ុនដំបូងបង្អស់ដែលណែនាំផលិតផលដែលជាដំណោះស្រាយលើជំងឺធ្ងន់ធ្ងរ ដើម្បីបំពេញតម្រូវការជាក់លាក់ របស់ប្រជាជនកម្ពុជា និងជាក្រុមហ៊ុនដំបូងដែលផ្តួចផ្តើមដំណើរការលក់ដោយគ្មានក្រដាស 100% ហៅថា iPos ដោយប្រើប្រព័ន្ធឌីជីថលទាំងស្រុងសម្រាប់ដំណើរការលក់គ្រប់ដំណាក់កាល។ អេ អាយ អេ ខេមបូឌា ក៏បានណែនាំ ផលិតផលផ្សេងទៀតដែលបម្រើតម្រូវការជាក់លាក់ដល់អតិថិជន និងស្របតាមលក្ខខណ្ឌ ដូចជា AIA ComCare ដែលជា កញ្ចប់អត្ថប្រយោជន៍បន្ថែមដ៏មានប្រសិទ្ធិភាពសម្រាប់អតិថិជនសាជីវកម្ម។

ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺរាតត្បាត អេ អាយ អេ ខេមបូឌា បានដាក់ដំណើរការ AIA ងាយៗលឿនៗ ដែលជាដំណោះស្រាយទិញធានារ៉ាប់រងតាមរយៈអនឡាញ។ កម្មវិធី AIA COVID Care ត្រូវបានណែនាំដើម្បីផ្តល់ អត្ថប្រយោជន៍ដូចជាការពន្យារបុព្វលាភធានារ៉ាប់រង និងជម្រើសផ្លាស់ប្តូរទំហំបុព្វលាភ។

កិច្ចខិតខំប្រឹងប្រែងលើការបង្កើតទំនាក់ទំនងអាជីវកម្មដ៏រឹងមាំបាននាំឱ្យមានភាពជាដៃគូផ្នែកធានារ៉ាប់រងជាមួយធនាគារកម្ពុជាសាធារណៈ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត និងធនាគារ ព្រីនស៍។

"យើងខ្ញុំសូមថ្លែងអំណរគុណចំពោះដៃគូអាជីវកម្មប៊េងកាសួរេន របស់យើងសម្រាប់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការក្នុង ការអនុញ្ញាតឱ្យយើងចែកចាយផលិតផល និងសេវាកម្មរបស់យើងទៅទូទាំងប្រទេស ដែលផ្តល់ឱ្យអតិថិជនរបស់ យើងនូវ បទពិសោធហិរញវត្ថុកាន់តែប្រសើរឡើង បន្ថែមភាពងាយស្រួល និងឱកាសបន្ថែមទៀតក្នុងការទទួលបាន ដំណោះស្រាយ របស់យើង។"

ដើម្បីសម្រេចបានសមិទ្ធិផលរបស់ខ្លួន អេ អាយ អេ ខេមបូឌា បានក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត តែមួយគត់ របស់កម្ពុជា ដែលបានទទួលពានរង្វាន់ “ក្រុមហ៊ុនល្អបំផុតសម្រាប់ការងារនៅអាស៊ី (Best Companies to Work for in Asia)” ពី HR Asia ក្នុងរយៈពេលពីរឆ្នាំជាប់គ្នា 2020 និង 2021។

ក្រុមហ៊ុនក៏ផ្តោតលើការកសាងសង្គម ដែលអត្ថប្រយោជន៍បានពីរបៀបរស់នៅដែលមានសុខភាពល្អ។ មកដល់បច្ចុប្បន្ន ការឧបត្ថម្ភរយៈពេល5ឆ្នាំនៃកម្មវិធីប្រកួតបាល់ទាត់យុវជន និងកុមារ AIA-ISF Youth League ដែលជាលីគបាល់ទាត់ មូលដ្ឋានដ៏ធំបំផុតរបស់កម្ពុជា បានផ្ដល់ឱកាស និងអត្ថប្រយោជន៍ដល់កុមារដែលខ្វះខាតជាង 12,900នាក់។ ការខិតខំ ប្រឹងប្រែងរបស់ AIA និង ISF បានឈានដល់កម្រិតអន្តរជាតិនៅឆ្នាំ 2021 នៅពេលដែលក្រុមលំដាប់តារាង នៅលីគអង់គ្លេស Tottenham Hotspur បានប្រើប្រាស់និមិត្តសញ្ញា (ឡូហ្គោ) ISF ជំនួសនិមិត្តសញ្ញា (ឡូហ្គោ) AIA រួមនឹងពាក្យ “ពីកម្ពុជា ដោយ AIA” នៅលើឈុតអាវប្រកួត របស់ពួកគេអំឡុងពេលផ្សាយផ្ទាល់ការរប្រកួតទៅកាន់ទូទាំង ពិភពលោក។ អាវ​ប្រកួតដែល​មាន​ហត្ថលេខា​កីឡាករ​ត្រូវ​បាន​ដាក់​ដេញ​ថ្លៃ​បន្ទាប់​ពីការប្រកួត​ដើម្បី​រៃអង្គាស​ប្រាក់​ដើម្បី ឧបត្ថម្ភ​ដល់​កម្មវិធី Catch-Up Education របស់ ISF ។

ការផ្តោតសំខាន់របស់ អេ អាយ អេ ខេមបូឌា គឺដឹកដៃកុមារទៅកាន់ទីលានបាល់ទាត់ ដែលផ្តល់គុណសម្បត្តិដល់សុខភាព ក៏ដូចជាការធ្វើការងារជាក្រុម ចេះអនុគ្រោះគ្នា និងភាពថ្លៃថ្នូរ ចាប់តាំងពីឆ្នាំ 2019 នៅពេលដែលគំនិតផ្តួចផ្តើម លើគម្រោង បង្កតើទីលានបាល់ទាត់ចំនួន 100 ដល់សាលាបឋមសិក្សានៅកម្ពុជាចំនួន 100 សាលា ជាមួយនឹងឧបករណ៍ កីឡាផ្សេងៗផងដែរ។

កិច្ចខិតខំប្រឹងប្រែងលើការលើកកំពស់ស្ត្រីកម្ពុជា និងបង្កើនស្មារតីលើសុខភាពស្ត្រីបានចាប់ផ្តើមតាំងពីថ្ងៃ ដំបូងនៃវត្តមាន របស់ អេ អាយ អេ ខេមបូឌា នៅលើទឹកដីសុវណ្ណភូមិនេះ។

យុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ប្រចាំឆ្នាំ Fit for Hope បានចាប់ផ្តើមនៅឆ្នាំ 2017 ហើយមក ដល់ពេលបបច្ចុប្បន្ននេះរួមមានសកម្មភាពជាច្រើនចាប់ពីការត្រួតពិនិត្យ និងពិគ្រោះយោបល់ដោយឥតគិតថ្លៃ រហូតដល់ សិក្ខាសាលា និងវីដេអូផ្តល់ព័ត៌មានអប់រំនានា។

ចាប់តាំងពីការចាប់ផ្តើមរបស់ខ្លួន “Fit for Hope” បានរៃអង្គាសប្រាក់សរុបចំនួន $95,557 សម្រាប់មន្ទីរពេទ្យ មិនគិតប្រាក់ ចំណូល “ព្រះសីហនុ មជ្ឈមណ្ឌលនៃក្តីសង្ឃឹម” ដែលជាដៃគូ និងអ្នកទទួលការឧបត្ថម្ភពី អេ អាយ អេ ខេមបូឌា។ យុទ្ធនាការនេះក៏បានបង្កើនការយល់ដឹងអំពីជំងឺនេះក្នុងចំណោមប្រជាជនកម្ពុជារាប់ពាន់នាក់។

គំនិតផ្តួចផ្តើមផ្សេងទៀតដែលលើកស្ទួយស្ត្រី គឺកម្មវិធីជជែកពិភាក្សា “ស្ត្រីធ្វើបាន” នៅលើ Facebook និងវិទ្យុ ដើម្បីផ្តល់ដំបូន្មាន និងជួយស្ត្រីដើម្បីឲ្យពួកគាត់ធ្វើបានល្អបំផុតទាំងផ្នែករាងកាយ ផ្លូវចិត្ត និងហិរញ្ញវត្ថុ។ នៅក្នុងខែមេសា ឆ្នាំនេះ អេអាយអេ ខេមបូឌា បានចាប់ដៃគូជាមួយ ក្រសួងកិច្ចការនារី លើគម្រោងមួយក្នុងការពង្រឹងសមភាពយេនឌ័រ និងសិទ្ធិស្ត្រីក្នុងវិស័យសុខាភិបាល តាមរយៈគម្រោងលើកកម្ពស់សុខភាព និងសុខុមាលភាពហិរញ្ញវត្ថុសម្រាប់ស្ត្រីកម្ពុជា។

ក្រោមពាក្យស្លោក "សុខភាពស្ត្រីល្អ កម្ពុជារឹងមាំ" ជាផែនការប្រាំឆ្នាំក្នុងគោលបំណងបង្កើនចំណេះដឹងអំពីសុខភាពបន្តពូជ មហារីកសុដន់ អាហារូបត្ថម្ភមូលដ្ឋាន និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ។ រាល់សកម្មភាពទាំងអស់នឹងរួមបញ្ចូល វេទិកានៅ លើអនឡាញនិងកម្មវិធីផ្ទាល់ វគ្គបណ្តុះបណ្តាល សិក្ខាសាលា ការចែកចាយសម្ភារៈសិក្សា និងសកម្មភាពពាក់ព័ន្ធផ្សេង ទៀត។

ក្នុងឱកាសប្រារព្ធខួប5ឆ្នាំនេះ អេ អាយ អេ ខេមបូឌា ក៏រៀបចំកាដូសម្រាប់អរគុណដល់អតិថិជនដែលកំពុងទទួល សេវាធានារ៉ាប់រងរបស់ខ្លួន ជាមួយការបញ្ចុះតម្លៃ 50% លើបុព្វលាភធានារ៉ាប់រងឆ្នាំដំបូង នៅពេលដែលពួកគាត់ ជាវ គម្រោងថ្មីបន្ថែម។ ចំពោះ អតិថិជនថ្មីដែលជាងគម្រោងការពារផ្នែកហិរញ្ញវត្ថុក្នុង ខែឧសភាក៏ទទួលបានការផ្តល់ជូនពិសេស និងកាដូជាច្រើនដោយឥតគិតថ្លៃផងដែរ។

ដើម្បីស្វែងយល់អំពីដំណោះស្រាយធានារ៉ាប់រងដ៏ធំទូលាយតាមរយៈផលិតផលនិងសេវាកម្មរបស់អេ អាយ អេ ដែលជាអត្ថប្រយោជន៍ដល់គ្រួសារអ្នក និងខ្លួនអ្នក សូមទាក់ទង សេវាអតិថិជនរបស់អេ អាយ អេ តាមរយៈលេខទូរស័ព្ទ 089 999 242 ​ឬ 023 999 242 ឬចូលទៅកាន់គេហទំព័រ aia.com.kh ។

អត្ថបទថ្មី