ផ្ទេរប្រាក់ ឬទទួលប្រាក់បានភ្លាមៗទូទាំងពិភពលោកតាម MoneyGram នៅលើអេស៊ីលីដាម៉ូបាល

  • 2022-05-26 08:19:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារនៃ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា ចាប់ពីពេលនេះតទៅ លោកអ្នកអាចធ្វើការផ្ទេរប្រាក់ ឬទទួលប្រាក់បានភ្លាមៗនៅទូទាំងពិភពលោក តាមរយៈម៉ាន់នីក្រាម(Money Gram )នៅលើអេស៊ីលីដាម៉ូបាលបានយ៉ាងងាយស្រួល និងមានសុវត្ថិភាពខ្ពស់ ។

លោកស្រី សុខ សោភា បាន បន្តថាក្នុងនោះលោកអ្នកអាចផ្ទេរប្រាក់ចេញទៅក្រៅប្រទេសជាមួយអេស៊ីលីដា ម៉ូបាល នៅក្នុងទូរស័ព្ទដៃរបស់លោកអ្នកដើម្បីទូទាត់ ថ្លៃទំនិញនាំចូល សាលារៀន ឬ ផ្ញើជូនក្រុមគ្រួសារ ទូទាំងពិភពលោកបាន ភ្លាមៗ គ្រប់ពេលវេលាតាមធនាគារអន្តរការីដែលមានស្លាកសញ្ញាម៉ាន់នីក្រាម ទូទាំងពិភពលោក ។ ករណីរូបិយប័ណ្ណ នៃ គណនីផ្ទេរចេញជាប្រាក់ផ្សេងនោះប្រព័ន្ធនឹងប្តូរដោយស្វ័យប្រវត្តិទៅជាដុល្លារអាមេរិក ។

លោកស្រី សុខ សោភា បានបន្តទៀតថា លោកអ្នកអាចផ្ទេរប្រាក់ចេញទៅក្រៅប្រទេសបានដោយខ្លួនឯងតាម អេស៊ីលីដា ម៉ូ បាល គ្រប់ពេលវេលាដោយបញ្ចូលព័ត៌មាននៃការផ្ទេរប្រាក់ និង ព័ត៌មានអ្នកទទួលឱ្យបានត្រឹមត្រូវ ។

ដើម្បីអាចផ្ទេរប្រាក់ក្រៅប្រទេសបាន សូម Update អេស៊ីលីដាម៉ូបាល លើ App Store (iOS/iPhone), Google Play (Android), ឬ AppGallery (Huawei) តាម Link នេះ៖ https://acledabank.com.kh/sl/install-app?l=khm

លោកស្រី សុខ សោភា បាន បន្ថែមថា ជាមួយគ្នានេះលោកអ្នក ក៏អាចទទួលប្រាក់ដែលផ្ទេរចូលគណនី ធនាគារ អេស៊ីលីដា ពី ក្រៅប្រទេសទូទាំងពិភពលោកបានភ្លាមៗគ្រប់ពេលវេលាដោយមិនអស់ថ្លៃសេវាផងដែរហើយអ្វីដែលពិសេសនោះទទួល ប្រាក់ផ្ទេរចូលជាដុល្លារ ឬ រៀលតាមប្រភេទរូបិយប័ណ្ណ នៃគណនីរបស់លោកអ្នកទទួលហើយអាចដកប្រាក់បានភ្លាមៗនៅតាម ម៉ាស៊ីនអេធីអឹម របស់ធនាគារអេស៊ីលីដា គ្រប់ទីកន្លែងហើយថ្លៃសេវាផ្ទេរប្រាក់គិតតែពីអ្នកផ្ទេរតែប៉ុណ្ណោះ ចំពោះអ្នកទទួល មិន គិតថ្លៃសេវាទេ ។

សូមពិនិត្យមើលរបៀបផ្ទេរប្រាក់ក្រៅប្រទេស តាម MoneyGram លើអេស៊ីលីដាម៉ូបាល៖ https://acledabank.com.kh/sl/?tmg1

សម្រាប់តម្រូវការប្រើប្រាស់សេវាធនាគារអេស៊ីលីដា ឬ ព័ត៌មានផ្សេងៗសូមទាក់ទងទូរស័ព្ទលេខ ០២៣ ៩៩៤ ៤៤៤ ឬ ០១៥ ៩៩៩ ២៣៣ ( បម្រើ ២៤ ម៉ោង )៕

អត្ថបទពេញនិយម
អត្ថបទថ្មី