ធនាគារ ព្រីនស៍ និងក្រុមហ៊ុន WOWNOW Super App បានសហការគ្នា ដើម្បីបង្កើនការទូទាត់ប្រាក់អនឡាញ ជាមួយនឹងអត្ថប្រយោជន៍ពិសេសសម្រាប់អតិថិជនរបស់ខ្លួន

  • 2022-05-27 02:32:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


[ភ្នំពេញ ថ្ងៃទី26 ខែឧសភា ឆ្នាំ2022] ធនាគារ ព្រីនស៍ ម.ក និង WOWNOW Super App ថ្ងៃនេះបានសម្ពោធជាផ្លូវការភាពជាដៃគូសហការ ដោយដាក់ដំណើរការវិធីទូទាត់ប្រាក់តាមអនឡាញ តាមរយៈគណនីធនាគារព្រីនស៍ នៅលើកម្មវិធី WOWNOW Super App ដែលផ្តល់នូវភាពងាយស្រួល និងសុវត្ថិភាពកាន់តែប្រសើរ។ ជាមួយនឹងដំណោះស្រាយការទូទាត់ដ៏ងាយស្រួលនេះ អតិថិជនអាចទទួលបានដំណើរការទូទាត់ប្រាក់កាន់តែសាមញ្ញ ដែលលឿនជាងមុន និងមានសុវត្ថិភាព។ ការបង្កើតថ្មីនេះ គឺជាផ្នែកមួយនៃការជម្រុញបន្តរបស់ធនាគារ ព្រីនស៍ ក្នុងការខិតខំប្រឹងប្រែងកាន់តែខ្លាំង ដើម្បីគាំទ្រអតិថិជនឲ្យទទួលបានការរស់នៅតាមបែបឌីជីថលដែលមនុស្សគ្រប់គ្នាប្រាថ្នា ។

ធនាគារ ព្រីនស៍ ម.ក ជាធនាគារឆ្នើម ដែលទទួលបានពានរង្វាន់ជាច្រើនតាមរយៈបណ្តាញសាខា ម៉ាស៊ីនអេធីអឹម ម៉ាស៊ីនអេធីអឹម Drive Through និង PRINCE Mobile app ដែលជាកម្មវិធីសេវាធនាគារតាមទូរស័ព្ទដ៏សម្បូរបែប ទូលំទូលាយបំផុត ហើយបានបន្តការបង្កើតថ្មីជាបន្តបន្ទាប់ ដើម្បីនាំយកផលិតផល និងសេវាកម្មថ្មីៗ និងកែលម្អបន្ថែមសម្រាប់អតិថិជនរបស់ខ្លួន។ ថ្ងៃនេះ ជាសមិទ្ធិផលដ៏សំខាន់មួយទៀតជាមួយនឹងមុខងារថ្មីសម្រាប់អតិថិជនរបស់ធនាគារ ព្រីនស៍ ជាមួយនឹង WOWNOW ដោយផ្តល់នូវសេវាកម្មធនាគារដែលងាយស្រួល និងមានសុវត្ថិភាព។

WOWNOW គឺជាកម្មវិធី Super App ដំបូងគេក្នុងប្រទេសកម្ពុជាដែលផ្តល់នូវសេវាកម្មសម្រួលដល់ការរស់នៅប្រចាំថ្ងៃតាមរយៈប្រព័ន្ធឌីជីថល ជាមួយសេវាកម្មចម្បងធំៗ៤រួមមាន៖ កម៉្មង់អាហារ ទំនិញអនឡាញ សេវាកម្មទូទាត់ប្រាក់ និងសេវាកម្មកក់កន្លែង។ សេវាកម្មបន្ថែមផ្សេងៗទៀតមានដូចជា ការបញ្ចូលកាតទូរស័ព្ទ ការកក់ភោជនីយដ្ឋានសម្រាប់ថ្ងៃពិសេស ហាងកែសម្ផស្ស និងកន្លែងផ្សេងៗជាច្រើនទៀត ជាមួយនឹងការបញ្ចុះតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់ ពីសេវាកម្មកក់កន្លែងនៅលើ WOWNOW Super App ។

លោក ហ៊ន់ សុរចនា អភិបាលគ្រប់គ្រង និងប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ បានមានប្រសាសន៍ថា “ជំងឺកូវីដ១៩ បាននាំមកនូវការផ្លាស់ប្តូរឥរិយាបទរបស់អ្នកប្រើប្រាស់ដែលមិនធ្លាប់មានពីមុនមក ដោយបំប្លែងអ្នកប្រើប្រាស់ពីវិធីទូទាត់បែបប្រពៃណីទៅជាការទូទាត់តាមឌីជីថល ដែលជានិន្នាការស្របគ្នាលើកំណើនក្នុងរយៈពេលដ៏ខ្លីនៃការទិញទំនិញអនឡាញ ឬតាមទូរស័ព្ទ ឬការបញ្ជាទិញអាហារ និងការទូទាត់។ ដូច្នេះ ការពង្រឹង និងពង្រីកដំណោះស្រាយការទូទាត់តាមប្រព័ន្ធឌីជីថល មានសារៈសំខាន់ខ្លាំងណាស់ក្នុងការបម្រើតម្រូវការ និងការផ្លាស់ប្តូរឥរិយាបទរបស់អ្នកប្រើប្រាស់”។

លោកបានបន្ថែមទៀតថា “ភាពជាដៃគូសហការជាមួយ WOWNOW Super App គឺជាសមិទ្ធិផលច្នៃប្រឌិតដ៏គួរឱ្យកត់សម្គាល់មួយទៀតរបស់ធនាគារ ព្រីនស៍ ក្នុងការពង្រីកសេវាកម្មទូទាត់ឌីជីថលរបស់យើងសម្រាប់អ្នកប្រើប្រាស់ក្នុងប្រទេសកម្ពុជា។ យើងបានធ្វើការដោយគ្មានភាពនឿយហត់ ដើម្បីធ្វើឱ្យភាពជាដៃគូសហការនេះកើតមានឡើង ដើម្បីបង្កើតបទពិសោធន៍អតិថិជនកាន់តែប្រសើរឡើងជាមួយនឹងការទូទាត់តាមឌីជីថល ដែលពួកគេអាចរីករាយជាមួយនឹងភាពងាយស្រួល និងមានទំនុកចិត្តនៅពេលបញ្ជាទិញតាមអនឡាញ និងធ្វើការទូទាត់នៅលើវេទិកាតែមួយ។ អតិថិជនថ្មី និងអតិថិជនដែលមានស្រាប់ អាចរីករាយនឹងការបញ្ជាទិញតាមអនឡាញរបស់ពួកគេនៅលើ WOWNOW Super App ជាមួយនឹងអត្ថប្រយោជន៍ពិសេសជាច្រើនពីពួកយើងផងដែរ។ នៅធនាគារ ព្រីនស៍ យើងតែងតែខិតខំប្រឹងប្រែង ដើម្បីនាំមកនូវការច្នៃប្រឌិតថ្មីៗ និងដំណោះស្រាយធនាគារឌីជីថលកាន់តែប្រសើរឡើង ដើម្បីបំពេញតម្រូវការរបស់អតិថិជន។ អតិថិជនថ្មីរបស់ធនាគារ ព្រីនស៍ នឹងអាចរីករាយនឹងការប្រើប្រាស់កម្មវិធីPRINCE Mobile ដែលជាកម្មវិធីសេវាធនាគារតាមទូរស័ព្ទទទួលបានពានរង្វាន់ផងដែរ”។

លោក Kevin Zheng នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន WOWNOW Super App បានបញ្ចេញមតិថា “នេះគឺជាឱកាសដ៏អស្ចារ្យមួយសម្រាប់ WOWNOW Super App ក្នុងការនាំមកជូននូវវិធីសាស្ត្រទូទាត់ប្រាក់ថ្មីមួយបន្ថែមទៀតដ៏មានអត្ថប្រយោជន៍ទៅដល់អ្នកប្រើប្រាស់របស់យើង នៅក្នុងភាពជាដៃគូសហការជាមួយធនាគារ ព្រីនស៍។ ចាប់ពីពេលវេលាដ៏វិសេសវិសាសនេះតទៅ ការរស់នៅប្រចាំថ្ងៃនឹងកាន់តែមានភាពងាយស្រួល និងឆាប់រហ័ស ដែលជាក្តីស្រម៉ៃរបស់មនុស្សគ្រប់គ្នា ព្រោះអ្វីៗគ្រប់យ៉ាងនឹងមាននៅលើ WOWNOW Super App រួមជាមួយនឹងវិធីសាស្ត្រទូទាត់ប្រាក់ដ៏ល្អលើសពីការរំពឹងទុក ដែលនាំមកជូនដោយធនាគារ ព្រីនស៍ ផងដែរ។ WOWNOW – It’s WOW or Never!”។

ដើម្បីអបអរសាទរភាពជាដៃគូសហការនេះ ធនាគារ ព្រីនស៍ និងក្រុមហ៊ុនWOWNOW Super App បានដាក់ដំណើរការប្រូម៉ូសិនរួមគ្នាសម្រាប់អតិថិជនរបស់ខ្លួន ដោយ“ចំណាយ 6 ដុល្លារឡើងទៅ ទទួលបានការបញ្ចុះតម្លៃ 2 ដុល្លារភ្លាមៗ” សម្រាប់ការបញ្ជាទិញនៅលើ WOWNOW Super App នៅពេលអតិថិជនជ្រើសរើសទូទាត់ប្រាក់តាមរយៈគណនីធនាគារព្រីនស៍។ លើសពីនេះ ក៏មានការផ្តល់ជូនបន្ថែមនូវពិន្ទុរង្វាន់ព្រីនស៍ដោយចៃដន្យនៅថ្ងៃបន្ទាប់ កាដូដ៏ភ្ញាក់ផ្អើលពីអ្នកដឹកជញ្ជូន និងគូប៉ុងដឹកជញ្ជូនឥតគិតថ្លៃសម្រាប់ការបញ្ជាទិញលើកក្រោយផងដែរ។

ឥឡូវនេះ លោកអ្នកអាចបើកគណនីព្រីនស៍ eAccount តាមរយៈកម្មវិធី PRINCE Mobile ពីគ្រប់ទីកន្លែងដោយសុវត្ថិភាព ហើយអាចចាប់ផ្តើមរីករាយជាមួយការផ្តល់ជូនពិសេសនេះផងដែរ។

សម្រាប់ព័ត៌មានបន្ថែមអំពីការផ្តល់ជូនពិសេសនេះ សូមចូលទៅកាន់ www.princebank.com.kh ឬទាក់ទាងសេវាទំនាក់ទំនងអតិថិជនរបស់យើងតាមរយៈលេខ 1800 20 8888 (មិនគិតថ្លៃ)។

អំពីធនាគារ ព្រីនស៍ ម.ក

ធនាគារ ព្រីនស៍ ម.ក បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួន ក្នុងឆ្នាំ2015 ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជនមួយ ដែលមានឈ្មោះចាស់ថា “គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី” ហើយត្រូវបានប្រែក្លាយទៅជាធនាគារពាណិជ្ជ ដែលមានអាជ្ញាប័ណ្ណធ្វើប្រតិបតិ្តការធនាគារលេខធ46 ពីធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី18 ខែកក្កដា ឆ្នាំ2018។ ដោយមានមូលដ្ឋានដើមទុនដ៏រឹងមាំ ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើប ប្រកបដោយជំនាញច្បាស់លាស់ និងការយល់ដឹងយ៉ាងទូលំទូលាយអំពីទីផ្សារក្នុងស្រុក ធនាគារ ព្រីនស៍ ម.ក មានភាពជឿជាក់ក្នុងការក្លាយជាគ្រឹះស្ថានឈានមុខក្នុងវិស័យធនាគារ ដោយផ្តល់ដំណោះស្រាយហិរញ្ញវត្ថុច្រើនជម្រើស និងសម្បូរបែបដល់អតិថិជនរបស់យើង តាមរយៈសេវាកម្ម និងផលិតផលជាច្រើនប្រភេទ ដែលប្រកបដោយភាពងាយស្រួល និងបទពិសោធន៍ដ៏ល្អឥតខ្ចោះ ជូនអតិថិជនរបស់យើង។ យើងមានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការរួមចំណែកដល់ការអភិវឌ្ឍន៍ សហគ្រាសធុនតូច និងមធ្យម ដែលជាផ្នែកដ៏សំខាន់មួយនៃអតិថិជនគោលដៅរបស់យើង។ បច្ចុប្បន្ននេះយើងមានសាខាចំនួន៣២ និងទីតាំងអេធីអឹមចំនួន80 នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

អំពីក្រុមហ៊ុន WOWNOW Super App

WOWNOW គឺជាកម្មវិធី Super App ដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជា ដែលផ្តល់នូវសេវាកម្មសម្រួលដល់ការរស់នៅប្រចាំថ្ងៃ ចាប់តាំងពីឆ្នាំ 2020 សម្រាប់ប្រជាជនដែលរស់នៅក្នុងប្រទេសកម្ពុជា។ គុណតម្លៃនៃក្រុមហ៊ុន គឺសំដៅដល់ការបម្រើសេវាកម្មសម្រួលដល់ការរស់នៅប្រចាំថ្ងៃដល់អ្នកប្រើប្រាស់ជាង 800,000នាក់ ដោយមិនមែនត្រឹមតែជួយឱ្យគ្រប់គ្នាអាច ពិសារអាហារឆ្ងាញ់ៗតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយសម្រួលដល់ការទិញទំនិញតាមអនឡាញជាមួយនឹងភាពងាយស្រួលផងដែរ។

អតិថិជនគ្រប់គ្នានឹងរីករាយជាមួយការជ្រើសរើសអាហារ និងភេសជ្ជៈដ៏ច្រើនសម្បូរបែប ជាមួយនឹងភោជនីយដ្ឋានច្រើនជាង 13,000 ជាមួយនឹងសេវាកម្មដឹកជញ្ជូនរហ័ស 24/7។ អ្វីដែលពិសេសជាងនេះទៅទៀត អតិថិជនអាចទិញទំនិញតាមអនឡាញពីក្នុង និងក្រៅប្រទេស ដែលមានដៃគូផ្គត់ផ្គង់ជាង 100,000ហាង និងផលិតផលច្រើនជាង 20 លានមុខផងដែរដែលនឹងដឹកជញ្ជូនដល់អាសយដ្ឋានរបស់អតិថិជនទូទាំងប្រទេសដោយផ្ទាល់ និងសុវត្ថិភាពជាទីបំផុត។

អត្ថបទពេញនិយម
អត្ថបទថ្មី